ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តប៉ៃលិន ​អំពាវនាវឲ្យពលរដ្ឋ ​ជួយគាំទ្របន្លែ​ធម្មជាតិថាំ ក្នុង​ភូមិគ្មាន​ជាតិគីមី យើង​ត្រូវរួមគ្នា ជួយគ្នានាគ្រា​លំបាកមួយនេះ
Sat,27 February 2021 (Time 06:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 293នាក់)


ខេត្តប៉ៃលិន៖ក្រោយសង្កេតឃើ​ញថា មួយរយ:ចុងក្រោយនេះ បន្លែបង្កាកសិផលរបស់កសិករ មាន​ការធ្លាក់​ថ្លៃខ្លាំងគួរឱ្យក​ត់សម្គាល់ ខណ:ជួបវិ​បត្តិជម្ងឺកូវីដ-១៩ ណាមួយ​ប្រទេសជិតខាង គ្មានការ​បញ្ជា​ទិញ ទើបនៅព្រឹកថ្ងៃទី​២៧ ខែកុម្ភ: ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន​ដឹកនាំក្រុមការងារ និងមន្រ្តី​ជំនាញក្រោមឱវាទ មកពីមន្ទីរជុំវិញខេត្ត បានចុះពិនិត្យ​មើលស្ថាន​ភាពរស់​នៅ របស់ប្រជាកសិករ ដែលកំពុងដាំ​ដុះបន្លែបង្កា ដូចជា សណ្តែកកួរ ត្រប់ស្រួយ ម្ទេស ត្រសក់​ជាដើម នៅក្នុងភូមិ​បាយសី និងភូមិភ្នំព្រាល ឃុំស្ទឹងត្រ​ង់ ស្រុកសាលាក្រៅ ខេ​ត្តប៉ៃលិន ។

នៅក្នុងកិច្ចចុះសួរសុខទុក្ខប្រ​ជាកសិករនោះដែរ លោកជំទាវអភិបាលខេត្ត បានលើ​កទឹកចិត្ត​ដល់​ប្រជា​កសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំ​ដុះនូវបន្លែបង្កាគ្រប់ប្រភេទ ដោយត្រូវដាំឆ្លាស់គ្នា ពោលគឺ​កុំដាំដូចៗ គ្នាច្រើន​ពេក ដែលនាំឱ្យមាន​ការលំបាកក្នុងការរកទីផ្សារ ខណ:​ពេលដែល​ទីផ្សារ​បរទេសមិនទទួលទិញ​ដូចមុននោះទេ ព្រោះតែជួបនូវវិបត្តិកូវីដ-១៩ ជាសកល។

លោកជំទាវបន្តទៀតថា ប្រជាកសិករ ដែលដាំបន្លែខាងលើ ត្រូវគិតគូរពីផលប៉ះពាល់ និងសុខភាព របស់បង​ប្អូនប្រជាពលរដ្ឋ ដែលទិញបន្លែខាងលើ យកទៅធ្វើម្ហូបទទួលទាន គឺត្រូវប្រើជីធម្មជាតិ មិនត្រូវ​ប្រើគីមីនោះឡើយ ។

ម្យ៉ាងវិញទៀត បើសិន​ជា មានករណីជួបប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវ​រាយការណ៍ជូនដល់មន្រ្តីជំនាញកសិកម្មខេត្ត ឱ្យចុះទៅពិនិត្យ និងរកវិធីជួយ​សង្គ្រោះឱ្យបានទា​ន់ពេលវេ​លាផងដែរ ។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បា​នណែនាំដល់មន្រ្តីជំនាញទាំងអស់ ត្រូវឧស្សាហ៍ចុះតាម មូល​ដ្ឋាន ដើម្បីសួរសុខទុក្ខ និងតាមដា​នការដាំដុះរបស់ប្រជាកសិករ ហើយបើមានប​ញ្ហាកើតឡើង សូម​រកដំណោះស្រា​យជូនដល់ពួកគាត់ឱ្យទាន់​ពេលវេលា។លើសពីនេះ មន្រ្តីជំនាញ ត្រូវតែចងក្រង​ប្រ​ជាពលរដ្ឋជាសហគមន៍ ងាយស្រួ​លក្នុងការបង្ហាត់បង្រៀនពីវិធីដាំដុះ ថែទាំ និងតាមស្តង់ដាទីផ្សារ ទើបប​ន្លែបង្កាទាំងនោះមានការគាំទ្រច្រើនពីអតិថិជន​។

លោកជំទាវអភិបាលខេត្តប៉ៃលិន ក៏បានអំពាវ​នាវដល់ប្រពលរដ្ឋទាំងអស់ មេត្តាជួយគាំគ្របន្លែបង្កា​ដែលផលិត​ក្នុងស្រុក ព្រោះជាបន្លែធម្មជាតិ គ្មានសារធាតុគីមី ប៉ះពាល់ដល់សុខភាពនោះ ទេ ចំ​ណែ​កប្រជាកសិករ បានរីករាយសប្បាយចិត្តយ៉ាងខ្លាំង ពេលដែលឃើញថ្នាក់ដឹកនាំខេត្ត ប៉ៃលិន បាន​ចុះសួរ​សុខទុក្ខ រហូតដល់កន្លែងដាំដុះ និងបានជួយទិញបន្លែបង្កាពួ​កគាត់រាប់រយគីឡូ ក្រាម ដើម្បី​យ​កទៅធ្វើម្ហូបសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅធ្វើចត្តឡីស័កក្នុងខេត្តប៉ៃលិនត្រូវរួមគ្នា ជួយ​គ្នា នាគ្រាលំបាកមួយនេះ យើងនិងឆ្លងផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5071 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
227805 នាក់
ខែនេះ :
551417 នាក់
3 ខែនេះ :
1102099 នាក់
សរុប :
17619079 នាក់