ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេ​ត្តបន្ទាយមានជ័យ ទទួល​យកសំណូមពរ និងបញ្ហាប្រឈ​មរបស់​ប្រជាព​លរដ្ឋនៅក្នុងស្រុកថ្មពួក ដែល​បានលើកឡើង ក្នុងវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់​ក្រុម​ប្រឹក្សាខេត្ត
Wed,27 January 2021 (Time 05:35 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 315នាក់)


ខេត្តបន្ទាយានជ័យ៖ក្នុង​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោប​ល់ របស់ក្រុមប្រឹក្សាខេត្ត ដែលបានប្រ​ព្រឹត្ត​នៅ​ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសាលាស្រុកថ្មពួកនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបា​ល​នៃគ​ណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បានមាន​ប្រសាសន៍ទទួលយក​សំណូមពរ និងបញ្ហា ប្រឈ​មរបស់ប្រ​ជាពលរដ្ឋ​នៅក្នុងស្រុកថ្មពួក មកធ្វើការដោះស្រាយហើយបញ្ហាដែល នៅសេសសល់ និង​ត្រូវដាក់បញ្ចូលទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្តបន្តទៀត ។

សូមជំរាបដែរថា នៅក្នុងវេទិកាសាធាណៈនេះ តំណាងប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក បានលើក​ឡើងឱ្យរា​ជរដ្ឋាភិបាល អាជ្ញាធរខេត្ត ស្ថាប័ន​ពាក់ព័ន្ធបន្ត ជួយដោះស្រាយ មាន​ចំនួន៥៧ សំណូមពរ បញ្ហា គឺបញ្ហាក្តីព្រួយ​បារម្ភលើ,កង្វះទឹកធ្វើស្រែប្រាំង, ការជួស ជុលផ្លូវដែល​រងការខូច​ខាតនៅតាម​មូលដ្ឋាន,ប្រព័ន្ធធារាសាស្រ្ត និងមានបញ្ហា ប្រឈមលើ ការអភិវឌ្ឍមូលដ្ឋាន​របស់គាត់មួយ​ចំនួន​ទៀត​ដែលតម្រូវឱ្យ​ជួយដោះស្រាយជា បន្ទាន់នោះ។

នៅក្នុងឱកាសនោះឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយ​មានជ័យ បានលើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់គឺជាឧបករ​ណ៍ដ៏មានសារៈសំខាន់មួយសម្រាប់​លើកកម្ពស់គណនេយ្យភាព តម្លា​ភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងប្រុស ទាំងស្រី ក្នុងកិច្ច ដំណើរការរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម ខេង ស៊ុម មានប្រសាសន៍ទៀតថា ការបើកវេទិកានេះឡើងបានផ្តល់ឱកាស ក្នុងការពិ​ភាក្សាប្រកបដោយតម្លាភា​ពគ្រប់ជ្រុងជ្រោយ ការទទួ​លបាននូវពហុគំនិតពីរដ្ឋបាល ថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានា ដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុចរិតភាព សុភវិនិច្ឆ័យ និងយុត្តិធម៌ក្នុងសង្គម ឱ្យកាន់តែល្អប្រសើរ​ឡើង ម្យ៉ាងទៀតក៏ដើម្បីបង្ហាញនូវ​ការទទួល​ខុសត្រូវមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះប្រជាពលរដ្ឋនិងសង្គមជាតិទៀតផង ហើយមាន គោលបំណង សំខាន់លើគោលនយោបាយការកែលម្អ នូវប្រព័ន្ធអភិបាលកិច្ច នៅតាមថ្នាក់រដ្ឋបាល នានា ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យ នៅមូលដ្ឋាន និងការជំរុញកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចនិង​សង្គមកិច្ច នៅតាមមូលដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេសផងដែរ។

ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យឯកឧត្តម ខេង ស៊ុម បន្តទៀតថា រាជរដ្ឋាភិបាលបានបង្ហាញ ឱ្យឃើញនូវឆន្ទៈដ៏មោះមុត និងជាការបោះជំហានទៅមុខយ៉ាងសំខាន់មួយក្នុងកិច្ចដំណើរការកំណែ ទម្រង់អភិបាលកិច្ច ក្នុងថ្នាក់មូលដ្ឋានសំដៅ ពង្រឹង លទ្ធិប្រជាធិបតេយ្យជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ឱ្យប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3484 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
226218 នាក់
ខែនេះ :
549830 នាក់
3 ខែនេះ :
1100512 នាក់
សរុប :
17617492 នាក់