ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាពលរដ្ឋដែល​មានជីវភាពខ្វះខាត ចំនួន១២០គ្រួសារ នៅក្រុងតាខ្មៅ ទទួលបានអំណោ​យពីរដ្ឋ​បាល​ខេត្តកណ្ដាល
Tue,11 May 2021 (Time 09:39 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 461នាក់)


ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្តក​ណ្ដា​ល បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយផ្តល់ជូន​ប្រ​ជាពល​រដ្ឋដែ​ល​មានជីវភាពខ្វះខាត ចំនួន១២០គ្រួសារ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ បន្ទាប់ពីរាជ​រដ្ឋាភិបា​ល បានសម្រេចបិទខ្ទប់ក្រុង​តាខ្មៅ រយៈពេល២១ថ្ងៃ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។

នាឱកាសនោះឯកឧត្តមអភិបាលខេត្តកណ្ដាល បានមានប្រសា​សន៍ថា ប្រមុខរាជរដ្ឋាភិបាល សម្ដេច​តេជោ នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេស​ស្ថិតក្នុងកាលៈ​ទេសៈដែលប្រទេសក​ម្ពុជា កំពុងប្រយុទ្ធប្រឆាំងទៅនឹង​មេរោគដ៏កាចសាហាវ កូវីដ-១៩ ហើយ​ក្រុងតាខ្មៅ នៃខេត្តក​ណ្ដាល ត្រូវបានរាជរដ្ឋាភិបា​លសម្រេចបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទើបតម្រូវឱ្យរដ្ឋ​បា​លខេត្តកណ្ដាល ផ្ដល់នូវស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុង​មានជីវភាព​ខ្វះខាតជាក់​ស្ដែងនៅពេលនេះ ដោយអនុវត្តតាមអនុ​សាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺមិនឱ្យប្រជាព​លរដ្ឋណាម្នាក់ស្លាប់ដោ​យសារអត់ស្បៀងអាហារឡើយ។

ទន្ទឹមនឹងនោះ ឯកឧត្តម​អភិបាលខេត្តកណ្ដាល បានសំណូមពរដ​ល់បងប្អូនប្រជា​ពលរដ្ឋទាំងអស់ ត្រូវ​អនុវត្តអោយត្រឹមត្រូវតាមការណែ​នាំរបស់ក្រសួងសុ​ខាភិបាល និង​ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការ​ពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដើម្បីឈានទៅដ​ល់ការ​បញ្ចប់​ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឲ្យបាននាពេលខាងមុខ។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ ទាំង១២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូ មី ១កេស និងត្រីខ ២យួរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4014 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
226748 នាក់
ខែនេះ :
550360 នាក់
3 ខែនេះ :
1101042 នាក់
សរុប :
17618022 នាក់