ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូរត់គេចខ្លួន​បុក​បារាស់ជ្រុលទៅមកបុកកម្លាំងសមត្ថកិច្ច ដែលកំពុងឈរជើងនៅគោលដៅ បណ្តាលរងរបួសធ្ងន់
Wed,21 April 2021 (Time 08:59 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 351នាក់)


រាជធានីភ្នំពេញ៖ជនសង្ស័យ២នាក់​ ​ត្រូវកម្លាំង​សមត្ថកិច្ចចាប់ឃាត់ខ្លួន​បានភ្លាមៗ ​ខណៈដែល​ជិះម៉ូតូ​បុកបារាស រួចបន្តទៅបុកកម្លាំងសមត្ថកិច្ចដែលកំពុង​ឈរជើង នៅតាមគោល​ដៅអនុត្តបម្រាមគោចរ​របស់​ប្រមុខរាជរដ្ឋាភិបាល បណ្តាល​​ឲ្យរងរបួសធ្ងន់​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ក្រោយពីជន​សង្ស័យ​ទាំង២នាក់​ឆក់ទូរសព័្ទពីជនរងគ្រោះ បានសម្រេច​រួចរត់គេចខ្លួន។​​​

ហេតុការណ៍នេះកើតឡើងកាលពីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចក្បែស្តុ​បវត្ត​នាគវន្ត តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់​ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក រាជធា​នីភ្នំពេញ​។

សមត្ថកិច្ចបាន​ឲ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក wave ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1G-5157 ធ្វើដំណើតាមបណ្តោ​យមហាវិថីសហព័ន្ធរុស្សី ទិសដៅពីលិចទៅ​កើត ខណៈពេលមកដល់ចំណុចកើតហេតុ ជនសង្ស័យ​ក៏ឃើញជ​នរងគ្រោះ​ដែល​ជាស្ត្រីអ្នក​អនាម័​យកំពុង​បំពេញការងារនៅគ្រោម​ស្ពានអាកាស៥មករាបណ្តើរ និយាយ​ទូរស័ព្ទ ម៉ាក​OPPO​បណ្តើ ដោយ​ជន​សង្ស័យឃើញទំនង​ពេក ក៏ធ្វើស​កម្មភាពឆក់ទូរស័ព្ទពីដៃជ​នរងគ្រោះ បាន​សម្រេច​រួចជិះម៉ូតូរត់គេចខ្លួន ខណៈ​មកដល់ចំណុចគោលដៅអនុវត្តប​ម្រាមគោចរ របស់កម្លាំង​សមត្ថកិ​ច្ចត្រង់ចំ​ណុចខាងលើ​ កម្លាំងសមត្ថកិច្ចព្យាយាមបង្អាក់​ដំណើគេចខ្លួនរបស់ជនសង្ស័យ ត្រូវបា​នជនសង្ស័យជិះម៉ូតូបុក​បារាស់ ត្រូវមន្ត្រីនគរបាលម្នាក់​ពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូន​ទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ រីឯជនសង្ស័យដួលម៉ូតូ ត្រូវ​បានកម្លាំង​សមត្ថកិច្ចឃាត់ខ្លួន​បានភ្លាមៗ។រួចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សាដេប៉ូទី៣ ដើម្បីសួរនាំ និង បញ្ជូនខ្លួន​ទៅអធិកា​រដ្ឋាន​នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកទូរស័ព្ទកម្លាំងសម​ត្ថកិច្ចប្រគ​ល់ទៅឱ្យ​ជនរងគ្រោះវិញផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32154 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208041 នាក់
ខែនេះ :
446705 នាក់
3 ខែនេះ :
996312 នាក់
សរុប :
17489540 នាក់