ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
នា​យ​ក​ដ្ឋាន​ការពា​រ​អ្នកប្រើប្រាស់ប្រគួតប្រជែង បង្ក្រាបការក្លែងបន្លំ អញ្ជើញអាជីវករ ដេប៉ូ ស្ថានីយ៍​លក់ប្រេង​ឥន្ធនៈ​ទាំង៩ស្រុក ក្រុង​ម​កប្រជុំ​ផ្សព្វផ្សា​យច្បាប់​កិច្ចការពា​រអ្នកប្រើប្រាស់
Fri,19 February 2021 (Time 02:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 14នាក់)


ខេត្តបន្ទាយមានជ័យ៖អគ្គនាយកដ្ឋានការពា​រអ្នកប្រើប្រាស់​ប្រគួតប្រជែង ​បង្ក្រាបការ​ក្លែងបន្លំ​ កាល​ពីព្រឹក ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ បានអញ្ជើញ​អាជីវករ ដេប៉ូ ស្ថានីយ៍​លក់​ប្រេងឥន្ធនៈ​ទាំង៩ស្រុក ក្រុង មកប្រជុំផ្សព្វ​ផ្សាយ​ឲ្យបា​នយល់ដឹង​លើទិដ្ឋ​ភាពសំ​ខាន់ៗ និងច្បាប់​បទប្បញ្ញត្តិ​ពាក់ព័ន្ធ និងកិ​ច្ច​ការ​ពារអ្នកប្រើប្រាស់​នៅក្នុង​អាជីវកម្មផ្គត់ផ្គង់​ប្រេងឥន្ធនៈតាមស្ថានីយនិងដេប៉ូ ដោយ​មានការ​ចូល​រួម លោក​ពេជ្រ ច័ន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប លោ​កង៉ោ​ ម៉េងជ្រួន អភិបាលរងខេត្ត លោក ប៊ុកឡាយ ជី ប្រធានមន្ទីរពាណិ​ជ្ជកម្មខេត្តបន្ទាយមានជ័យ លោកសានវិជ្ជាសារ៉ាវុធ ប្រធាន​សាខា ក.ប.ប ខេត្ត មេឃុំ ចៅសង្កាត់ និងអាជីវករទាំង៩ក្រុង ស្រុក នៅក្នុងសាលប្រជុំសា​លាខេត្ត។

លោក ​ប៊ុក ឡាយ ជី ប្រធានមន្ទីរពា​ណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍​ក្នុងកិច្ច​ប្រជុំថា កិច្ចប្រជុំ​នេះ​មាន​គោលបំណ​ងធ្វើ​អធិ​ការកិច្ច​ប្រេងឥន្ធនៈ ដើម្បីគុណ​​ប្រយោជន៍​ដែល​ទទួល​បាន​ចំពោះអាជីវកម្មគុណភា​ព និងបរិមា​ណប្រេង ត្រូវបានធានា​ស្របតាម​ស្តង់ដា​ម៉ាក​ឬយី​ហោអា​ជីវកម្ម ត្រូវបាន​ទទួលការគាំទ្រ​ជៀសវាង​ការខាតបង់​សេដ្ឋកិច្ច ដោយរួចខ្លួន​ពីការពិ​ន័យនិង​បណ្ដឹង​ពីអ្នក​ប្រើប្រាស់ និងការបាត់​អាជីវកម្មចំពោះ​អ្នកប្រើប្រាស់ នឹងសា​ធារណជនទូទៅកា​រការពារពីកា​រកេ​ងបន្លំសេដ្ឋកិ​ច្ចធានាសុវត្ថិភាពផ្នែក​សុខភាពនយោបាយប្រើប្រាស់។

លោកបានបញ្ជាក់ឲ្យដឹងបន្តថា ក្នុងឆ្នាំ២០២០កន្លងមកនេះ ​សមត្ថកិច្ចចំរុះបានចុះពិ​និត្យស្ថានី​យ​លក់ប្រេងឥន្ធនៈទាំង៩ ក្រុង ស្រុក សរុបមានចំនួ​ន៧៥៨កន្លែង ស្ថានីយ៍អនុវត្តមិន​បានត្រឹមត្រូវ​មានចំនួន៤៥១កន្លែង។​លោក ប៊ុក ឡាយជី​ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា គោលបំណងធ្វើអ​ធិការ​កិច្ចប្រេង​ឥន្ធនៈនេះគឺ​ដើម្បីឲ្យអាជីកម្មអ​នុវត្តឲ្យបានល្អ និងស្មោះត្រង់ក្នុ​ងអាជីវកម្មរប​ស់ខ្លួនតាមប​ទដ្ឋានច្បាប់ស្តីពីកា​រគ្រប់គ្រងគុណភាពលើផលិតផលនិងសេវា ផលិតករនិងសេវាក​រត្រូវបំពេញ​កាតព្វ​កិច្ចធានាអំពីភា​ពពិតនៃធាតុផ្សំ និងរូបភាពទំនិញ ដើម្បីចៀសវាងកុំឲ្យអ្នក ប្រើប្រាស់ភ័ន្តច្រឡំ និងហាមដាច់ខាតការគេចវេះ​ពីការត្រួតពិនិត្យដើម្បីក្លែងបន្លំ ប៉ុនប៉ងក្លែងបន្លំតាមម​ធ្យោបាយផ្សេងៗ។

ក្នុងកិច្ចប្រជុំនោះលោក ង៉ោ ម៉េងជ្រួន បានមានប្រសាសន៍ថា អាជីវកម្មណា​ដែលប្រព្រឹត្តអំ​ពើមិន​សុចរិតពាក់ព័ន្ធ ទៅនឹងទំនិញសេ​វាឬការអះអាង ដោយបំផុសត្រូវភ្ជួរដ​កហូតឬលុបចោល​វិញ្ញា​បន​បត្រចុះប​ញ្ជីនិងមន្ទីរពាណិជ្ជកម្ម​ឬអាជ្ញាប័ណ្ណ និងធ្វើការផាកពិន័យអន្តរ​ការណ៍ជាប្រាក់២០.​០០០.​០០០រៀល ចំពោះអំពើល្មើស ត្រូវផ្ដន្ទាទោស​ដាក់​ពន្ធនាគារពី ៦ខែទៅ ២ ឆ្នាំ ត្រូវវិន័យជាប្រាក់​៤.០​០​០.០០០រៀល ។

ចំពោះ​បុគ្គ​លណា​ដែលបានប្រព្រឹត្ត​ការផ្សា​យពាណិជ្ជក​ម្មតាមអ​នឡាញ ​មិនពិត​បោកប្រាស់​គេត្រូ​វផ្ដន្ទា​ទោសពិន័យ៥០.០០០.០០០រៀល។
លោក​ពេជ្រ ច័ន្ទ​ បានមានប្រសាសន៍ថា បណ្ដាអាជីវករ ពាណិជ្ជករមួយចំនួន​តូចនៅតែបន្តបំពា​នក្នុងការអនុវត្តធុរ​កិច្ចមិនមិនសុចរិត​ជាដើម កណ្ដាលឲ្យច្រករបៀងនៅតាមបណ្តោយខ្មែរ ថៃ ត្រូវបា​នក្រុមឈ្មួ​ញខុសច្បាប់នៅ​តែលួចនាំចូ​លទំនិញគ្មាន​ការ​ត្រួតពិនិត្យ ហូរចូលយក​មកធ្វើចរាចរណ៍​នៅទី​ផ្សារមាន​ទាំងផលិតផល ​ទំនិញមួយចំនួនគ្មាន​ផ្លាកសញ្ញាបិទ​ស្លាកសញ្ញា ជាភាសាខ្មែរគ្មាន​ប្រភពច្បាស់លាស់ឬប្រភ​ពផលិតក្លែងក្លាយដែលជាហេតុ បង្កការលំបាកក្នុងការស្រាវជ្រាវ​ទប់ស្កាត់ និងបង្ក្រាប​ហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ជាយថាហេតុដល់សុខភាព​សុវត្ថិភាពរបស់​អ្នកប្រើ​ប្រាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ៖បើសិន​ជាគ្មានភាព​ចាំបាច់​នោះទេ កុំចេញ​ពីផ្ទះ​ដើម្បីចូ​លរួម​ទប់ស្កាត់​ការចម្លងជំងឺកូវីដ-១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលក្រុងសិរីសោភ័ណ ជំរុញ​ឲ្យអាជ្ញាធរសង្កាត់ ត្រូវណែ​នាំដល់អាជីវ​ករលក់​ដូរ​ជា​ម្ចាស់​តូប មុននឹង​សា​ង​សងឬត​សំយាប ត្រូវដា​ក់ពាក្យស្នើរ​សុំមកអាជ្ញាធរ ចៀសវាងធ្វើ​ទៅប៉ះពា​ល់ដ​ល់ចំ​ណីផ្លូវសាធារណៈ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍ ប​ណ្តាល​ឲ្យយុវ​ជនម្នាក់ស្លាប់ភ្លាមៗ ​ក្រោយពីបើ​កម៉ូតូ ទៅបុករ​ថយន្ត​ពី​ក្រោយ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទី​តាំង សម្រាប់​យកសំណាក​លើជន​បរ​ទេស ដើម្បី​យកទៅពិ​និត្យរកមេ​រោគកូវី​ដ-១៩ ក្នុងព្រឹត្តិកា​រណ៍សហគមន៍ ២០ កុម្ភៈ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ជ​នសង្ស័​យម្នាក់ ត្រូ​វបានកម្លាំង​នគរបាល ក្រុងច្បារមន ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់​លួស​សំណាញ់ដែក ចូលលួចទ្រព្យសម្បត្តិប្រជា​ពលរដ្ឋ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4068 នាក់
ម្សិលមិញ :
3854 នាក់
សប្តាហ៍នេះ :
35226 នាក់
ខែនេះ :
235440 នាក់
3 ខែនេះ :
771915 នាក់
សរុប :
4075018 នាក់