ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំ​គណៈអ​ភិបាលខេត្ត ប្រចាំឆ្នាំ២​០២០
Wed,06 January 2021 (Time 08:46 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 363នាក់)


ខេត្តកណ្តាល៖មានប្រសាសន៍ក្នុងកិច្ចប្រជុំ គណៈអភិបាលខេត្តកណ្ដាល ប្រចាំឆ្នាំ២០២០ នៅរ​សៀល​ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល​ខេត្តក​ណ្ដាល បានសំដែងនូវការ​កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង របស់មន្ទីរអង្គភាពជុំវិញខេត្ត ជាមួ​យអាជ្ញាធរក្រុង-ស្រុក និងមាន​សាមគ្គីភាពគ្នាបានយ៉ាងល្អ ក្នុងការអនុវត្ត​នូវគោលនយោ​បាយ​របស់រាជរដ្ឋាភិបាល និងការអនុវត្តនូវ​ផែនការយុទ្ធសាស្ត្ររបស់ខេត្តនាពេលកន្លងមក។

ជាមួយគ្នានេះដែរឯកឧត្តមអភិបាល​ខេត្ត ក៏បាន​ជំរុញដល់​អាជ្ញាធរក្នុងស្រុក​-ក្រុង និង​មន្ទីរអង្គ​ភាព​ពាក់ព័ន្ធ ត្រូវបន្ត​ខិតខំ​ដោះស្រាយបញ្ហាទំនាស់ដីធ្លីនានា ដែលនៅមាន​សេសសល់​ក្នុងភូមិសា​ស្រ្ត​ខេត្ត​កណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបន្តចុះ​ដល់​មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ដើម្បីយល់ច្បា​ស់ពីតម្រូវការ​ចាំបាច់រប​ស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយត្រូវកែប្រែឥ​រិយាប​ថពីអ្នក​គ្រប់គ្រង ឱ្យទៅជាអ្នកផ្ដល់ ឬបម្រើសេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការ​ឆ្លើយតបដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំង៤ គឺឆន្ទះម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និង​វប្បធម៌​សេវាសាធារណៈ។ត្រូវខិតខំបង្ក្រាបល្បែងស៊ីសង បងតូចបងធំ និងបទល្មើសនានា ដែលកើ​តមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល សំដៅរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ តាមរយ:ការអនុវត្តនូវគោលនយោបាយ"ភូមិ ឃុំ មានសុវត្ថិភាព" និងចូលរួមបង្ការ និងទប់​ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17472247 នាក់