ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំងអាវុធហត្ថ​ចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ទៅនឹង​ករណី​លួច​ខោ​អាវ​កីឡា
Wed,21 April 2021 (Time 08:21 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 284នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទទួលបានពា​ក្យបណ្ដឹងពីជនរងគ្រោះ​￸ឈ្មោះ￸ ឡេង សុភក្ត្រា ភេទ​ប្រុស អាយុ៣៨ឆ្នាំ លើក​រណីលួចខោ​អាវកីឡា ដែលប្រព្រឹត្ត​កាលពីវេលាម៉ោង​១៣និង៥០នាទី ថ្ងៃទី​១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិក្បាល​ស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នោះលោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ចា​ត់​តាំង​កម្លាំងជំនាញចុះ​ទៅដល់កន្លែងកើតហេតុហើយធ្វើការសួរនាំ និងស៊ើប​អង្កេតរហូត​កំណត់​មុខសញ្ញាបាន ទើបឈានដល់ការឃាត់ខ្លួន​បានជនសង្ស័យម្នាក់ឈ្មោះ￸ គង់ សំអាន ហៅគីម ភេទ​ប្រុស អាយុ២៤ឆ្នាំ ដែលជាក​ម្មកររប​ស់ជនរងគ្រោះ￸​ខាងលើ និងដកហូតខោអា​វកីឡាបានមួយចំនួន រួច​បញ្ជូនទៅមូលដ្ឋានអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។


លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីជំនាញសា​កសួរចម្លើយរួចមក ជនសង្ស័យ​បាន​ឆ្លើយសារភាពថា ខ្លួនជាកម្មក​រលើកឥវ៉ាន់ឱ្យជនរងគ្រោះ￸ពិតប្រាកដមែន ហើយ​ខ្លួន​តែងតែ​ទៅ​លើ​កឥវ៉ាន់ឱ្យជន​រងគ្រោះ￸ជារៀង​រាល់ថ្ងៃ ហើយនៅថ្ងៃទី១៣ និង១៥ ខែមេសា ឆ្នាំ២០២១ ខ្លួនបាន​ធ្វើស​កម្ម​ភាពលួចខោអាវរបស់ឈ្មោះ￸ ឡេង សុភក្រ្តា ដោយលួចលើកទី១ លក់បាន​លុយចំនួន៦៧​ម៉ឺនរៀល និងលើ​កទី២លក់បានលុយ​ចំនួន ៩ម៉ឺនរៀល ចំណែកលុយ​ដែលលក់ខោ​អាវបា​​នខ្លួនបា​នយកដើរ​លេងស៊ី​ចាយអស់ហើយ ។

ក្រោយពីបា​នស្ដាប់ចម្លើយរបស់ដើមបណ្ដឹង និងស្ដា​ប់ចម្លើយសារភាពរបស់ជនសង្ស័យ គឺពិតជា​មានភាព​ស៊ីសង្វាក់គ្នាយ៉ា​ងជាក់លាក់ពី​ករណីលួចពិតប្រាកដមែន បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ព្រហ្មទណ្ឌអាវុធហត្ថក្រុងកសាងសំណុំរឿង​បញ្ជូនមកទីបញ្ជាការអាវុធហត្ថខេត្ត ចាត់ការបន្ត ចំណែក​ខោអាវជាវត្ថុតាងដែល​ដកហូតបានពីជន​សង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថ​ក្រុងប្រគ​ល់ឱ្យម្ចាស់​ដើមវិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ​ខេត្ត បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យហើយ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដើម្បីអនុវត្តតាម​និតិ​វិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1092 នាក់
ម្សិលមិញ :
4255 នាក់
សប្តាហ៍នេះ :
109817 នាក់
ខែនេះ :
353630 នាក់
3 ខែនេះ :
910491 នាក់
សរុប :
17387375 នាក់