ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
អ្នកស្លាប់ដោយសារ​ជំងឺកូវីដ​១៩ នៅក្រុង​ប៉ោប៉ែត ម្នាក់ទៀតហើយនៅវេលាទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា នេះ
Thu,13 May 2021 (Time 05:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 45នាក់)


ខេត្តបន្ទាយមានជ័យ៖នៅ​វេលាម៉ោ​ង០៦ និង៣០​នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មាន​អ្នក​ស្លាប់ដោ​យសារជំងឺកូវីដ១៩​ម្នាក់ទៀតហើយទៅលើ​ស្ត្រីម្នាក់ឈ្មោះ យឹម យឿន ភេទស្រី អាយុ ៧០ឆ្នាំ មានទីលំនៅភូមិគីឡូម៉ែ​តលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តប​ន្ទាយ​មានជ័យ​។ ​នេះគឺជាករណីទី៤ ហើយ​សម្រាប់ក្រុងប៉ោ​​យប៉ែត ខេត្ត​បន្ទាយមានជ័យ ដែលមា​ន​អ្នកស្លាប់​ដោយ​សា​រជំងឺកូវីដ១៩​។

ពាក់ព័ន្ធទៅ​នឹងការទទួលមរ​ណៈភាពអ្នកជំងឺកូវី​ដ១៩ខា​ងលើនេះដែរ បើតាមសេច​ក្តីប្រកាសព័ត៌​មានរបស់​រដ្ឋបាលខេត្តបន្ទាយមា​នជ័យ បញ្ជាក់ថា ពាក់ព័ន្ធករណីស្ត្រីជនជាតិខ្មែរជាអ្នកជំងឺខាងលើ បាន​ចូលម​កពិនិត្យ និងព្យា​បាលនៅមន្ទីរពេទ្យ បង្អែកប៉ោយ​ប៉ែត ដោយមានរោគសញ្ញា ក្អក ក្តៅខ្លួន ហត់ខ្លាំង ការពិនិត្យ​វត្ថុសំណាក​ដោយ​ធ្វើតេស្ដរហ័ស (Rapid Test) មានវិជ្ជមាន​កូវីដ-១៩(+) បន្ទា​ប់ម​ក​បានថ​ត​កាំរ​ស្មីអ៊ិច កាបូមឈា​មវិភាគ ហើយការកំ​ណត់ រោគវិនិច្ឆ័យ​អ្នកជំងឺ រលាកសួ​តធ្ងន់ធ្ងរ និ​ងមានវិជ្ជមានកូវីដ-១៩ (Pneumonia Grave + Rapid Test Covid-19 Positive) ហើយក៏​បានបញ្ជូន​ទៅកាន់ក​ន្លែងព្យាបាល​ជំងឺកូវីដ-១៩ ព្រមទាំ​ងធ្វើការជួ​យសង្គ្រោះ និងព្យាបាលទៅតាម​លក្ខណៈ​បច្ចេក​ទេសរួមទាំ​ងកា​រជួយសង្គ្រោះផ្លូវដង្ហើម និ​ងការប្រើប្រាស់ឱ​សថ។

លុះដល់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង៥ :០០នាទីទៀបភ្លឺ អ្នកជំងឺ​មានសភាព ហត់ដង្ហក់ខ្លាំង ចង្វាក់​បេះដូងដើរញាប់ បបូរមាត់ឡើង​ស្វាយប្រស្រីភ្នែក​រីកទាំងសងខាង កំហាប់​អុក​ស៊ីសែន ចុះទា​ប គ្មានទឹក​នោម ហើយ​ក្រុមគ្រូពេទ្យបា​នជួយសង្គ្រោះ និងព្យាបាល រួមទាំងកា​រជួយ​សង្គ្រោះ​ផ្លូវដង្ហើម ដោយដាក់ទុយ​យោដើម្បីសំរួលផ្លូវដង្ហើម (Intubation) និងចង្វាក់​បេះដូង ដោយ​ការស​ង្កាត់បេះ​ដូង (Massage Cardia) រួមផ្សំកា​រប្រើប្រាស់ឱ​សថតាម​លក្ខណៈបច្ចេកទេស ដោយ​យក​ចិត្តទុកដាក់​អស់ពីលទ្ធភាព ពីសំណាក់​ក្រុមគ្រូពេទ្យ នៅតែមិន​អាចជួយ​សង្គ្រោះជី​វិតអ្ន​កជំងឺ​បាន ហើយគាត់បា​នទទួលម​រណភាព នៅថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦ និង​៣០ នាទីទៀបភ្លឺតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ចងក ស​ម្លាប់ខ្លួនឯង នៅក្នុង​បន្ទប់ទឹក មិនដឹងមូលហេតុ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គឹង វណ្ណៈ និងលោក បោន ​ប៊ិន​ ដឹក​នាំក្រុមការងារ អញ្ជើញចុះសា​កសួរសុខទុក្ខ និងនាំយក​អំ​ណោយផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​ក្នុងអំឡុង​ការរីករាលដាលនៃជំងឺ​កូវីដ១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រន្ទះបាញ់ផ្តាច់ជីវិតស្ត្រីម្នាក់ សត្វគោ១ក្បាល និងមនុស្សរបួស ធ្ងន់ ស្រាល​៤នាក់ផ្សេងទៀត ២​ករណី​ផ្សេង​ពីគ្នា (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ស​ម្រេច​បិតផ្ទះ​សំណាក់MB បន្ទាប់ពី​រកឃើញ​មានការ​ពាក់ព័ន្ធ​នឹង​ការឆ្លង​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ស​ហគមន៍ ២០ កុម្ភៈ ២០២១ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ដេក​ស្លាប់នៅផ្ទះសំណាក់ និងអារហារដ្ឋាន អ៊ឹមប៊ី ធ្វើ​តេស្តឃើ​ញវិជ្ជមាន​កូវីដ-១៩ និង​បាន​រកឃើ​ញវិជ្ជ​មាន ទៅលើ​បុរសជនជាតិ​ថៃម្នាក់ អាជ្ញាធរកំពុងប្រមូល​អ្នក​ពាក់ព័ន្ធ​ ដើ​ម្បីធ្វើ​សំណាក់​បន្ត (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6440 នាក់
ម្សិលមិញ :
9553 នាក់
សប្តាហ៍នេះ :
38729 នាក់
ខែនេះ :
289268 នាក់
3 ខែនេះ :
837243 នាក់
សរុប :
5092984 នាក់