ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលករខ្មែរ៦នាក់ លួចឆ្លងដែនចូលទឹកដីថៃ និងមេខ្សល់១នាក់ជាជនជាតិថៃ ត្រូវសមត្ថកិច្ចថៃ​ឃាត់ខ្លួនបញ្ជូនបន្ត​ទៅតុ​លាការ
Thu,13 May 2021 (Time 11:01 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 471នាក់)


ខេត្តបន្ទាយ​មានជ័យ៖សមត្ថកិច្ចថៃ​ឃាត់ខ្លួន​ពលករខ្មែរចំនួន​៦​នាក់ ដែល​លួចឆ្លងដែន​ខុសច្បាប់​ចូ​លទឹកដីថៃ​ តាមភូមិ​សាស្ត្រ​ប៉ុស្តិ៍ប្រាសាទត្បែង ភូមិប្រាសាទ​ត្បែង ឃុំបន្ទា​យឆ្មារ ស្រុកថ្មពួក ខេត្តប​ន្ទាយមានជ័យ និង​មេខ្សល់១នាក់ជាជនជាតិថៃ កាលពីវេលា​ម៉ោង៣ និង៣០នាទីរ​សៀល ថ្ងៃទី១២ ខែ​ឧសភា ឆ្នាំ​២០​២១ បញ្ជូន​អធិកា​រដ្ឋានន​គរបាល និងបញ្ជូន​ទៅ​តុលាការ​បន្ត។

នគរបាល​វរសេនាតូចការពារព្រំដែន​គោកលេខ​៨០៧ បានឲ្យដឹងពីការិយាល័យ ទំនាក់​ទំនងព្រំ​ដែនកម្ពុជា-ថៃ ប្រចាំកា​រនៅបឹងត្រកួនថា កាលពី​វេលាម៉ោង៣រសៀល មានទាហ៊ាន​ប៉ារ៉ានឹងត​ម្រួត.ត.ឆ.ដ.ថៃ បានឃាត់ព​លករខ្មែរចំនួន៦នាក់ ស្រីចំនួន៣នាក់ បានលួចឆ្លងដែន​ចូលទឹកដីថៃ នៅចំណុចប៉ុស្តិ៍លេខ​៣ថៃ ស្ថិតក្នុងភូមិសូន្យសាម ឃុំថាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទល់​នឹងភូមិ​សាស្ត្រប៉ុស្តិ៍ប្រា សាទត្បែង ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ។

នគរបាលបញ្ជាក់ថា ពលករខ្មែរទាំង៦នាក់ ស្រី៣នាក់ មកពីខេត្តសៀមរាបចំនួន៥នាក់ និង​ខេត្តប​ន្ទាយមា​នជ័យ១នាក់ ក្នុងការឃា​ត់ខ្លួនពល​ករទាំង៦នាក់នេះ ក្រុមការ​ងារទំនាក់ទំន​ងការងារព្រំដែន​កម្ពុជា-ថៃ បានធ្វើការទំនាក់ទំនងស្នើសុំប្រជាព​លរដ្ឋខាងលើត្រឡប់មកកម្ពុជាវិញ ប៉ុន្តែភាគីថៃ​មិនអនុញ្ញាតិ្តឲ្យម​កជាដាច់ខាត។តាមការឲ្យដឹងពី​សមត្ថកិច្ច​ថៃ ថាបានស្រាវ​ជ្រាវរក​ឃើញមេ​ខ្សល់​១នា​ក់ជាជនជាតិថៃ។សមត្ថកិច្ចថៃ​បញ្ជាក់ថា ពលក​រខ្មែរទាំង៦​នាក់នោះ​និងមេខ្សល់​ត្រូវបានបញ្ជូ​នទៅអធិការដ្ឋានប៉ូលីស ស្រុកតា​បប្រាយ៉ា ខេត្តស្រះកែវ ដើម្បីក​សាងសំណុំរឿង បញ្ជូនទៅតុលា​ការនាថ្ងៃស្អែក​នេះហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17488891 នាក់