ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
លោកជំ​ទាវ ពុំ ចន្ទីនី អគ្គ​លេខាធិកា​រកាកបា​ទ​ក្រហមកម្ពុជា អញ្ជើញ​ជាអធិបតីក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់កន្លែ​ង​លាង​សម្អាតដៃចំ​នួន២កន្លែង នៅក្នុង​ខេត្តបន្ទាយមានជ័យ
Tue,23 February 2021 (Time 04:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 25នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​កន្លែ​ង​លាង​សម្អាត​ដៃចំ​នួន២​កន្លែង គឺ​នៅ​សា​លា​បឋមសិក្សាគយម៉ែង ស្រុកមង្គ​លបូរី និងនៅ​សាលា​បឋមសិក្សាកងវ៉ា ក្រុងសិ​រីសោ​ភ័ណ ដែល​ជាអំ​ណោ​យដ៏ថ្លៃថ្លារបស់​សម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធា​នកាក​បាទ​ក្រហ​ម​កម្ពុជា នៅ​ព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២១ ដោយមា​នអញ្ជើញ​ចូល​រួមពីឯកឧត្តម អ៊ុំ រាត្រី ប្រធានគ​ណៈកម្មាធិ​ការសាខា​កាកបាទក្រហមកម្ពុជាខេត្ត និងលោកជំ​ទាវជ័យ ណារី , ឯកឧត្តម ខេង ស៊ុម ប្រធាន​កិត្តិ​យសសាខាកាកបាទក្រហមកម្ពុជា​ខេត្ត , លោក​ លី សារី អនុទី១​ប្រធានគណៈ​កម្មាធិការ​សាខា ព្រមទាំង​ក្រុម​ការងារ អភិបា​លក្រុង ស្រុកនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខា​ធិការកាក​បាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រ​ហមកម្ពុជា បាន​បញ្ជាក់ថា «កាកបាទ​ក្រហ​មកម្ពុជា មានគ្រប់​ទីកន្លែង សម្រា​ប់គ្រប់ៗគ្នា មិនទុកន​ណាម្នាក់​ចោល ទីណា​មានទុក្ខលំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ជាក់ស្តែង ថ្ងៃនេះ​កាកបា​ទ​ក្រហមកម្ពុជា បាន​សាងសង់ក​ន្លែងលាងសម្អាតដៃ សម្រាប់​លោកគ្រូ អ្នកគ្រូ ​សិស្សានុសិស្ស ដែ​ល​ជាអំណោយសម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដើម្បីជួយដ​ល់សុខ​មាលភាព​សិស្សា​នុសិស្ស​​ឲ្យជៀ​សឆ្ងាយ​ពីជំងឺកូវីដ១៩​ និងជំងឺផ្សេងៗទៀតផងដែរ។

ក្នុងឱកាសនោះដែរលោកជំទាវ បាន​ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹក​រលឹក​ពីសំណា​ក់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាល សម្តេចតែង​តែយកចិត្តទុក​ដាក់គិត​គូរ​ពីសុខុមាលភា​ពរស់នៅរបស់ប្រជា​ពលរដ្ឋគ្រប់រូប ដោយ​មិនប្រកាន់វណ្ណៈ ​ពណ៌សម្បុល ជំនឿ​សាសនា ឫនិន្នាការន​យោបាយណាមួយឡើយ។

ជាមួយគ្នានោះដែរលោកជំទា​វបានណែនាំដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ត្រូវ​ជួយថែរក្សា​សមិទ្ធផលទាំងអស់នេះឲ្យបានល្អ និងសម្អាត​បរិស្ថានជុំវិញផង និង​ថែទាំ​សុខភាព​ឲ្យបានល្អ ដោយប្រកា​ន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និង​រស់នៅស្អាត ជាពិសេស ត្រូវចូល​រួមបង្ការទប់ស្កាត់ ការរីករាលដា​លនៃជំងឺកូវីដ១៩ តាមការណែ​នាំរបស់ក្រសួងសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ៖បើសិន​ជាគ្មានភាព​ចាំបាច់​នោះទេ កុំចេញ​ពីផ្ទះ​ដើម្បីចូ​លរួម​ទប់ស្កាត់​ការចម្លងជំងឺកូវីដ-១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលក្រុងសិរីសោភ័ណ ជំរុញ​ឲ្យអាជ្ញាធរសង្កាត់ ត្រូវណែ​នាំដល់អាជីវ​ករលក់​ដូរ​ជា​ម្ចាស់​តូប មុននឹង​សា​ង​សងឬត​សំយាប ត្រូវដា​ក់ពាក្យស្នើរ​សុំមកអាជ្ញាធរ ចៀសវាងធ្វើ​ទៅប៉ះពា​ល់ដ​ល់ចំ​ណីផ្លូវសាធារណៈ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍ ប​ណ្តាល​ឲ្យយុវ​ជនម្នាក់ស្លាប់ភ្លាមៗ ​ក្រោយពីបើ​កម៉ូតូ ទៅបុករ​ថយន្ត​ពី​ក្រោយ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទី​តាំង សម្រាប់​យកសំណាក​លើជន​បរ​ទេស ដើម្បី​យកទៅពិ​និត្យរកមេ​រោគកូវី​ដ-១៩ ក្នុងព្រឹត្តិកា​រណ៍សហគមន៍ ២០ កុម្ភៈ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ជ​នសង្ស័​យម្នាក់ ត្រូ​វបានកម្លាំង​នគរបាល ក្រុងច្បារមន ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់​លួស​សំណាញ់ដែក ចូលលួចទ្រព្យសម្បត្តិប្រជា​ពលរដ្ឋ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4164 នាក់
ម្សិលមិញ :
3854 នាក់
សប្តាហ៍នេះ :
35322 នាក់
ខែនេះ :
235536 នាក់
3 ខែនេះ :
772011 នាក់
សរុប :
4075114 នាក់