ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរ​បួសស្រាល ០២នាក់ នៅពោធិ៍សាត់
Wed,12 May 2021 (Time 08:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 413នាក់)


ខេត្តពោធិ៍សាត់៖ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្ត បុកម៉ូតូសណ្តោងរ៉ឺម៉កដឹកផ្លែស្វាយ កា​ល​ពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅលើកំ​ណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែ​ត្រលេខ១​៩៧-១៩៨ ស្ថិតក្នុងភូមិអណ្ដូង​ក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ បណ្តាល​ឲ្យស្រ្តី​ម្នាក់ស្លាប់នៅនឹងកន្លែង និងបុរ​ស០២នាក់ទៀតរងរបួសស្រាល។

បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Ford ពណ៌ក​ណ្ដុរប្រ​មេះ ពាក់ផ្លាកលេខភ្នំពេញ 2AU-9960 បើកបរ​ពីលិចទៅកើត បើកដោ​យឈ្មោះ ទុយ តុលា ភេទប្រុស អាយុ៣៦ឆ្នាំ រ​ស់នៅភូមិប្រឡាយធំ ឃុំវាល​ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លុះមកដ​ល់ចំណុច​កើត​ហេតុខាងលើ បានបុក​នឹ​ងម៉ូតូ​ធុនវ៉េវអា​ល់ហ្វា ពណ៌ខ្មៅ​ គ្មានផ្លាកលេខ សណ្ដោង​រ៉ឺម៉ក​ដឹកផ្លែស្វាយ បើក​ពីកើតទៅ​លិចបណ្តាលឲ្យអ្នកបើកបរ​ម៉ូតូសណ្តោងរ៉ឺម៉ក ឈ្មោះ គឹមអាន កែវ​ឡាយ ភេទប្រុស អាយុ២៩ឆ្នាំ រ​ស់នៅ​ភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (រងរ​បួសស្រាល) និងអ្នករួមដំ​ណើរជាមួយចំនួន០២នាក់ ១-ឈ្មោះ ឯក គឹមអាន ​ភេទប្រុស អាយុ៧៩ ឆ្នាំត្រូវជាឪពុក (រងរបួសស្រាល) និង២-ឈ្មោះ ណុប ហ៊ុន ​ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយ (ស្លាប់​នៅនឹងកន្លែងកើតហេតុ) ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីកត្តាមិន​ប្រកាន់ស្តាំ ។

សពជ​នរងគ្រោះ ក្រោយពីកើតហេតុ​សមត្ថកិច្ចបានប្រគ​ល់ឲ្យក្រុមគ្រួ​សារសព ដើម្បីយក​ទៅធ្វើ​បុណ្យ​តាមប្រពៃណីខ្មែរ។ឯមធ្យោបាយទាំង២​ត្រូវ​បានកម្លាំងនគរបាលជំនាញ ប្រគល់​ទៅឲ្យការិយា​ល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បីចា​ត់ការបន្តតាម​នីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4326 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
227060 នាក់
ខែនេះ :
550672 នាក់
3 ខែនេះ :
1101354 នាក់
សរុប :
17618334 នាក់