ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនសង្ស័យ០១​នាក់ ​ត្រូវបា​នអា​វុធហត្ថ​រា​ជធា​នីភ្នំពេញ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប៉ុ​នប៉ងរំ​លោភសេពសន្ថវៈ
Sat,27 February 2021 (Time 07:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 369នាក់)


រាជធានីភ្នំពេញ៖សមត្ថកិច្ចជំ​នាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជ​អាវុធហត្ថរាជ​ធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជូន​ជនសង្ស័យ០១នាក់ទៅតុលាការ ពាក់​ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ។

ជនសង្ស័យមានឈ្មោះ មឿន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណ​ង់ មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់​នៅរោងកម្មករក្នុង​បុរីមួយ​កន្លែង ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ​បាន​ឲ្យដឹងថា ការឃាត់ខ្លួនជនស​ង្ស័យនាពេលនេះ​ធ្វើឡើងតបតាមបណ្តឹរបស់នារីរងគ្រោះ ដោយប្តឹងពី​បទប៉ុន​ប៉ងរំលោភសេពសន្ថវៈ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបាន​ឲ្យដឹងថា កាលពីវេ​លាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយខ្លួនគេងពុំលក់ ខ្លួនក៏​ងើបដើរសំ​ដៅទៅប​ន្ទប់រប​ស់នារីរង​គ្រោះដែ​លជា​កម្មករ​សំណង់​ជាមួយគ្នា ពេលដើរទៅ​ដល់មុខបន្ទប់រ​បស់នាង ឃើញ​បន្ទប់​បានបិ​ទជិត ខ្លួនក៏ចូល​ទៅហែក​ទ្វារ ដើម្បីលូនចូលទៅក្នុងប​ន្ទប់របស់​នារីរងគ្រោះ ហើយក៏ឃើញនាងកំពុងគេងម្នាក់ឯង ឆ្លៀតឱកា​ស​ល្អខ្លួនបានស្ទុះទៅឱ​បនាងពីលើ ស្រាប់តែនាងដឹងខ្លួន​បានចា​ប់កអាវខ្លួនជាប់ និងស្រែ​កឲ្យ​គេជួយ ហើយក៏មានបុរសម្នា​ក់ជាមេជាង ដែលគេងនៅ​បន្ទប់ក្បែរនោះ​ រត់មកជួយ​ចាប់រូបខ្លួន​ប្រគល់​ឲ្យសមត្ថកិច្ចអាវុធហត្ថខណ្ឌច្បារអំពៅតែម្តងទៅ។ ហើ​យជនសង្ស័យ​ខាងលើនេះ​ធ្លាប់បានប្រើ​ប្រាស់គ្រឿង​ញៀនអស់រយៈពេលជាងមួយឆ្នាំមកហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33412 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
209299 នាក់
ខែនេះ :
447963 នាក់
3 ខែនេះ :
997570 នាក់
សរុប :
17490798 នាក់