ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយ ផ្តល់​ជូនពលរដ្ឋ​ ដែលកំពុង​ធ្វើចត្តា​ឡី​ស័ក​ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន១៦៩គ្រួសារ
Tue,20 April 2021 (Time 06:10 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 318នាក់)


ខេត្តព្រះសីហនុ៖ដោយមានការយកចិត្តទុក​ដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹ​ទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២​០ ខែមេសា ឆ្នាំ២០២១ ឯកឧ​ត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសា​ខា បានចាត់ឲ្យមន្រ្តីសាខាអនុសាខា អ្នកស្ម័គ្រចិត្ត បាននាំ​យកអំណោយមនុស្សធម៌​របស់សា​ខាខេត្តព្រះសីហនុ និងអំណា​យរបស់​សម្ដេចអគ្គម​ហាសេនា​ប​តីតេជោ ហ៊ុន សែន និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់​ជូនដល់​ប្រជា​ពល​រដ្ឋងាយរងគ្រោះ ដែលកំពុងធ្វើចត្តាឡី​ស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១៦៩​គ្រួ​សារ រស់នៅក្រុម​ទី២៥ និងក្រុមទី២៦ ភូមិ០៣(ទំ​នប់រលក) សង្កាត់លេខ១ ខេត្តព្រះសីហនុ។

ជាមួយគ្នានោះ លោកនាយកសា​ខា សុំឱ្យក្រុមគ្រួសា​រចូលរួម​ពីវិធីកាត់​បន្ថយហានិភ័​យពីការ​ឆ្លងជំ​ងឺកូវីដ-១៩ ដើម្បីពង្រឹងការ​ទប់ស្កាត់ការចម្លងក្នុងសហគ​មន៍ ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និង​ត្រូវ​មានអនាម័យជាប្រចាំ ដោយលាង​សំអាតដៃឲ្យបានញឹកញា​ប់ជាមួយសាប៊ូ ឬអាល់កុល ហើយ​ត្រូវពាក់​ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ច និងត្រូវអ​នុវត្តតាមកា​រណែនាំរប​ស់ក្រសួង​សុខាភិបាល ពិសេសវិធានការការពា​ររបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ ​​ឲ្យខ្ជាប់ខ្ជួន។

អំណោយដែលត្រូវផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ត្រីខ២០កំប៉ុង ,អង្ករ ២៥គីឡូក្រាម, មីសួ ១កេស, ម៉ាស ១កញ្ចប់ និងថវិកាចំនួន៣០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3196 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
225930 នាក់
ខែនេះ :
549542 នាក់
3 ខែនេះ :
1100224 នាក់
សរុប :
17617204 នាក់