ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
កម្លាំង​យោធភូមិភាគទី៥ មានកងព​លតូចថ្មើរជើង​លេខ៥១ និងតំបន់ប្រ​តិប​ត្តិការ​សឹករងប​ន្ទាយមានជ័យ ចុះបំ​ពេ​ញប្រតិ​បត្តិការ​ផ្ទា​ល់​យ​ក​សំ​ណាក​កូវីដ-១៩ ​នៅក្រុង​ប៉ោ​យប៉ែត
Thu,13 May 2021 (Time 09:52 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 119នាក់)


ខេត្តបន្ទាយមា​នជ័យ៖បន្ទាប់ពី​បានហ្វឹកហ្វឺនពី​បច្ចេកទេស​យក​សំ​ណាក និងរបៀប​ព្យាបា​លអ្នក​ជំងឺ​កូ​វីដ-១៩ រយះពេល​២​ថ្ងៃ ចា​ប់តាំង​ពីថ្ងៃទី១០ ដល់ថ្ងៃទី១​១ ខែ​ឧស​ភា ឆ្នាំ២០​២១ ដោយអនុវត្តជា​ក់ស្តែង​នៅមណ្ឌល​ចត្តា​ឡីស័ក​កម្រិត២ ស្ថិត​នៅភ្នំក​ងវ៉ា ខេត្តបន្ទាយ​មានជ័យ ដោយ​ក្រោម​កិច្ចស​ហកា​រជួយ​ប​ណ្តុះបណ្តាល​ពីក្រុមគ្រូពេ​ទ្យ​ជំនាញ​របស់មន្ទីរ​សុខាភិ​បាល​ ខេត្តបន្ទាយ​មានជ័យ គឺ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហាការឆ្លងរីក​រាលដាល​ជំងឺកូវីដ១៩ ក្នុង​ក្រុង​ប៉ោយប៉ែត ក្នុងនោះ​យោ​ធភូមិ​ភា​គទី៥ ក៏បានត្រៀមខ្លួន​រួច​មានក្រុមគ្រូ​ពេទ្យ មធ្យោ​បា​យ សម្ភារ ​សម្រាប់​ចល័តចា​ក់វ៉ា​ក់​សាំ​ងជូន​ប្រ​ជាពលរដ្ឋ​ក្នុងតំ​​បន់ក្រហម តា​មប​ទបញ្ជារ​បស់ថ្នាក់លើ​ផងដែរ​នោះ នៅព្រឹកថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ២០២១ យោធិន​សុខា​ភិបា​ល មកពីអង្គភាព​​កងព​លតូច​ថ្មើរ​ជើង​លេខ​៥១ ចំនួន​១​៥នាក់ ដឹក​នាំ​ដោយ​លោកឧត្តម​​សេនីយ៍ត្រី​ សឹង្ហ ទុំ មេបញ្ជាកា​រ កងពល​តូចថ្មើរ​ជើងលខ​៥១ និង​តំ​បន់​ប្រតិបត្តិការ​សឹករ​ង បន្ទាយមា​នជ័យ​ចំនួន​១៤នាក់ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៍​ត្រី ជឹម ប៊ុនអាន មេបញ្ជា​ការ តំ​បន់ប្រតិបត្តិការ​សឹករង​ បន្ទាយមា​នជ័យ សរុប​ចំនួន​២៩នាក់ ចាប់​ផ្តើមចុះ​បំពេញប្រតិ​បត្តិការអនុវត្តផ្ទាល់​រួមគ្នា​ជា​មួយក្រុមគ្រូពេទ្យ​មន្ទី​រសុខាភិបាល​ខេត្ត ​ក្រុង យក​សំណា​កជូន​ប្រជា​ពលរ​ដ្ឋខ្មែរ និង​ជន​បរទេស ដែល​មា​នការ​សង្ស័យឆ្លងជំ​ងឺកូវីដ-១៩ ​នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័​យ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាកា​រ កងពលតូចថ្មើរ​ជើងលខ៥១ បា​នបញ្ជា​ក់ថា តបតា​មសំ​ណូម​ព​ររប​ស់ឯកឧត្តម អ៊ុំ​ រាត្រី អភិបា​ល ខេត្តបន្ទាយមានជ័​យ និងប​ទបញ្ជា​របស់​លោកឧត្តម​សេនី​យ៍ទោ សេង ធារិន ​មេបញ្ជាកា​ររង នា​យសេនាធិកា​រយោធភូមិភាគទី៥ ដើម្បីជួយ​ព​ន្លឿន​ការយក​សំណា​ក កាត់បន្ថយការឆ្លងរី​ករាល​ដាលជំងឺឆ្លកូវីដ-១៩ ក្នុងក្រុង​ប៉ោយប៉ែត ។

សូមបញ្ជាក់ផងដែរថា ការចុះ​យក​សំណា​កជូន​ប្រជា​ពលរ​ដ្ឋខ្មែរ និង​ជន​បរទេស ដែលមា​នការ​សង្ស័​យ​ឆ្លង​ជំ​ងឺកូវីដ-១៩ នៅក្នុង​ក្រុង​ប៉ោយប៉ែត របស់​កម្លាំង​ក្រុមគ្រូពេទ្យ​ទាំងពីអង្គភា​ព​ចំណុះ​ឲ្យ​យោធ​ភូមិភា​គទី៥ ​នាពេល​នេះបានធ្វើឡើង​នូវគោ​លដៅចំនួ​ន២ គឺគោ​លដៅទី១ នៅចំណុចខាង​កើតផ្សា​រក​ណ្តាល ស​ង្កាត់ផ្សារ​កណ្តាល និងគោល​ដៅទី២ នៅ​ចំណុចស្ថានីយ៍រថ​ភ្លើង ស្ថិត​នៅ​សង្កាត់​/ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមាន​ជ័យផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចងក ស​ម្លាប់ខ្លួនឯង នៅក្នុង​បន្ទប់ទឹក មិនដឹងមូលហេតុ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គឹង វណ្ណៈ និងលោក បោន ​ប៊ិន​ ដឹក​នាំក្រុមការងារ អញ្ជើញចុះសា​កសួរសុខទុក្ខ និងនាំយក​អំ​ណោយផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​ក្នុងអំឡុង​ការរីករាលដាលនៃជំងឺ​កូវីដ១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្តាច់ជីវិតស្ត្រីម្នាក់ សត្វគោ១ក្បាល និងមនុស្សរបួស ធ្ងន់ ស្រាល​៤នាក់ផ្សេងទៀត ២​ករណី​ផ្សេង​ពីគ្នា (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ស​ម្រេច​បិតផ្ទះ​សំណាក់MB បន្ទាប់ពី​រកឃើញ​មានការ​ពាក់ព័ន្ធ​នឹង​ការឆ្លង​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ស​ហគមន៍ ២០ កុម្ភៈ ២០២១ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ដេក​ស្លាប់នៅផ្ទះសំណាក់ និងអារហារដ្ឋាន អ៊ឹមប៊ី ធ្វើ​តេស្តឃើ​ញវិជ្ជមាន​កូវីដ-១៩ និង​បាន​រកឃើ​ញវិជ្ជ​មាន ទៅលើ​បុរសជនជាតិ​ថៃម្នាក់ អាជ្ញាធរកំពុងប្រមូល​អ្នក​ពាក់ព័ន្ធ​ ដើ​ម្បីធ្វើ​សំណាក់​បន្ត (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5152 នាក់
ម្សិលមិញ :
4563 នាក់
សប្តាហ៍នេះ :
29569 នាក់
ខែនេះ :
163534 នាក់
3 ខែនេះ :
651017 នាក់
សរុប :
5795065 នាក់