ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ៖បើសិន​ជាគ្មានភាព​ចាំបាច់​នោះទេ កុំចេញ​ពីផ្ទះ​ដើម្បីចូ​លរួម​ទប់ស្កាត់​ការចម្លងជំងឺកូវីដ-១៩
Thu,04 March 2021 (Time 03:48 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 284នាក់)


រាជធានីភ្នំពេញ៖ក្នុង​ឱកាសអញ្ជើញ​ធ្វើសន្និសីទ​សារព័​ត៌មាន ក្រោយចា​ក់វ៉ាក់​សាំ​ងកូវីដ-១៩ នៅ​ព្រឹ​ក​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាលម៉ែត្រ រាជធា​នីភ្នំពេញ សម្ដេចអគ្គមហាសេ​នាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា បានអំពាវ​នាវដល់ពលរដ្ឋ កុំធ្វើដំ​ណើរ​ចេញ​ចូល​ខេត្តព្រះសីហនុ បើមិនចាំបាច់នោះ​ទេ និង​អំពាវនាវដល់ពលរដ្ឋ​ខេត្តព្រះសីហនុ កុំចេញ​ឆ្លង​ខេត្ត​ដទៃទៀតក្នុងមួយ​រយៈពេលនេះ ដោយសា​រតែជំងឺកូវីដ-១៩ កំពុងតែ​មានកា​រឆ្លង​ជាហូរហែ​នោះ។ទន្ទឹមនឹងនោះស​ម្ដេចតេជោ ក៏បានសម្រេចផ្អាក​ការធ្វើដំណើ​ររប​ស់ប្រជាព​លរដ្ឋទេស​ចរណ៍​ចូល​ខេត្តព្រះសីហនុ ប៉ុន្តែ​ការដឹកទំនិញចេញ​ចូល​នៅ​ប្រព្រឹត្ត​ដដែល និងបាន​បន្តអំពាវ​នាវជាថ្មីឱ្យប្រ​ជាពលរដ្ឋនៅ​ភ្នំពេញ កុំចេញពីផ្ទះ បើសិ​នជាគ្មានភាពចាំបាច់នោះទេ ដើម្បីចូ​លរួមទប់​ស្កាត់ការ​ចម្លងជំងឺកូ​វីដ-១៩ទាំងអស់គ្នា។

ជាងនេះទៅទៀតសម្តេចតេជោ ក៏បាន​ឯកភាពជាមួយ​សំណើក្រសួងអប់រំ ឱ្យបិ​ទសាលារៀន នៅ​រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេ​ត្តព្រះសីហនុ មួយរយៈបន្តទៀតផដែរ។

ក្នុងឱកា​សអញ្ជើញចាក់វ៉ា​ក់សាំងនោះដែរ សម្តេច​បានមា​នប្រសាសន៍​បញ្ជាក់​ថា មូលហេតុដែលស​ម្តេចមិន​អា​ចចា​ក់វ៉ាក់​សាំងស៊ីណូហ្វាម​របស់ចិន ដោយសារ​តែកត្តា​អាយុដែ​លកំណ​ត់គឺ១៨​ឆ្នាំដ​ល់៥​៩ឆ្នាំ ហើយវ៉ាក់​សាំងថ្មីឈ្មោះ អាស្ត្រា​ហ្សេនីកា​ (AstraZeneca )នេះ​ មិនមានកា​រកំណត់អាយុ​នោះ​ទេ។ក្នុងនោះសម្តេចតេជោនា​យករដ្ឋមន្ត្រី បានថ្លែងអំណរគុណ​ដល់​ដៃគូអន្តរជាតិនានា ដែលបាន​ជួយ​សម្រួបសម្រួល​ក្នុងការផ្តល់ជំនួយវ៉ាក់សាំងដ​ល់ប្រទេសកម្ពុជានាពេលនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3220 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
225954 នាក់
ខែនេះ :
549566 នាក់
3 ខែនេះ :
1100248 នាក់
សរុប :
17617228 នាក់