ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួនជនសង្ស័យ០២​នាក់ បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធបទល្មើស​នាំមនុស្ស​ឆ្លង​ដែនខុស​ច្បាប់
Mon,19 April 2021 (Time 02:21 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 347នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន២នាក់ ​ដែលលួច​នាំមនុស្ស​ឆ្លង​ដែនទៅប្រទេសថៃខុសច្បាប់ និងក្នុងអំឡុង​ដែលប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរ​ខេត្ត ស្រុក ក្រុងកំពុង​តែរឹតបន្តឹង ដើម្បីបង្កា និងទប់​ស្កា​ត់ការរីក​រាលដាលនៃជំងឺកូវីដ១៩ ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ​ ចាប់ឃាត់ខ្លួន​បញ្ជូន​ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី។

លោកវរសេនីយ៍​ឯក បេន សំអាត អធិការនគ​របាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ជនសង្ស័យ​ទាំង០២​នាក់មានឈ្មោះ រ៉ម សួន ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើ​ករថយន្តម៉ាកនី​សាន់មួយបាំងកន្លះ ពណ៌ ក្រហម ពាក់ស្លាកលេខ ក.៦០៧៦ ភ្នំពេញ២ មានទ្រុង​ដែក និងម្នាក់ទៀតឈ្មោះ អ៊ូច សុជា ភេទ​ប្រុស អាយុ៤២ឆ្នាំ ជាអ្នករួមដំ​ណើរ អ្នកទាំងពី មានទីលំនៅ​ភូមិអូរស្ងាត់ ឃុំត្រពាំងព្រលិត ស្រុកសំ​ពៅលូន ខេត្តបាត់ដំបង។

លោកបន្តថា ជនទាំង០២នាក់នេះ បានធ្វើសកម្មភាព​ដឹកពលករខ្មែរប្រុស ស្រី ចំនួន០៧នាក់ មាន​ទីលំនៅភូមិបឹងឃ្លាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បំរុងនាំឆ្លង​ដែនទៅប្រទេសថៃ ហើយត្រូវ​បានកម្លាំងនគរបាលស្រុកម៉ាឡៃ សហការ​ជាមួយកម្លាំងកងរាជ​អាវុធហត្ថស្រុកម៉ាឡៃ ធ្វើ​ការ​ឃាត់ខ្លួននៅវេលាម៉ោងម៉ោង០០និង២៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវកងវិស្វកម្ម ស្ថិតក្នុង​ភូមិអូរសំព័រ ឃុំ​អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចនាំ​ខ្លួន​ទៅ​ធ្វើការសួរ​នាំនៅអធិការដ្ឋាន ទាំងអ្នកបើកបររថយន្ត និងពលករប្រុស ស្រីទាំង០៧នាក់។

លោកអធិកា​របន្ថែមថា យោងតាមការបំភ្លឺរបស់​ពលករទាំង០៧នាក់ បាននិយាយថា ពួកខ្លួនបាន​ទំនាក់ទំ​នងជាមួយមេខ្សល់ ដើម្បី​ចេញទៅធ្វើការនៅប្រទេសថៃ បន្ទាប់មកក៏​មានរថយ​ន្តនីសាន់​ខា​ងលើ​បានមកដឹកពួកខ្លួនពីស្រុកមង្គលបូរី ទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបង ម្នាក់យក​តម្លៃ៥០,០០០រៀល(ប្រាំម៉ឺនរៀល) ត្រូវបា​នសមត្ថកិច្ចឃាត់សួរនាំ។

ចំណែកឈ្មោះ រ៉ម សួន អ្នកបើ​កប​ររថយន្តបានបញ្ជាក់ថា ខ្លួនពិតជា​ដឹកពលករខ្មែរប្រុស ស្រីទាំង​០៧​នាក់ ពីស្រុកមង្គលបូរី ទៅកាន់ចំណុចផែស្ងួតរប​ស់លោកស្រី សុបិន្ត ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំ​ពៅលូន នោះពិតប្រាកដមែន ដោយយកតម្លៃម្នាក់៥​០,០០០រៀល(ប្រាំម៉ឺនរៀល) តែត្រូវបា​នស​មត្ថកិច្ច​ឃាត់ខ្លួននៅតាមផ្លូវ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន ​នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជន បានបញ្ជាក់ថា៖ឈ្មោះ រ៉ម សួន អ្នកបើកប​រនិងឈ្មោះអ៊ូច សុជា អ្នករួមដំណើរ ជា​មនុស្ស​ប្រើ​ប្រាស់​នូវសារធាតុញៀន។ម្យ៉ាង​ដោយផ្អែកលើចម្លើយបំភ្លឺរបស់ពលករទាំង០៧នាក់ និងចម្លើយ​សារភាពរប​ស់ជនសង្ស័យឈ្មោះរ៉ម សួន សមត្ថកិច្ចន​គរបាលការិ​យាល័យប្រឆាំង​ការជួញដូរ​មនុស្ស និងការពារអនីតិជន បានបញ្ជូនខ្លួន​ពួកគេទាំង០២​នាក់ ទៅសាលា​ដំបូងខេត្តបន្ទាយ​មានជ័យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដើម្បី​ចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2620 នាក់
ម្សិលមិញ :
4255 នាក់
សប្តាហ៍នេះ :
111345 នាក់
ខែនេះ :
355158 នាក់
3 ខែនេះ :
912019 នាក់
សរុប :
17388903 នាក់