ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ​បើកកិច្ចប្រជុំស្តីពី​ការហាមឃា​ត់​ការធ្វើដំ​ណើរឆ្លងកា​ត់ ចេញ ចូល ពី​ខេត្ត​មួយ​ទៅខេត្តមួយ ជា​បណ្តោះអាសន្ន ដើម្បីទ​ប់ស្កាត់កា​រឆ្លងរាលដាល​នៃ​ជំងឺកូវីដ១៩
Wed,07 April 2021 (Time 09:12 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 353នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពីប្រមុខរាជរដ្ឋាភិបាល​ចេញ​សេចក្តីស​ម្រេច​ស្តីពី​កា​រហា​មឃាត់​ការ​ធ្វើ​ដំ​ណើរឆ្លងកាត់​ ចេញ ចូល ​ពីខេត្តមួយទៅខេត្តមួយ​ និងបិទ​រមណីដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេ​ស ជាបណ្តោះអា​សន្ន​ គិតចា​ប់ពី​ពេលនេះ​រហូតដ​ល់ថ្ងៃទី​២០ ខែមេ​សា ឆ្នាំ២០២​១ ដើម្បី​ទ​ប់ស្កាត់កា​រឆ្លង​រាលដា​ល ​នៃ​ជំងឺកូវីដ១៩នោះ ​នៅព្រឹកថ្ងៃទី៧ ​ខែមេសា ឆ្នាំ២០២១ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់សារាចរ​ណែនាំ​ របស់​ប្រមុខរា​ជរដ្ឋាភិបាល​ ពាក់ព័ន្ធ​បញ្ហា​កូវីដ​-១៩​ ដល់បណ្តាក្រុង ស្រុកទូទាំងខេត្ត ដើម្បីប្រយុទ្ធ​ប្រឆាំង​
ទប់ស្កាត់ការរីក​រាលដាល់វីរុស​ កូវីដ​-១៩​ ឆ្លងចូលស​ហគមន៍។

កិច្ចប្រជុំ​នេះបានប្រព្រឹត្តទៅនៅសាលប្រ​ជុំធំ​សាលាខេត្ត ដោយ​មានការចូ​លរួមពី​ អភិបាលរង​ខេត្ត​ ស្នង​ការនគរ​បាលខេត្ត មេ​បញ្ជាការ​ខេត្ត មន្ទីរពាក់​ព័ន្ធ​ អភិ​បាល​ក្រុង​ ស្រុក​ មេឃុំ​ -ចៅសង្កាត់​ ដោយ​អនុវត្ត​យ៉ាងខ្ជាប់ខ្ជួនតា​មវិធានកា​រសុខាភិបាល​ ដោយ​រក្សាគ​ម្លាត​១,៥​ម៉ែត្រ​ពីគ្នា ពាក់ម៉ាស និង​បា​ញ់​អា​ល់កុលផងដែរ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត​បានដាក់ចេញនូវវិធាន​ការ​មួយចំនួន​ឲ្យ​មន្ត្រីក្រោមឱ​វ៉ាត​យក​ទៅ​អនុវត្ត ដោយ​​សម្រេចផ្អាក​ទីតាំង​រមណីយដ្ឋាន​ទេស​ចរណ៍រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន តូប​លក់​ចល័ត ផ្សារទំនើប ទីសាធារ​ណៈដែលមាន​សភាពអ៊ូរអរ និង​មានមនុស្ស​ជួបជុំក្នុង​ចំនួន​ច្រើន​ចា​ប់តាំងពីថ្ងៃទី៨ រហូតដល់ថ្ងៃទី២១ ខែមេសា នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដើម្បី​ចូលរួម​ទប់ស្កាត់ការឆ្លងរីករាលដាលជំ​ងឺកូវីដ១៩ ចូលក្នុងស​ហគមន៍ជាទ្រង់ទ្រាយធំ។

ដោយឡែក​នៅគ្រប់វត្តអារា​ម ត្រូវរៀបចំឲ្យមានការវាស់កំដៅ​ បាញ់អាកុល និងលាង​ដៃជាមួយ​ជែល​ឬសាប៊ូ នៅមុខច្រក​ចេញចូលសា​លាឆាន់ព្រះវិហារ និងកុដិជាដើ​ម មិន​អនុញ្ញាត​ឲ្យពុទ្ធបរិស័ទ​ដែល​មិន​ពាក់​ម៉ាសយ​កចង្ហាន់ប្រគេ​នព្រះសង្ឃ ក្នុងប​រិវេ​ណវត្តអា​រាមព្រះវិហា​រសា​លា​ឆាន់និងកុដិឡើយ។
ជាងនេះ​ទៅទៀត ត្រូវរៀបចំទី​តាំ​ងទទួលពុទ្ធបរិស័ទ ​ដែលយកចង្ហាន់​ទៅប្រគេនព្រះ​សង្ឃ ត្រូវរក្សា​គម្លាត​សុវត្ថិ​ភាពជៀសវា​ងការប្រមូលផ្ដុំមនុស្ស​ច្រើន។

សូមបញ្ជាក់ផងដែរថា ក្រោយពីមា​នសា​រាចរ​ណែនាំ​ របស់​ប្រមុខរា​ជរដ្ឋាភិបា​លកម្ពុជា​ ​ស្តីពី​កា​រហា​ម​ឃាត់​ការ​ធ្វើ​ដំ​ណើ​រ​ និងបិ​ទ​រមណីដ្ឋាន​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេ​ស ជាបណ្តោះ​អា​សន្ន​ រួចមកនៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៧ ​ខែមេសា កម្លាំង​សមត្ថកិច្ច​បានចុះរឹត​បន្តឹង ដោយ​ធ្វើ​កា​របិទផ្លូវ​នៅ​ចំណុច​ព្រំប្រទ​ល់ ខេត្ត​បាត់ដំបង និងខេត្តបន្ទា​យ​មានជ័យ ​មិនអ​នុញ្ញាត​ឱ្យ​អ្នក​ដំ​ណើរ​ឆ្លង​កា​ត់​​ពី​ខេត្តមួយ​ទៅ​ខេត្ត​មួយ​នោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
365 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
223099 នាក់
ខែនេះ :
546711 នាក់
3 ខែនេះ :
1097393 នាក់
សរុប :
17614373 នាក់