ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រូបសំណាកសំពៅមាស ស្ថិតនៅភូមិព្រែកសឹង ស្រុកកោះធំ ត្រូវបានសម្ពោធជាផ្លូវការ
Sat,23 January 2021 (Time 02:09 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 343នាក់)


ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរូបសំណាកសំពៅមាស នៅភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

រូបសំណាកសំពៅនេះត្រូវបានប្រារពពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅមានទីតាំងស្ថិតនៅត្រង់ច្រមុះជ្រូកចន្លោះផ្លូវជាតិលេខ២១ចាស់ និងផ្លូវជាតិលេខ២១ថ្មី ស្ថិតក្នុងភូមិព្រែកសឹង ឃុំសំពៅពូន នៅលើទីតាំងដីសរុបទំហំ ១,២៥៤ ម៉ែត្រការ៉េ ក្នុងនោះមានរៀបចំការ៉ូឡាអមសងខាងទំហំ៩៨៨ម៉ែត្រការ៉េ ដាំស្មៅទំហំ១៧៥ម៉ែត្រការ៉េ និងតួសំពៅមានទំហំ៥២ម៉ែត្រការ៉េ ចែកចេញជាពីរផ្នែកគឺ៖
១-ផ្នែកគ្រឿងទ្រសំពៅ មានកម្ពស់៣ម៉ែត្រ ប្រវែង១៥ម៉ែត្រ ធ្វើពីបេតុង ដោយជុំវិញមានឆ្លាក់ជារូបចម្លាក់ក្នុងរចនាបថបាយ័ន្ត ដែលពិពណ៌នាអំពីកងទ័ពជើងទឹកដ៏ខ្លាំងក្លារ ដែលបង្ហាញពីជ័យជំនៈរបស់ព្រះបាទជ័យវរ្ម័នទី៧ និងការដឹកជញ្ជូនស្បៀង និងការដោះដូរទំនិញផ្សេងៗ ដែលបង្ហាញពីភាពរីកចម្រើនរបស់ចក្រភពអង្គរក្នុងសម័យកាលនោះ។
២-ផ្នែកតួសំពៅ មានកម្ពស់៣ម៉ែត្រ ប្រវែង១៧ម៉ែត្រ តួសំពៅទាំងមួលធ្វើពីបេតុង ដែលជុំវិញគែមសំពៅមានឆ្លាក់រូបត្រី៣៣ តំណាងឲ្យគុណលោកឳពុកនិងអ្នកម្តាយ និងនៅផ្នែកក្បាលសំពៅមានឆ្លាក់រូបនាងនាគ ដែលជាការរំលឹកដល់ព្រះនាងនាគដែលជាបឋមក្សត្រ និងអ្នកកសាងទឹកដីខ្មែរ ក្តោងសំពៅមានកម្ពស់១២ម៉ែត្រ ធ្វើពីបេតុង និងនៅខាងចុងក្តោងមានដោតទង់ទាំង៣ តំណាងឲ្យបាវចនាជាតិគឺ ជាតិ សាសនា ព្រះមហាក្សត្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5832 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228566 នាក់
ខែនេះ :
552178 នាក់
3 ខែនេះ :
1102860 នាក់
សរុប :
17620232 នាក់