ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្ត ទទួលអំណោយ​សប្បុរសធម៌ ពីក្រុមហ៊ុន(​metfone)សា​ខាខេត្ត​កំពត ចូលរួ​មចំ​ណែកបង្កា​រទប់ស្កាត់ជំងឺកូវីដ១៩
Tue,20 April 2021 (Time 07:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 317នាក់)


ខេត្ត​កំពត៖ដើម្បីជាការចូលរួមចំណែក បង្កា​រទប់ស្កាត់ជំ​ងឺកូវីដ១៩ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន (metfone)សាខាខេ​ត្តកំពត បាននាំយកនូវអំណោយជា​ម៉ាសចំនួន​១២៥០​០ម៉ាស ទឹកអាកុលចំនួន៦០លីត្រ ផ្តល់ជូន​រដ្ឋបាលខេត្តកំពត សម្រាប់យកទៅប​ម្រើ​អោយស​កម្មភាព​ក្នុងវិធានការ​ការងារប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់​ជំងឺកូវីត-១៩។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំ​ណរគុ​ណ​ចំពោះក្រុមហ៊ុន (metfone) សាខាខេត្តកំ​ពត ដែលបាននាំ​យកអំ​ណោយមនុស្សធម៌ ជា​ម៉ាស និងទឹកអាកុល ឧបត្ថម្ភជូនដល់​រដ្ឋបាលខេត្តកំពត ដែលកំពុងត្រូវការចាំបាច់ពេលនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បាន​ចាត់ទុកអំណោយទាំងនេះ ជាការចូល​រួមចំណែក​យ៉ាងសំខាន់​ជាមួយ​រដ្ឋបាលខេត្ត សម្រាប់ប្រើប្រា​ស់ឲ្យក្នុងវិធានការ ប្រយុទ្ធប្រឆាំងទប់ស្កាត់​ការឆ្លងរីក​រាលដាល​ជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តកំពត បច្ចុប្បន្នបាននិងកំពុងយ​កចិត្តទុកដាក់រួម​ចំណែកជាមួយរា​ជរដ្ឋាភិបាលលើសុខមាលភាពប្រជាព​លរដ្ឋឲ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ។

ជាមួយគ្នានោះផងដែរឯកឧត្តមបានសម្ដែងការសង្ឃឹម និងជឿជាក់ថា នៅមានបងប្អូនសប្បុរសជន ក្រុមហ៊ុន​ក្នុងខេត្តកំពត នឹងបន្តជួយ​ឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត បន្តថែមទៀត ដើម្បីយើ​ងរួមគ្នា​ប្រយុទ្ធប្រឆាំងនឹង​បង្កា ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ កុំឱ្យមានឆ្លងប​ន្តរីករាលដាល​ក្នុងសហគមន៍​ខេត្តកំពត ដែលបច្ចុប្បន្នរដ្ឋបាលខេត្ត រួមនឹងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាន​នឹងកំ​ពុងយកចិត្តទុកដាក់ អនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ និង៣​ការពារ បា​នល្អ​ប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
79037 នាក់
ម្សិលមិញ :
20685 នាក់
សប្តាហ៍នេះ :
113624 នាក់
ខែនេះ :
357410 នាក់
3 ខែនេះ :
926164 នាក់
សរុប :
17382462 នាក់