ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
ឃាត់​ខ្លួនបុរ​សជាកូន​ភ្លាមៗ ក្រោយ​យកដែ​កស្បែង​វា​យសម្លាប់ឪពុកបង្កើ​តខ្លួន​ឯង
Wed,07 April 2021 (Time 07:03 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 7នាក់)


ខេត្តបាត់ដំបង៖ករណីឃាតកម្មបុរ​សជាកូនម្នា​ក់បាន​ប្រើអំពើហឹង្សា ដោយយកដែក​ស្បែងវាយ​សម្លាប់ឪពុកបង្កើតខ្លួនឯងដោយចោទថា ឪពុកមានគ្រូកាន់ ហើយប៉ុនប៉ងសម្លាប់រូបគេ។

សមត្ថកិច្ចបាន​ឲ្យដឹងថា ហេតុការណ៍គួរ​​ឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើត​ឡើងកាលពីវេលាម៉ោង ០៦និ​ង៣០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី០១ ផ្ទះលេខ២០ ស្ថិតក្នុងភូមិ​អូរដូនពៅ ​ឃុំឃ្លាំងមាស ស្រុកបវេល ខខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ប៊ុត សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ត្រូវ​បាន​ជន​បង្កជាកូនបង្កើតឈ្មោះ ប៊ុត សំ​ណាង ភេទប្រុស អាយុ២៧ឆ្នាំ បានធ្វើសកម្មភា​ពដោ​យយក​ដែកស្បែងវាយ​ បណ្តាលឱ្យស្លាប់ភ្លាមៗនៅចំណុចកើតហេតុតែម្តង។

ក្រោយ​ពីកើត​ហេតុ​សមត្ថកិច្ច​ជំនាញ​បានចុះអនុវ​ត្តធ្វើការឃាត់ខ្លួន​ជនសង័្សយខាងលើ មកកាន់​អធិ​ការដ្ឋាននគរបាល ដើម្បីធ្វើការសាកសួរ ហើយនៅទីបំផុត​ជនសង័្សយ​បានឆ្លើយតា​មបែបរ​វើរវាយ​ថា ការវាយសម្លាប់ឪពុក​របស់ខ្លួន បែបនេះដោយ​សារតែ​ឪពុកខ្លួនមានគ្រូកាន់ ហើយមាន​បំណង​សម្លា​ប់​រូបគេ ទើ​បគេវាយសម្លាប់ឪពុក​នេះ​ជាមុន។

ក្រោយពីសាក​សួររួម​ និងចំ​លើយសារភាពផងនោះ ជនសង្ស័​យពេ​លនេះ​ត្រូវបានស​មត្ថកិច្ចនគរ​បាល​បាន​រៀបចំសំណុំរឿ​ងបញ្ជូនម​កកាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ក្រុងប៉ោយ​ប៉ែត បន្តចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរនៅតាមផ្សារ ក្នុង​ភូមិ​សាស្ត្រ​ក្រុងប៉ោយប៉ែត​ឲ្យអនុវត្ត​តាមវិធាន​កា​ររបស់ប្រមុខរាជរដ្ឋាភិបាល (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ ចុះណែនាំដល់ប្រ​ជាពលរដ្ឋ និង​អាជីវករលក់ដូរនៅ​ក្នុងផ្សារ​មង្គលបូរី ​ឲ្យ​អនុវត្តតាមវិធាការ​របស់ក្រសួងសុខា​ភិបាល និង​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ឲ្យបានខ្ជាប់ខ្ជួន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល ប្រកាស​ពីករណីស្លាប់ស្ត្រីជនជាតិខ្មែរចំនួន០២នាក់ អាយុ៥៤ឆ្នាំ និងអាយុ៥៤​ឆ្នាំ ដោយសារជំងឺកូវីដ-១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូរត់គេចខ្លួន​បុក​បារាស់ជ្រុលទៅមកបុកកម្លាំងសមត្ថកិច្ច ដែលកំពុងឈរជើងនៅគោលដៅ បណ្តាលរងរបួសធ្ងន់ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំងអាវុធហត្ថ​ចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ទៅនឹង​ករណី​លួច​ខោ​អាវ​កីឡា (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3623 នាក់
ម្សិលមិញ :
6257 នាក់
សប្តាហ៍នេះ :
47426 នាក់
ខែនេះ :
239171 នាក់
3 ខែនេះ :
793296 នាក់
សរុប :
4532909 នាក់