ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយ​មានជ័យ ស​ហការជាមួ​យមន្ត្រីពា​ណិជ្ជកម្ម​ខេត្ត ចុះត្រួត​ពិនិ​ត្យផ​លិតផល​ម្ហូបអា​ហារ តាមបណ្តា​ម៉ាត និងតូបលក់ទំនិញ នៅ​ក្រុងសិរីសោភ័ណ
Mon,01 March 2021 (Time 05:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 354នាក់)


ខេ​ត្តបន្ទាយមានជ័យ៖​ដើម្បីការពារសុត្ថិភាព​សុខភាព ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២​០២១ មន្ត្រីជំ​នាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ​​ ដឹកនាំដោយលោក សាន វិជ្ជា​សា​រ៉ាវុធ ប្រ​ធាន​សាខា​ ក.ប.ប. ខេត្ត សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត បានចុះ​ត្រួត​ពិនិត្យ​ផលិតផ​លម្ហូបអា​ហារ នៅតាម​បណ្តាម៉ាត និងតូបល​ក់ទំនិញ នៅក្នុងផ្សារទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តប​ន្ទាយ​មានជ័យ។

​ក្នុងកិច្ច​ចុះប្រតិបត្តិការនោះដែរកម្លាំងជំនាញបានរកឃើញ​ រួចដក​ហូតនូវផលិតផ​លខូច​គុណភាព និង​ហួ​សកាល​បរិច្ឆេទ​ប្រើ​ប្រាស់​ដែលមានដូចជា៖
-កាហ្វេ Nest café ចំនួន ១៨កំប៉ុង ស្មើ ៣.២៤គីឡូក្រាម
-ទឹកដោះគោ Dutch Mill ចំនួន ៤៤ប្រអប់ ស្មើ ៣.៩៦គីឡូក្រាម
-កូកាកូឡា ​ដបតូច ចំនួន ៦ដប ស្មើ ៣.៦០គីឡូក្រាម
-ភេសជ្ជៈ Samurai ចំនួន ២៩ដប ស្មើ ១៣.៩២គីឡូក្រាម
-មីកំប៉ុងម៉ាម៉ា ចំនួន ៦៥កំប៉ុង ស្មើ ៣.៩០គីឡូក្រាម
-មីកញ្ចប់ម៉ាម៉ា ចំនួន ៩៦កញ្ចប់ ស្មើ ៥.២៨គីឡូក្រាម
-ម្សៅស៊ុប រ៉តឌី ចំនួន ៨គីឡូក្រាម
-ទឹកដោះគោខាប់ Teapot ចំនួន ១២កំប៉ុង ស្មើ ៤.៤៣គីឡូក្រាម
-ទឹកម្ទេស ចំនួន ១០ដប ស្មើ ៣.៣០គីឡូក្រាម
-ទឹកក្រូចដបធំ Sprite ចំនួន ៨ដប ស្មើ ១០គីឡូក្រាម
-ទឹកក្រូចដបធំ Big ចំនួន ៦ដប ស្មើ ១៨.៦០គីឡូក្រាម
-ភេសជ្ជៈ Thunder ចំនួន ២៤ដប ស្មើ ១១.៥២គីឡូក្រាម
-ទឹកក្រូចដបតូច Big ចំនួន ១២ដប ស្មើ ៣.៨៤គីឡូក្រាម
-ភេសជ្ជៈ Energy ចំនួន ១២កំប៉ុង ស្មើ ៣គីឡូក្រាម សរុបមានចំនួន ៩៦.៥៩គីឡូក្រាម។

ជាមួយគ្នានោះដែរលោក សាន វិជ្ជា​សា​រ៉ាវុធ ប្រ​ធាន​សាខា​ ក.ប.ប. ខេត្ត បាន​អំពាវ​នាវដល់​បងប្អូន​ប្រជាពលរដ្ឋ មុន​និង​ទិញ​គ្រឿង​ឧបភោ​គ បរិភោគ យកទៅ​ទទួល​ទានត្រូវ​ពិនិត្យ​ឲ្យ​បានច្បាស់​លាស់​អំពី​ថ្ងៃខែ​បរិច្ឆេទ​ប្រើ​ប្រាស់​ ជៀសវាងទិ​ញយ​កទៅ​ជួបរ​បស់វិច​ខ្ជប់ ក្លាសេ រក្សាទុ​កគ្មានស្ទង់ដា ជា​ហេ​តុនាំឲ្យប៉ះ​ពាល់ដល់សុខ​ភាព។​ចំណែ​ក​ក្រុម​អាជី​វក​រ​ដែល​បាន​ដាក់​តាំង​លក់ និងទិ​ញចូល​ត្រូវ​ពិនិ​ត្យ​ការ​វិចខ្ជប់ថ្ងៃ​ខែ​បរិច្ឆេទ​ប្រើ​ប្រា​ស់ឲ្យបាន​ត្រឹមត្រូវ​តាមស្ទង់ដាផងដែរ បើសិនជា​ម្ចាស់អាជីវកម្ម​ និង​ក្រុម​អាជីវក​រ​​ នៅ​តែបន្តល្មើស​នាំចូល​ទំនិញគ្មានគុណភាព និងហួស​ថ្ងៃខែ​បរិច្ឆេទ​ប្រើ​ប្រាស់​​​​​​​ ធ្វើ​​ឲ្យប៉ះ​ពាល់​សុខភា​ព​ប្រជាពលរដ្ឋនោះ លោក​នឹង​ចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13808 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
226820 នាក់
ខែនេះ :
548673 នាក់
3 ខែនេះ :
1098757 នាក់
សរុប :
17613103 នាក់