ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាល​ខេត្តកំពង់ចាម អញ្ជើញទទួលអំ​ណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស​ និងថវិកា ពីស​ប្បុ​រ​សជនក្នុងខេត្ត
Tue,06 April 2021 (Time 03:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 323នាក់)


ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអ​ភិបាលខេត្តកំពង់ចាម និងជា​ប្រធាន​គណៈកម្មកា​រខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និង​លោក លោកស្រី​អភិបាលរ​ងខេត្ត នៅព្រឹក​ថ្ងៃទី០​៥ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញ​ទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីមន្ទីរ​សាធារ​ណការ និងដឹកជ​ញ្ជូនខេត្ត និងងសប្បុរស​ជនក្នុងខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បានថ្លែងអគុណ ចំពោះថ្នាក់ដឹ​កនាំមន្ទីរ​សាធារ​ណ​ការ និងដឹកជញ្ជូនខេត្ត និងលោក ​លោកស្រីជាសប្បុរ​សជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោ​គ ម៉ាស និងថវិកា ដល់រដ្ឋបា​លខេត្តកំពង់ចាម ដើម្បីជួយ​ឧបត្ថម្ភគាំ​ទ្រដល់កា​ររៀបចំអាហា​រសម្រាប់​បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់​រដ្ឋបាលខេត្ត និង​ចូលរួមការងា​រប្រយុទ្ធប្រឆាំ​ងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។

អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេ​លជម្ងឺដ៏កា​ចសាហា​វមួយនេះ កំពុងគម្រាម​កំហែងដល់ប្រជាពល​រដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជា​ប្រជាពល​រដ្ឋនៅក្នុងពិ​ភពលោក ជារៀងរាល់ថ្ងៃនោះ។

អំណោយដែលទទួលបានពីសប្បុរស​ជនរួមមាន៖
១-មន្ទីរសាធា​រណការ និងដឹកជញ្ជូនខេត្ត ទឹកសុ​ទ្ធ៥០០យួរ
២-ឯកឧត្តម លី ថៃហាក់​ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ទឹកសុទ្ធ​៥០០យួរ
២-លោកឧកញ៉ា សាយ ហាង និង​លោកជំទាវ ម៉ាស១០.០០០ម៉ាស ទឹកសុទ្ធ១០០កេស អាល់កុល ១៥០លីត្រ
៣-សាខាធនាគារ​អេស៊ីលីដាទាំង៨សាខាក្នុងខេត្តកំពង់ចាម ម៉ាស់ ១០.០០០ អាល់កុល ២៤០លីត្រ មី ១៦កេស ទឹក ១៦កេស
៤-គណៈអាជីវករ​ផ្សារបឹងកុក ថវិកា ២.០០០.០០០រៀល
៥-លោក ស៊ុយ ភូ​នាថ នាយកក្រុមហ៊ុន អេសធីអេស អែតវើថាយស៊ីង ឯ.ក អង្ករ ១តោន ម៉ាស​១០.០០០​ម៉ាស អាល់កុល ៦០លីត្រ មី ២០កេស និងទឹកសុទ្ធ២០កេស
៦-លោក មុត ពិ​សិដ្ឋ ប្រធានក្រុមហ៊ុន ស៊ីភី កម្ពុជាចំកាត់ សាខាខេត្តកំពង់ចាម ម៉ាស់១២.៥០០ អា​ល់​កុល ​១២០លីត្រ ទឹកសុទ្ធ៥០កេស
៧-ក្រុមហ៊ុន THANAKORN ធូបមូស៣កេស ថ្នាំបាញ់មូស ចំនួន១កេស អាល់កុល ៣០លីត្រ ទឹក​សុទ្ធ៥​កេស និងខោទឹកនោម ៥០ខោ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3056 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
113682 នាក់
ខែនេះ :
354875 នាក់
3 ខែនេះ :
906246 នាក់
សរុប :
17394330 នាក់