ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​ ងួន​ រតនៈ​ ដឹកនាំក្រុមការងារអញ្ចើញចុះ​សួរសុខទុក្ខ កងកម្លាំងកំពុង​បំពេញភា​រកិច្ច នៅចំណុចព្រំប្រទល់ខេត្តបាត់ដំបង​ ខេត្តប៉ៃលិន
Tue,20 April 2021 (Time 06:46 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 302នាក់)


ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ ឯក​ឧត្តម ងួន រតនៈ អភិបាល​នៃគ​ណៈ​អ​ភិ​បាលខេត្តបាត់ដំបង​ បានដឹកនាំ​ក្រុមការងារអញ្ចើញចុះជួប​សំ​ណេះសំ​ណាលសួរសុខ​ទុក្ខ ដល់​កងកម្លាំងសមត្ថកិច្ច ដែលកំពុងឈរជើង​ប្រចាំ​ការនៅ​ចំណុចគោល​ដៅលើផ្លូវជាតិ​លេខ​៥៧ ក្នុ​ងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនម​ណ្ឌល​ ខេត្តបាត់​ ជាប់ព្រំប្រទល់​ ជាមួយខេត្តប៉ៃលិន​។

សូមជម្រាបជូនថា​ បន្ទាប់​ពីទទួល​បាននូវបទបញ្ជារ​បស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីវិធានការ​បិទកា​រធ្វើ​ដំណើ​រឆ្លងកាត់ព្រំប្រទល់រវាងខេត្ត​នឹងខេត្តរួចមក​ សមត្ថកិច្ចដែលមា​នទួនាទី​អនុវត្តនូវ​បទបញ្ជានេះ​ បានចេញធ្វើ​សកម្មភាពភ្លាមៗ​ក្នុងនោះកងកម្លាំងនគរ​បាល ស្ថិតក្រោមការដឹកនាំរ​បស់លោ​ក​ឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ ការ​នៃ​ស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ក្រោម​កិច្ចដឹកនាំបញ្ជាផ្ទាល់រប​ស់ឯកឧត្តម​ ងួន​ រតនៈ​ អភិ​បាល​នៃគណៈអភិ​បាលខេត្តបាត់ដំបង​ និងជាប្រធានគណៈបញ្ជាការឯក​ភាពរដ្ឋបាលខេត្តបាត់​ដំ​បង​ ។

ចំពោះចំណុច​ព្រំប្រទល់ខេត្តដែលជាប់ជាមួយខេត្តបាត់ដំបង​ រួមមានខេត្តប៉ៃលិន​ ខេត្ត​បន្ទាយ​មានជ័យ​ ខេត្តសៀម​រាប​(ផ្លូវទឹក) និងខេត្ត​ពោធិ៍សាត់​ ។
ជាមួយនឹងដំណើរសាកសួរសុ​ខទុក្ខនាពេលនេះ ឯកឧត្ត​មបាន​នាំយកអំ​ណោយមួយចំនួ​នប្រ​គល់ជូន​កងកម្លាំងរួមមាន៖​ទឹកបរិសុទ្ធដបធំ​ចំនួន២២កេស ម៉ាសចំនួន០៩ដុំ មីចំនួន​១១​កេសតូចផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1071 នាក់
ម្សិលមិញ :
79037 នាក់
សប្តាហ៍នេះ :
111646 នាក់
ខែនេះ :
354536 នាក់
3 ខែនេះ :
917780 នាក់
សរុប :
17383099 នាក់