ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋខ្មែរចំ​នួន៤នាក់ បម្រុង​លួចឆ្លងដែរ​ខុសច្បាប់ទៅប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន​ទៅសួនាំរួចបញ្ជូនយ​កទៅដាក់​នៅមណ្ឌ​លចត្តាឡីស័ក
Sat,17 April 2021 (Time 02:52 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 291នាក់)


ខេ​ត្ត​បន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្មែរប្រុស ​ស្រី​ចំនួន០៦​នាក់​ ដែលប​ម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ឈ​រជើង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​ ទប់ស្កាត់​និ​ង​ធ្វើ​ការ​ឃាត់ខ្លួន​យ​កទៅអ​ប់រំ រួច​បញ្ជូន​មណ្ឌ​ល​ចត្តាឡី​ស័ក​។

លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្ដិ៍បឹងសាគូ បាន​ឲ្យដឹងថា​ ដោយ​អនុវត្តន៍តាមបទបញ្ជារបស់ លោ​ក​ឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនៃស្នង​ការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ និង​មាន​ការណែនាំ​ ពីលោកវរសេ​នីយ៍ឯក សូ ​ចាន់ណារី មេ​បញ្ជាការ វរសេ​នាតូច​នគរបា​លការពារព្រំ​ដែន​គោក៩១១ នៅ​យប់ថ្ងៃ​ទី១៦ ខែមេសា​ ឆ្នាំ២០២១ លោក​បានដឹ​ក​នាំកម្លាំង​ចុះ​ល្បាត លុះ​ដល់​វេលា​ម៉ោង​១ និង​៤០នាទី រំលងអធ្រាត្រ ​ឈានចូលថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ២​០២១ ក៏បាន​ជួប​ប្រទះ​ប្រ​ជា​ព​លរដ្ឋ​ខ្មែរ​ប្រុស ​ស្រីចំ​នួន​៤នាក់ ក្នុង​នោះ​មាន​ក្មេ​ង២​នាក់​ផង​ដែរ បម្រុង​លួចឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រ​ទេ​សថៃ នៅចំណុច​ស្តា​រវីឡា ស្ថិតនៅ​ក្នុង​ភូមិព្រៃព្រិច​ សង្កាត់/ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវបា​នកម្លាំងរ​បស់​លោក ស​ហកា​រជាមួ​យកម្លាំ​ងយោ​ធាកងពល៥១ និងកម្លាំងអាវុធ​ហត្ថ​ក្រុងប៉ោ​យប៉ែត បានធ្វើ​ការទ​ប់ស្កាត់ ​ឃាត់ខ្លួន​មក​សួរនាំ រួច​បញ្ជូន​ទៅ​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​វិទ្យា​ល័យ​និមិត្តក្រុង​ប៉ោយប៉ែតតែម្តង។

លោកវរសេនីយ៍ត្រី រស់​ ពិសិដ្ឋ នាយប៉ុស្ដិ៍បឹ​ងសាគូ បញ្ជាក់ថា​ ប្រជាព​លរដ្ឋខ្មែរទាំង​៤នាក់ ដែលត្រូវ​បា​ន​កម្លាំង​សមត្ថកិច្ច​ទប់ស្កាត់ និង​ឃាត់ខ្លួន​យក​មកអប់រំ រួចបញ្ជូន​ទៅដាក់​នៅ​មណ្ឌ​លចត្តាឡីស័​កវិ​ទ្យា​ល័យ​និមិត្ត​នោះរួមមា​ន៖
១-ឈ្មោះ ជាវ ការ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ (លក់ដូរនៅ​ផ្សាររោងក្លឿ ប្រទេសថៃ) មានទីលំនៅ​ភូមិ​ក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត
២-ឈ្មោះ ឈិត ពន្លឺ ភេទប្រុស អាយុ៣២ឆ្នាំ (លក់ដូរនៅផ្សាររោ​ងក្លឿ ប្រទេសថៃ)
៣-ឈ្មោះ អេង មិនា ភេទស្រី អាយុ១៤ឆ្នាំ(សិស្ស)
៤-ឈ្មោះ អេង ចាន់ណា ភេទស្រី អាយុ៦ឆ្នាំ (សិស្ស) មានទីលំ​នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុង​ប៉ោយប៉ែត។ចំណែកអ្នកនាំផ្លូវ២នាក់(ប្រុស) មិនស្គាល់​អត្តសញ្ញាណ រត់គេចខ្លួនបាត់។
ដោយឡែក​អ្នកទាំង០៤នាក់​ខាងលើ ក្រោយ​ពីឃាត់ខ្លួន​មកសួនាំរួច ត្រូវបា​នកម្លាំងចម្រុះ បញ្ជូន​យក​ទៅ​ដាក់នៅមណ្ឌ​ល​ចត្តាឡីស័កវិទ្យាល័យនិមិត្ត ក្រុងប៉ោយប៉ែត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33568 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
209455 នាក់
ខែនេះ :
448119 នាក់
3 ខែនេះ :
997726 នាក់
សរុប :
17490954 នាក់