ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
ជនស​ង្ស័យ​១នាក់ ត្រូវកម្លាំង​នគរបាលក្រុងតាខ្មៅ ចាប់ឃាត់ខ្លួន ​បន្ទាប់ពីលួច​គាស់បន្ទប់​ស្ថានីយ៍​ផ្សាយក្រុមហ៊ុនមិត្តហ្វូន យក​ខ្សែ​ភ្លើង
Fri,14 May 2021 (Time 07:36 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 95នាក់)


ខេត្តកណ្ដាល៖ជានសង្ស័យម្នាក់​ត្រូវ​បុគ្គលិកក្រុមហ៊ុនមិត្តហ្វូន​ ចាប់ឃាត់ខ្លួន​ប្រគល់​ជូននគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាលតាខ្មៅ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពី​បានធ្វើ​សកម្មភាពលួច គាស់​បន្ទប់​ស្ថានី​យ៍ផ្សាយក្រុមហ៊ុន មិត្តហ្វូន យកខ្សែភ្លើង នៅចំណុចស្ថានីយ៍ផ្សាយ​ក្រុមហ៊ុន​មិត្តហ្វូន ស្ថិត​នៅក្នុង​ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតា​ខ្មៅ ខេត្តកណ្តាល ។

ជនរង​គ្រោះ​ឈ្មោះ ​មុត ច័ន្ទដារ៉ូ ភេទប្រុស ​អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកសំរោង៣ សង្កា​ត់តាខ្មៅ ក្រុងតា​ខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកក្រុមហ៊ុនមិត្តហ្វូន​។រីឯ​ជនសង្ស័យ​មាន​ឈ្មោះ​សុខ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលថ្នល់ សង្កាត់ចាក់​អង្រែលើ ខណ្ឌមាន​ជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតា​ងចាប់​យក៖កូនសោឈុត​ចំនួន៣(របស់ជនសង្ស័យ),​ទួណឺ​វីស​ចំនួន២​ពណ៌(របស់​ជន​សង្ស័យ),កូនកន្ត្រៃចំនួ​ន១(របស់ជនសង្ស័យ),​ទូរស័ព្ទ១គ្រឿងម៉ាកN​ចុចពិលព​ណ៌ខ្មៅ(រ​បស់ជន​សង្ស័យ),POWER ​BANKពណ៌ខ្មៅចំនួន១(របស់ជនសង្ស័យ),​ថង់ក្រណាត់ពណ៌ស លាយខ្មៅ​ចំនួន១​(របស់ជនសង្ស័យ) ,ខ្សែភ្លើងសម្រាប់​ភ្ជាប់ឧបករណ៍ស្ថានី​យ៍មិត្តហ្វូនចំនួន ៧សរសៃ​(របស់​ក្រុមហ៊ុនមិត្តហ្វូន)។

បើតាម​ប្រភពព័ត៌មានពី​បុគ្គលិក្រុមហ៊ុន​បាន​ឲ្យដឹងថា នៅមុនពេល​កើតហេតុជនសង្ស័​យបានធ្វើសក​ម្មភា​ពគាស់​បន្ទប់ស្ថានីយ៍​ផ្សាយរ​បស់ក្រុមហ៊ុន​មិត្តហ្វូន ហើយបានកាត់​យកខ្សែភ្លើង​សម្រាប់តភ្ជា​ប់ឧបករ​ណ៍នៅក្នុង​ស្ថានីយ៍ផ្សាយធ្វើឲ្យដាច់ភ្លើង ទើប​បុគ្គលិក្រុមហ៊ុនមានការសង្ស័យ បាននាំគ្នាម​កមើលឃើញ​ជនសង្ស័យ កំពុងធ្វើសកម្ម​ភាព ក៏បានចាប់ឃាត់ខ្លួន​ប្រគល់ជូននគរ​បាលប៉ុស្តិ៍រដ្ឋ​បាលតាខ្មៅ ដើម្បីធ្វើកា​រសាកសួរ រួចបញ្ជូនបន្តមកកាន់អ​ធិការដ្ឋាននគរបា​លក្រុងតាខ្មៅ ចាត់កា​រតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចងក ស​ម្លាប់ខ្លួនឯង នៅក្នុង​បន្ទប់ទឹក មិនដឹងមូលហេតុ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គឹង វណ្ណៈ និងលោក បោន ​ប៊ិន​ ដឹក​នាំក្រុមការងារ អញ្ជើញចុះសា​កសួរសុខទុក្ខ និងនាំយក​អំ​ណោយផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​ក្នុងអំឡុង​ការរីករាលដាលនៃជំងឺ​កូវីដ១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្តាច់ជីវិតស្ត្រីម្នាក់ សត្វគោ១ក្បាល និងមនុស្សរបួស ធ្ងន់ ស្រាល​៤នាក់ផ្សេងទៀត ២​ករណី​ផ្សេង​ពីគ្នា (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ស​ម្រេច​បិតផ្ទះ​សំណាក់MB បន្ទាប់ពី​រកឃើញ​មានការ​ពាក់ព័ន្ធ​នឹង​ការឆ្លង​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ស​ហគមន៍ ២០ កុម្ភៈ ២០២១ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ដេក​ស្លាប់នៅផ្ទះសំណាក់ និងអារហារដ្ឋាន អ៊ឹមប៊ី ធ្វើ​តេស្តឃើ​ញវិជ្ជមាន​កូវីដ-១៩ និង​បាន​រកឃើ​ញវិជ្ជ​មាន ទៅលើ​បុរសជនជាតិ​ថៃម្នាក់ អាជ្ញាធរកំពុងប្រមូល​អ្នក​ពាក់ព័ន្ធ​ ដើ​ម្បីធ្វើ​សំណាក់​បន្ត (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4863 នាក់
ម្សិលមិញ :
4563 នាក់
សប្តាហ៍នេះ :
29280 នាក់
ខែនេះ :
163245 នាក់
3 ខែនេះ :
650728 នាក់
សរុប :
5794776 នាក់