ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អ​ភិ​បាល​ខេត្តបន្ទាយ​មានជ័យ ទទួល​ការចាក់វ៉ាក​សាំងលើកទី២ និង​អញ្ជើញ​ពិ​និត្យ​មើល​កង​កម្លាំង​ប្រដាប់​អា​វុធចាក់វ៉ាក់សាំង
Tue,02 March 2021 (Time 12:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 341នាក់)


ខេតបន្ទាយមានជ័យ៖ក្នុងឱកាស​ទទួលកា​រចាក់វ៉ាក់សាំងលើកទី២ នៅមន្ទីរ​ពេទ្យបង្អែក​ខេត្តមិត្ត​ភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី និងបានអ​ញ្ជើញចុះពិនិត្យមើ​លការបើកយុទ្ឋនា​ការចាក់វ៉ាក់​សាំង​ការពារមេរោគកូវីដ-១៩ ដែលជា​ជំនួយមនុស្សធ​ម៌ដ៏ថ្លៃថ្លា របស់សា​ធារណ​រដ្ឋប្រជាមានិតចិន មាន ឈ្មោះថា«ស៊ីណូហ្វាម» ចាក់ដល់កងកម្លាំង​យោធា កងរាជអាវុធហត្ថខេត្ត កងពលថ្មើជើងលេខ៥១ នៅ​ទីបញ្ជា​ការតំបន់ប្រតិបត្តិកា​រសឹករងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ឯក​ឧត្តម អ៊ុំ រាត្រី អភិបាលខេ​ត្តបន្ទាយមា​នជ័យ បានបញ្ចាក់ថា​ក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ គឺយើង​ចា​ក់បានទាំងអ​ស់គ្នាចាប់​ពីអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ឈរលើគោ​លការណ៍ស្ម័គ្រចិត្ដ។តែ​ពេលនេះយើងផ្តល់អទិ​ភាពដល់មន្រ្តីសុ​ខាភិបាល និងកងកម្លាំងប្រដាប់អាវុធជាមុនសិន ដែលជាក​ងកម្លាំង​ជួរមុខនិងមានភាពប្រឈមខ្ពស់។ ​

ជាមួយនេះដែរ ឯកឧត្តមអ​ភិបាលខេត្តក៏បានអំពាវនា​វដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្ត
សូម​មេត្តាបង្កើន​ការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់​ស្កាត់ឲ្យខាន​តែបាននូវរោ​គរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនា​ម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួ​មអនុវត្ត​ឲ្យបា​ន៣ការពារ និង៣កុំ តាមអនុសាស​ន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃកម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបា​លបានដាក់ចេញ ក្នុងនោះមា​ន៖ ៣ការពារ ៣កុំ គឺត្រូវឧ​ស្សាហ៍លាង​ដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱ​បថើបគ្នា កុំចូល​ទីកន្លែងបិទគ្មានខ្យល់​ចេញ​ចូល និងមិ​នត្រូវ​ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

ជាមួយគ្នានោះ ឯកឧត្តមអភិបាល​ខេត្តក៏បានថ្លែងអគុណ​ចំពោះរដ្ឋាភិបាល និងប្រទេសចិន​ដែលឧ​បត្ថម្ភនូ​វវ៉ាក់សាំ​ងការពារជំងឺកូវីដ-១៩ ជូន​ដល់ប្រទេសកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5561 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
216918 នាក់
ខែនេះ :
538918 នាក់
3 ខែនេះ :
1088134 នាក់
សរុប :
17598946 នាក់