ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
ប្រជាព​លរដ្ឋ​ចំនួន​៤៧៩គ្រួសារ មក​ពី៩ភូមិ ក្នុងក្រុង​ប៉ោយ​ប៉ែត ទទួលអំណោយពីទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់
Wed,06 January 2021 (Time 09:12 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 56នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹក​​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ឯក​ឧត្តម​ឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលប​ន្ទុកបេសកកម្មពិសេស ជាស​មាជិ​កឧត្ត​ម​ក្រុមប្រឹ​ក្សាជាន់ខ្ពស់​របស់​អង្គកា​រសម្ព័ន្ធ​ពិភពឥស្លាម RABITA និង​ជាប្រធាន​អង្គ​កា​រមូលនិ​ធិអភិ​វឌ្ឍន៍​មុស្លិមកម្ពុជា បានដឹ​នាំគណៈ​ប្រតិភូអញ្ជើញជួបសំ​ណេះសំណាល និងនាំយក​អំណោយ​របស់​អង្គ​ការ​សម្ព័ន្ធ​ឥស្លាម​ពិភ​ពលោក ​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ និងខ្មែរឥស្លាមចំនួន​៤៧៩គ្រួសារ មក​ពី៩ភូមិ ក្នុងក្រុងប៉ោ​យប៉ែត​។

ពិធីនេះបានប្រព្រឹត្តិទៅនៅវិហារឥស្លាម ស្ថិតនៅក្នុង​សង្កាត់/ក្រុងប៉ោយប៉ែត​ ដោយមាន​ការអញ្ជើញ​ចូល​រួមពី​ឯកឧត្តមខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្ត​ លោកសាន ស៊ានហូ ប្រធាន​ក្រុមប្រឹក្សាក្រុង លោក គាត ហ៊ុល អភិបាលនៃ​គណៈ​អភិបាល​ក្រុង ​លោក គង់ រិទ្ធា ប្រធា​នស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) សាខាក្រុង​ប៉ោ​យ​ប៉ែត និង​អាជ្ញាធរមូលដ្ឋាន​ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអគុណ​ដល់ប្រជាព​លរដ្ឋទាំងអស់​ដែលបា​ន​គាំទ្រ នូវគោល​នយោ​បាយរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំរ​បស់សម្តេចតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា ​ដែលរាជរដ្ឋាភិបា​ល​បាននឹង​កំពុង​តែដោះ​ស្រាយ​នូវរា​ល់ប​ញ្ហា​ទាំង​ឡាយ​ដែលកើតឡើង​សម្រាប់​ប្រជា​ជន​កម្ពុជា​ និងជា​តិមាតុភូមិរ​បស់យើង​ ដោយសារ​តែយើង​មាន​ស្ថាប​និក​ ដែល​ជាអ្នក​នាំមក​នូវសុខ​សន្តិភាព​ និងជា​អ្នកជួយ​សង្គ្រោះ​ជាតិ​តាំងពី​ទស្សវត្សឆ្នាំ​១៩៧៩​ គឺស​ម្តេចតេជោ លោក​បា​ន​ខិតខំ​ប្រឹង​ប្រែងរំ​ដោះ​ជាតិ​ ឲ្យរួច​ផុតពី​ក្រញាំ​ដៃ​រប​ស់ពួក​បន​ប្រល័​យ​ពូជ​សា​សន៍ប៉ុ​លពត​ និង​បាន​រៀ​បចំនូវ​គោលន​យោបាយ​ឈ្នះ ឈ្នះ ​​រហូត​បញ្ចប់​នៅថ្ងៃទី២៩ ខែ​ធ្នូ ឆ្នាំ១​៩៩​៨ មកដ​ល់បច្ចុប្បន្ន​នេះ​រយះ​ពេល​២​២ឆ្នាំ​ម​កហើយ ដោ​យ​នាំ​មក​នូវ​សន្តិ​ភាព​ពេញ​លិញ​ដូច​ស​ព្វថ្ងៃ​។

​​
​​​អំណោយ​ដែលត្រូវផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្មែរ និងខ្មែរឥស្លាម​ចំនួន​៤៧​៩​គ្រួសារ មក​ពី៩ភូមិ ក្នុង​ក្រុង​ប៉ោ​យប៉ែត នៅពេ​ល​នេះ​ក្នុង​មួយគ្រួសារទទួល​បាន អង្ករ២០គីឡូក្រាម,មី១០កញ្ចប់,ត្រីខ ៤កំប៉ុង​,ស្កស២គីឡូ​ក្រាម,ប្រេង​ឆា២​លី​ត,អំ​បិល១គីឡូក្រាម,សាប៊ូដុំ៤ដុំ​និងសាប៊ូលាងចាន​១ដប៕

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល នៅទិសយោធភូមិភាគទី៤ (ឆន្ទះកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាម​ញ្ញលើកទី២០ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុម​ប្រឹក្សាខេត្ត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេ​ត្តបន្ទាយមានជ័យ ទទួល​យកសំណូមពរ និងបញ្ហាប្រឈ​មរបស់​ប្រជាព​លរដ្ឋនៅក្នុងស្រុកថ្មពួក ដែល​បានលើកឡើង ក្នុងវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់​ក្រុម​ប្រឹក្សាខេត្ត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូ​នខ្លួន​ថៅ​កែ​ដេប៉ូ​បូម​ខ្សាច់ នៅ​គល់​ស្ពាន​ព្រែក​សំ​រោងម្នាក់ ទៅតុលាការ​ភ្នំពេញ ពាក់ព័ន្ធ​បទ​ល្មើ​ស មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​​ដែល​អាច​ជួញដូរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ​ករណីគ្រឿង​ញៀន (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8429 នាក់
ម្សិលមិញ :
12210 នាក់
សប្តាហ៍នេះ :
64116 នាក់
ខែនេះ :
280508 នាក់
3 ខែនេះ :
710935 នាក់
សរុប :
3793371 នាក់