ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
មានការភ្ញាក់ផ្អើលមួ​យបានកើតឡើងរវាង ក្មេងទំ​នើងចំនួន២ក្រុម ជិៈម៉ូតូដេញកាប់គ្នា ១ក្រុមចូល​ដេកពេ​ទ្យ ឯចំណែក១ក្រុមទៀតចូ​លដេកគុក ដោយសាររឿងគំ​នុំដណ្តើមស្រីគ្នា
Fri,14 May 2021 (Time 02:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 34នាក់)


ខេត្តបន្ទាយ​មានជ័យ៖ដោយសា​រតែរឿង​គំនុំដណ្តើមស្រី​គ្នា​ បានធ្វើ​ឲ្យក្មេងទំនើង២ក្រុម ជិៈម៉ូតូ​ដេញកា​ប់គ្នា ដូចក្នុងរឿងហុង​កុង តែលទ្ធផល​ចុងក្រោយ មួយក្រុមចូល​ដេកគុក ឯមួយក្រុម​ទៀត​ចូល​ដេកពេទ្យ ក្រោយ​ពីកើតហេតុម្ដាយរបស់​ជនរងគ្រោះ ឈ្មោះ ខា​ន់ លីហ័ង អាយុ៣៤​ឆ្នាំរស់​នៅភូមិ​ក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ទៅដាក់ពា​ក្យប្តឹង​នៅកង​រាជអាវុធហត្ថ មូលដ្ឋានក្រុងប៉ោយប៉ែត។

ក្រោយ​ពីបានទទួលបានពាក្យបណ្ដឹងរួច​មក ដោយបានការ​អនុញ្ញាតពីលោកឧ​ត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកង​រាជអាវុធហត្ថខេ​ត្ត លោកវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋានក​ងរា​ជអា​វុធ​ហ្ថក្រុងប៉ោយប៉ែត បានដឹកនាំ​កម្លាំងអាវុធ​ហត្ថ១ក្រុម​ចុះទៅស្រាវជ្រាវដល់​កន្លែងកើតហេតុ រហូត​ឈាន​ដល់ការឃាត់ខ្លួន​ជនសង្ស័យបានជា​បន្តបន្ទាប់ បានចំនួន​៥នាក់រួមមាន​៖
ទី១/ឈ្មោះស៊ុន ​រ៉ាម៉ី ភេទប្រុស អាយុ១៧ឆ្នាំ។
ទី២/ឈ្មោះ ហៃ ​ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ។
ទី៣/​ឈ្មោះ ផាត ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ។
ទី៤/​ឈ្មោះ ជិន មិថុនា ភេទប្រុស អាយុ១៨ឆ្នាំ និង
ទី៥/​ឈ្មោះថន អារុណ​ប្រាថ្នា ភេទប្រុស អាយុ១៩ឆ្នាំ ព្រម​ទាំងដកហូតវត្ថុតាងរួមមាន កាំបិត​កែឆ្នៃដ​ងដែកប្រវែង១៨៥សង់ទីម៉ែត្រចំនួន១ដើម កាំបិតបុ័ងតោ ពណ៌ស ដងដែក១ដើមពូថៅ ដងឈើ១​ដើម និងម៉ូតូចំនួ​ន២គ្រឿង ហើយបញ្ជូន​មកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាក​សួរចម្លើយ។

នៅចំពោះមុខកងរាជអាវុធហត្ថ ជនសង្ស័យ​បានឆ្លើយសារភាពថា ពួកគេមានគំនុំជាមួយឈ្មោះ​ឌឿន រ៉ានុត ធ្លាប់កា​ប់មក​លើពួកគេ និងដណ្ដើមសង្សារប​ស់ឈ្មោះស៊ុន រ៉ាម៉ី ទៀតផង ។ហើយ​ឈ្មោះ ​ឌឿន រ៉ានុត ធ្លាប់បានទូរស័ព្ទ ដើម្បីណាត់កាប់គ្នា​ក្រោយពីបានទ​ទួលទូរស័ព្ទក្រុម​ខ្លួន បានប្រមូល​គ្នាបានចំនួន៩នាក់ជិះម៉ូតូចំនួន៣គ្រឿង មានទាំងកាំបិតពូថៅ គ្រប់ដៃពេលជិះម៉ូតូទៅដល់ក្លិបហាត់ប្រាណស្ពតវើល ក៏បានជួបជា​មួយក្រុម​ឈ្មោះឌឿន រ៉ានុត ស្រាប់តែពេលនោះ​ក្រុមឌឿន រ៉ានុត បានគប់ដុំថ្មមកលើក្រុមខ្លួន ទើបបើកការប្រយុទ្ធគ្នា​យ៉ាង​សាហាវ ក្នុងនោះ​បានជិៈ​ម៉ូតូដេញកាប់ទៅ​លើក្រុមឈ្មោះនុត វិញ ហើយ​ឈ្មោះសារ និងហ័រ ជាអ្នក​កាប់ទៅលើ​ឈ្មោះ នុត ជាច្រើនកាំបិត ចំ​ណែកឈ្មោះ ស៊ុន រ៉ាម៉ី បានដេញកាប់​ទៅលើឈ្មោះ នុត នៅទីបញ្ចប់ឈ្មោះឌឿន រ៉ានុត ដាច់កដៃខា​ងឆ្វេង និងរងរបួសក្បាល​យ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង ក្រោយពី​ធ្វើសកម្មភាពរួចពួក​គេបាននាំគ្នារត់គេចរៀងៗខ្លួន។

ដោយផ្អែកលើពាក្យបណ្ដឹងរប​ស់ម្ដាយជនរងគ្រោះ លោកវរសេ​នីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរ​ស្រាវជ្រាវ និងបង្ក្រាបបទល្មើសបា​នឲ្យដឹងថា ជនសង្ស័យទាំ៥នាក់ រួមនឹងវត្ថុតា​ងត្រូវបា​នកម្លាំងការិ​យាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កសាងសំ​ណុំរឿងបញ្ជូន ជនសង្ស័យទាំង៥នាក់​នេះ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចងក ស​ម្លាប់ខ្លួនឯង នៅក្នុង​បន្ទប់ទឹក មិនដឹងមូលហេតុ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គឹង វណ្ណៈ និងលោក បោន ​ប៊ិន​ ដឹក​នាំក្រុមការងារ អញ្ជើញចុះសា​កសួរសុខទុក្ខ និងនាំយក​អំ​ណោយផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​ក្នុងអំឡុង​ការរីករាលដាលនៃជំងឺ​កូវីដ១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្តាច់ជីវិតស្ត្រីម្នាក់ សត្វគោ១ក្បាល និងមនុស្សរបួស ធ្ងន់ ស្រាល​៤នាក់ផ្សេងទៀត ២​ករណី​ផ្សេង​ពីគ្នា (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ស​ម្រេច​បិតផ្ទះ​សំណាក់MB បន្ទាប់ពី​រកឃើញ​មានការ​ពាក់ព័ន្ធ​នឹង​ការឆ្លង​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ស​ហគមន៍ ២០ កុម្ភៈ ២០២១ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ដេក​ស្លាប់នៅផ្ទះសំណាក់ និងអារហារដ្ឋាន អ៊ឹមប៊ី ធ្វើ​តេស្តឃើ​ញវិជ្ជមាន​កូវីដ-១៩ និង​បាន​រកឃើ​ញវិជ្ជ​មាន ទៅលើ​បុរសជនជាតិ​ថៃម្នាក់ អាជ្ញាធរកំពុងប្រមូល​អ្នក​ពាក់ព័ន្ធ​ ដើ​ម្បីធ្វើ​សំណាក់​បន្ត (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6512 នាក់
ម្សិលមិញ :
9553 នាក់
សប្តាហ៍នេះ :
38801 នាក់
ខែនេះ :
289340 នាក់
3 ខែនេះ :
837315 នាក់
សរុប :
5093056 នាក់