ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្លាំងសមត្ថកិច្ចជួរ​មុខ​ទាំ​ងបីស្ថាប័ន​ នៅខេត្តបន្ទាយមានជ័យ ចាក់​វ៉ាក់​សាំ​ង​ការពារជម្ងឺកូវី​ដ-១៩ ​ជាលើ​កដំបូង នៅចំ​ណុ​ចស្ថានី​យ​រថភ្លើង ក្នុង​ក្រុងប៉ោយប៉ែត
Mon,01 March 2021 (Time 06:13 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 304នាក់)


ខេត្តបន្ទាយមានជ័យ៖​ជាលើ​កដំ​បូង កង​កម្លាំង​ប្រ​ដាប់អា​វុធជួរ​មុខ​ទាំ​ង​បី​ស្ថា​ប័ន​ បាន​ចាក់​វ៉ាក់​សាំ​ង​ការ​ពា​រជម្ងឺកូវី​ដ-១៩ ដែល​ផ្តល់​ដោយប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​​ជា​និច្ចជា​ការ​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែ​យកចិត្តទុកដាក់និងលើក​ទឹកចិត្ត​ដល់កងកម្លាំងដែល​បានលះបង់គ្រប់​បែបយ៉ាងដើម្បីមាតុ​ប្រទេស និងប្រជាព​លរដ្ឋ។​

ការចាក់វ៉ាក់សាំង​ការ​ពា​រជម្ងឺកូវី​ដ-១៩ ជាលើ​កដំបូង​ដល់ក​ង​កម្លាំង​ប្រ​ដាប់អា​វុធ​ជួរ​មុខ​ទាំ​ង​បី​ស្ថា​ប័ន សម្រាប់​​ ខេត្តបន្ទាយមា​នជ័យ​​បានប្រព្រឹត្តទៅ​នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅ​ចំណុចស្ថានី​យ​រថភ្លើង ស្ថិតក្នុងភូមិប៉ោយ​ប៉ែត សង្កាត់/ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ។

បើតាមរបាយការណ៍របស់កងកម្លាំង​ប្រដាប់អាវុធ ដែល​អ្នកសារព័ត៌មាន​យើងទទួលបានបញ្ជាក់ថា ក​ម្មវិធី​ចាក់​វ៉ាក់សាំង​​បង្ការ​ជំងឺកូវីដ​១៩ ជូន​កងកម្លាំង​ បណ្តាលកងឯកភាព​ចំណុះ​យោធ​ភូមិភាគ​ទី៥​ក្នុង​ភូមិ​សាស្ត្រ​ទិស​ទី១ បន្ទាយ​មានជ័យ និងកងកម្លាំងនគរបាលការពារព្រំដែនជួរមុខទាំងបួនវរៈ​ ចំ​ណុះ​​​​​​ឲ្យខេត្តបន្ទាយមានជ័យរួមមានៈកងពលតូច​ថ្មើជើង​លេខ៥១ , កងរាជអាវុធហត្ថ , ទំនាក់ទំនង​​ព្រំដែនកម្ពុជា-ថៃ , វរសេនាតូចនគរបា​លការពារព្រំដែន​គោក ៩១១ , វរសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក ៨៩១ , វរសេនាតូចនគរបាលការពារព្រំដែន​គោក ៩១៥ , វរសេនាតូច​នគរបា​លការ​ពារព្រំដែន​គោក ៨០៧ , តំបន់ប្រតិបត្តិការ​សឹករង​បន្ទាយមានជ័យ , កងការពារ​ព្រំដែន​លេខ​ ៥០៣ និងតំបន់​អភិវឌ្ឍន៍​ យោធភូ​មិ​ភាគទី៥ សរុបទាំ​ងអស់​ចំនួន១​៧​៦​១នាក់។

ក្នុងឱកាសនោះកង​កម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន​ទាំងអស់​ បាន​ថ្លែងអគុណសម្តេច​តេជោ និងស​ម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបាន​យកចិត្តទុកដាក់​ចំពោះសុខភាពប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសសុខភាពមន្រ្តីរាជការ កងកម្លាំង​ប្រដាប់អាវុធទាំងអស់ ដែលកំពុង​ប្រតិបត្តិការណ៍​យ៉ាង​មមា​ញឹ​ក នៅតាមបន្ទាត់ព្រំដែន ដើម្បីការពារ​និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ពីសំណាក់ប្រជា​ព​លរដ្ឋខ្មែរ ដែលលួចឆ្លងដែន​ដោយខុសច្បាប់​ ដោយមិនបានធ្វើចត្តាឡីស័កនោះ៕​

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14689 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
227701 នាក់
ខែនេះ :
549554 នាក់
3 ខែនេះ :
1099638 នាក់
សរុប :
17613984 នាក់