ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ជម្រុញដល់គ.ក.ស.ក បញ្ចូលសកម្មភាពពាក់ព័ន្ធ នឹងបញ្ហា​សមភា​ព យេនឌ័រ លើស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះទៅក្នុងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិ​លប្រចាំឆ្នាំ នៅថ្នាក់រដ្ឋបាល​នីមួយៗរបស់ខ្លួន
Thu,21 January 2021 (Time 11:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 319នាក់)


ខេត្តកណ្ដាល៖ថ្លែងនៅក្នុងពិធី​បិទកិច្ចប្រជុំឆ្លុះបញ្ចាំង​លទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅ​ការងារឆ្នាំ​២០២១ របស់គណៈកម្មាធិការពិគ្រោះ​យោបល់កិច្ចការស្ត្រី និងកុមារ(គ.ក.ស.ក)​ខេត្ត​កណ្ដាល កាលពីរសៀ​លថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹ​ក្សាខេត្តកណ្ដាល បានជម្រុញដល់ គ.ក.ស.ក ថ្នាក់ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ និងបណ្ដា​មន្ទីរអង្គភា​ពពាក់ព័ន្ធ ត្រូវបញ្ចូល​សកម្មភាពពាក់ព័ន្ធ នឹងបញ្ហាសមភាព យេនឌ័រ លើស្ត្រី យុវជន កុមារ និងជ​នងាយរងគ្រោះទៅក្នុងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិ​លប្រចាំ​ឆ្នាំនៅថ្នាក់​រដ្ឋបាលនីមួយៗរបស់ខ្លួន។គ.ក.ស.ក ថ្នាក់គ្រប់ថ្នាក់ ត្រូវបន្តខិ​តខំបំពេញ​មុខងារភារកិច្ច​ខ្លួនឲ្យបានល្អ ត្រូវធ្វើជាអ្នកសម្របសម្រួល និងពិគ្រោះ​យោបល់ក្នុងកា​រដោះស្រាយបញ្ហា​ប្រឈមនា​នា ពាក់ព័ន្ធនឹងសមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងា​យរងគ្រោះ​នៅមូលដ្ឋាន​ខ្លួនឲ្យមាន​ប្រសិទ្ធភាព។មន្ទីរពាក់ព័ន្ធ ត្រូវខិតខំស្វែង​រកដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដើម្បីផ្ដល់កិ​ច្ចស​ហការ និងគាំទ្រដល់កម្មភាពដែលបម្រើឲ្យតម្រូវការរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះ។

ក្នុងនោះឯកឧត្តមបានវាយតម្លៃខ្ពស់ និងអបអរ​សាទរចំពោះលទ្ធផល​ការងារដែល គ.ក.ស.ក ខេត្ត សម្រេច​បានក្នុងឆ្នាំ២០២០ ជាពិសេសគឺជា​លទ្ធផលល្អនៃ​កិច្ចប្រជុំដែលបា​នដំណើរការអ​ស់រយៈ​ពេល​មួយថ្ងៃកន្លងមកនេះ។

លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.កខេត្ត បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំរយៈពេលមួយថ្ងៃនេះ គឺមានសារៈសំខា​ន់ណាស់ ពីព្រោះបានផ្ដល់នូវ​ធាតុចូល​ជាច្រើន​សម្រាប់ គ.ក.ស.ក គ្រប់ថ្នាក់យកទៅពិចារណា និងប្រតិបត្តិក្នុង​ការបំពេញមុខ​ងារភារកិច្ចរ​បស់ខ្លួន ឲ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រសិទ្ធផល ក្នុងការលើកកម្ពស់ស្ថានភាព ស្ត្រី យុវវ័យ កុមារ និងជនងាយ​រងគ្រោះ ក៏ដូចជាការលើកកម្ពស់វិស័យសេវាសង្គម ប្រកបដោយសមធម៌ និងបរិយាបន្នក្នុងខេត្តកណ្ដាល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33037 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208924 នាក់
ខែនេះ :
447588 នាក់
3 ខែនេះ :
997195 នាក់
សរុប :
17490423 នាក់