ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជា សហការជាមួយមន្ទីរសាធារណការ ខេត្ត​ស្វាយរៀង ចុះអប់​រំផ្សព្វ​ផ្សាយ​ដល់ប្រជា​ពល​រដ្ឋ សិស្ស និស្សិត ​អាជីវករ និងសាធារណៈជន ឲ្យយល់ដឹង​ពីច្បាប់ច​រាចរណ៍​ផ្លូវគោក
Tue,09 February 2021 (Time 08:46 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 428នាក់)


ខេត្ត​ស្វាយរៀង៖លោកជំទាវ ដួង វណ្ណា ប្រធានកិត្តយ​សសាខាកាកបាទក្រហមកម្ពុជាខេត្ត​ស្វាយ​រៀង​ ឯកឧត្តម ម៉ែ​ន វិបុល ប្រធានគណៈក​ម្មាធិការសាខា លោកជំទាវ ​ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុ​ប្រធានគណៈកម្មាធិការសាខា ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា សមាជិក សមាជិ​ការគណៈ​កម្មាធិការសាខា ក្រុម​ប្រតិបត្តិសាខា ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្មគ្រ័ ចិត្តកា​កបាទក្រហម សហកា​រជាមួយ​មន្ទីរសា​ធារណការ និងដឹកជញ្ជូនខេត្ត និងសមត្ថកិច្ចន​គរបាលចរាចរ​ណ៍ផ្លូវ​គោក សរុបចំនួន៨០នាក់ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និង​សា​ធារ​ណៈជន ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់​ពេល​ធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥ​ទ្ធិពលគ្រឿងស្រវឹង និងបើក​បរលើស​ល្បឿនកំណត់ ដើម្បីឈានទៅដ​ល់ការកាត់បន្ថយអត្រាពិការស្លាប់ និងរបួសធ្ងន់​ដោយ​សារគ្រោះ​ថ្នាក់ចរាចរណ៍។

យុទ្ធនាការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ដោយ​មានចែកជូន​នូវឯកសារ​ពាក់​ព័ន្ធ ខិតបណ្ណ័នានា ទាក់​ទងនឹងច្បាប់ស្តីពី​សុវត្ថិភាពចរាចរណ៍ ផ្លូវ​គោក បិទចំណាំងផ្លាត និងមាន​ការរៀបចំ​ជាកម្មវិធីសំនួរ ចម្លើយស្តីពីច្បាប់​ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកដែលឆ្លើយ​ត្រូវទទួ​លបានមួ​កសុវត្ថិភាព អាវយឺត ពីក្រុមការងារសាខា និងមន្ទីរសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះដែរក្រុ​មការងារក៏បានធ្វើកា​រផ្សព្វផ្សាយបញ្ជ្រាប​នូវសាររបស់​ក្រសួងសុខាភិ​បាលពា​ក់ព័ន្ធទៅ​នឹង វិធានការ ការពារពីជំងឺកូវីដ-១៩ ដល់សាធារណ​ជនទូទៅដែល​កំពុងធ្វើដំណើ​រលើដ​ងផ្លូវសា​ធារណៈត្រង់ចំណុច នៅភ្លើងស្តុប​សួនតាឌី នៅរង្វង់មូលមុខសាលាក្រុងស្វាយរៀង និងនៅ​ផ្លូវ​កែងទំនប់តាណេង។

មានប្រសាស​ន៍នាឱកាសនោះ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស សាខា បានបញ្ជាក់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបង្កនូវផលលំបា​កដ៏ធ្ងន់ធ្ងរដល់សង្គមជាតិ ដោយបានបំផ្លាញ ទាំង ទ្រព្យស​ម្បត្តិ ទាំងអាយុជីវិត និងបន្សល់ទុកនូវជនរងគ្រោះ ជនពិការ ក្មេងកំព្រារ ស្ត្រីម៉េម៉ាយ គ្រួសា​រក្រីក្រ ។ ល ។ បញ្ហានេះបាន​ទាក់ទាញនូវការយកចិត្តទុកដាក់ ពីសំណាក់ រាជរដ្ឋាភិបា​លកម្ពុជាក្នុង​ការកាត់បន្ថ​យនូវ អត្រាគ្រោះថ្នាក់ ​ចរាចរណ៍តាមរយៈ​ការបង្កើតគណៈ​កម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រព័ន្ធព័ត៌​មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៌ផ្លូវគោក ច្បាប់ស្តីពីច​រាចរណ៌​ផ្លូវគោក គោលនយោបាយ និងផែនការ​សកម្មភាពជាតិ​ទស្សវត្ត​សុវត្ថិភាពចរាចរណ៌​ផ្លូវគោករយៈ​ពេល១០ឆ្នាំ ហើយ​ការ ផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំ​ងអស់ ត្រូវពា​ក់មួកសុវត្ថិភាព ឲ្យបានគ្រប់ៗគ្នា ទាំង​អ្នកបើកបរ និង អ្នករួមដំ​ណើពីក្រោយគ្រប់ពេលវេ​លាដែលធ្វើចរាចរណ៍​តាមដងផ្លូវតាមរយៈ​ម៉ូតូ ដើម្បីធានាសុវត្ថិភាព កុំឲ្យមានរបួស​ក្បាលបណ្តា​លឲ្យស្លាប់ បើគ្មាន​មួកសុវត្ថិភាព កុំបើកបរ និងជិះពីក្រោយ។ត្រូវគោរពច្បាប់ ចរាចរណ៍​ឲ្យបានខ្ជាប់​ខ្ជួន កុំបើកបរហួសល្បឿន កំណត់ និងត្រូវបំពេញលក្ខខ​ណ្ឌយានជំនិះរបស់ខ្លួនឲ្យបានគ្រប់គ្រាន់ ដូចជាកញ្ចក់មើលក្រោយ ចង្កៀងបំភ្លឺភ្លើង សញ្ញាបត់ ។ល។

លោកជំទា​វបានបន្តទៀតថា ដោយមើល​ឃើញពីស្ថាន​ភាព នៃគ្រោះថ្នាក់ចរាចរណ៍ពីមួយឆ្នាំ ទៅ​មួយ​ឆ្នាំ មានការកើនឡើង សាខា​កាកបាទក្រហមកម្ពុជាខេត្ត បាន​នឹងជំរុញឲ្យមានអ្នកស្ម័គ្រចិត្ត និងយុ​វជ​នកាកបាទ​ក្រហមកម្ពុជា ចុះសហការ ជាមួយមន្ត្រីចរាចរផ្លូវគោក នៅតាមចំណុចគោលដៅ ដើម្បីផ្សព្វផ្សាយ ពីផលប៉ះ​ពាល់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ និងធ្វើកា​រណែ​នាំឲ្យអ្នក​បើកប​រទាំងអ​ស់ត្រូវពា​ក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព និងការបើ​កបរ ក្រោមឥទ្ធិពល គ្រឿងស្រវឹង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7302 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
220314 នាក់
ខែនេះ :
542167 នាក់
3 ខែនេះ :
1092251 នាក់
សរុប :
17606597 នាក់