កិច្ចប្រជុំត្រួតពិនិត្យការងារអភិរក្សធនធានជលផល និងការគ្រប់គ្រងព្រៃកោងកាងតំបន់ឆ្នេរ ក្នុងខេត្តកំពត
ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានដឹកនាំមន្ទីរ អង្គភាពជំនាញ បានទទួលស្វាគមន៍ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូក្រសួង ដើម្បីប្រជុំត្រួតពិនិត្យការងារអភិរក្សធនធានជលផល និងការគ្រប់គ្រងព្រៃកោងកាងតំបន់ឆ្នេរ ក្នុងខេត្តកំពត។
ក្នុងកិច្ចប្រជំនេះដែរក៏មានការអញ្ជើញចូលរួមពីប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ប្រធានមន្ទីរទេសចរណ៍ខេត្ត អភិបាលស្រុកទឹកឈូ លោកស្រីនាយកទីចាត់ការ ផែនការ និងវិនិយោគសាលាខេត្ត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត ប្រធានការិយាល័យភូមិបាលស្រុកទឹកឈូ លោកស្រីមេឃុំបឹងទូក រួមជាមួយមន្រ្តីជំនាញផងដែរ សរុបអ្នកចូលរួមចំនួន៣៤នាក់។
ក្រោយពីស្តាប់បទបង្ហាញរបស់ លោក អ៊ុច វុត្ថា ប្រធាននាយកដ្ឋានកិច្ចការដែននេសាទ ស្តីពីគោលបំណង និង របាយការណ៍ ស្ថានភាពព្រៃកោងកាងនៅខេត្តកំពត។និងរបាយការណ៍របស់មន្ទីរ អង្គភាពជំនាញក្នុងខេត្តរួចមក អង្គប្រជុំបានឯកភាពសម្រេច៖
-ប្រគល់ភារកិច្ចជូនក្រុមការងារបច្ចេកទេសចុះពិនិត្យផ្ទៀងផ្ទាត់ ព្រៃកោងកាងដែលនៅសល់ជាក់ស្តែង។
-រាយការណ៍អំពីលទ្ធផលការងារសម្រេចបានជូន ឯកឧត្តម អភិបាលខេត្ត និងគណៈកម្មការអន្តរក្រសួង។
-កំណត់បោះបង្គោលព្រំដែនតំបន់ព្រៃកោងកាង
-រៀបចំចុះបញ្ជីដីព្រៃកោងកាងជូនក្រសួង ស្ថាប័នណាមួយគ្រប់គ្រងឲ្យបានច្បាស់លាស់
-ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យដែលគ្រប់គ្រងដោយរដ្ឋបាលជលផល និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីដឹងច្បាស់ថាទីតាំងណាខ្លះដែលពាក់ព័ន្ធឬត្រួតស៊ីគ្នាបន្ទាប់ពីចប់កិច្ចប្រជុំ ប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមជាមួយក្រុមការងារខេត្ត បានចុះពិនិត្យទីតាំងវិនិយោគចាក់លុបដីសមុទ្រ ស្តាឃ្លង និងស្ថានភាពព្រៃកោងកាង ជាក់ស្តែងមួយចំនួន៕