ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ទាហានថៃ ឃាត់ខ្លួនព​លករខ្មែរចំ​នួន១០​នាក់ និងជន​ជា​តិថៃ​៥នា​ក់ ខណៈលួចឆ្លងដែ​នតាមច្រករ​បៀង​ខុសច្បាប់ នៅ​ក្នុង​ភូមិ​សាស្ត្រ ខេត្តស្រះកែវ
Mon,27 December 2021 (Time 01:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 401នាក់)


(ថៃ)៖កម្លាំងយោ​ធា​ថៃ​ ឈរជើង​តាមបន្ទាត់ព្រំដែនក្នុងស្រុកតា​ប្រាយ៉ា ខេ​ត្តស្រះកែវ ប្រទេស​ថៃ ជាប់ព្រំដែន​ទល់ និងខេត្តបន្ទាយ​មានជ័យរបស់​ប្រទេសកម្ពុជា ឃាត់ខ្លួនពលករខ្មែរ​ចំនួន​១០នាក់ ក្នុង​នោះ​មានស្រី៤​នាក់ នៅបរិ​វេណភូមិទព័សៀម ឃុំ/ស្រុកតា​ប្រាយ៉ា ខេត្តស្រះកែវ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០២១​ ខណៈកម្លាំងកំពុងចុះល្បាតក្នុងភូ​មិសាស្រ្តទទួលខុសត្រូវ។

សមត្ថកិច្ចការពារព្រំដែនថៃប្រាប់ថា៖ពលករខ្មែរទាំង១០នាក់នេះ ធ្វើដំណើរម​កពីខេត្តកំពង់ចាម និងកំ​ពង់ធំ ប្រទេសក​ម្ពុជា ក្នុងគោលបំណងទៅ​ធ្វើកា​រនៅក្នុង​ខេត្តប៉ះធំថានី និងខេត្តស្រះកែវ ប្រទេស​ថៃ។ក្រោយពីសួនាំរួចស​មត្ថកិច្ចថៃ​បាន​បញ្ជូន​ទៅឲ្យជំនាញស្រុក​តាព្រះយ៉ា ដើម្បីចាត់​ការតា​មច្បាប់បន្ត។

សមត្ថកិច្ចការពារព្រំដែនបន្តថា៖ជា​មួយគ្នា​នេះដែរ កម្លាំងទា​ហា​នប្រាណ​ទី១៣ ប្រចាំ​ស្រុកអារញ្ញ បា​នឃា​ត់ខ្លួនជ​ន​ជាតិថៃ​ចំនួន​៥​នាក់​បន្លែមទៀត ខណៈកែលកំពុង​លួចឆ្លង​ដែន​តាមច្រករ​បៀងដោ​យ​ខុស​ច្បាប់​ចូ​លទៅទឹក​ដីកម្ពុជា នៅ​បរិ​វេណភូមិ​ខ្លងលឹក ឃុំ/ស្រុកអារញ្ញ ខេត្តស្រះ​កែវ​ ខណៈកម្លាំង​កំពុង​ត្បាតត្រួតពិនិត្យ​នៅតំ​បន់​ដែល​ទទួលខុស​ត្រូវ។

ក្រោយពីឃាត់ខ្លួនជនជាតិថៃទាំង៥នាក់ សួរនាំបានឲ្យដឹងថា ពួកខ្លួនធ្វើដំណើរមកពីទីក្រុងបាងកក ក្នុងគោលបំណងធ្វើ​ដំណើរទៅធ្វើការនៅក្នុងទឹកដី​ខេត្តបន្ទាយមានជ័យ របស់​កម្ពុជា ទើបស​មត្ថកិច្ចថៃ​ឃាត់ខ្លួនបញ្ជូនទៅឲ្យ​ជំនាញសមត្ថកិច្ចស្រុកខ្លងលឹក ដើម្បីចាត់​ការតាមច្បាប់​បន្តផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7217 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
117802 នាក់
ខែនេះ :
470520 នាក់
3 ខែនេះ :
1248701 នាក់
សរុប :
14189012 នាក់