ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិ​បាល​ខេត្តប៉ៃលិន ជួបសំណេះ​សំណាល និងជូនដំណើ​រពលករម្នាក់​ទៀត ទៅលំនៅឋានវិញ ក្រោយពី​ជាសះស្បើយពីជម្ងឺ
Thu,21 January 2021 (Time 09:49 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 352នាក់)


ខេត្តប៉ៃលិន៖នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអ​ភិបាលខេត្ត​ប៉ៃលិន បានអញ្ជើញជួប​សំណេះសំណាល និងជូនដំណើរពលករម្នាក់ទៀត ទៅលំនៅ​ឋា​នវិញ ក្រោយពីបា​នឆ្លងវីរុសកូវីដ១៩ ហើយទទួលបាន​ការយកចិត្តទុក​ដាក់ពីក្រុម​គ្រូពេទ្យ​ជំនាញ​ក្នុង​ការព្យាបាល រហូតទទួលបានជាសះស្បើយ ។

ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ លោកជំទាវ បាននាំការអបអរសាទរ របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនបងប្អូននាពេលនេះផងដែរ។

ក្នុងនាមលោកជំទាវផ្ទាល់ ក៏សំដែងនូវទឹក​ចិត្តត្រេកអរជាមួយបងស្រី និងបានផ្តាំផ្ញើថា ទោះបីពេល​នេះ​ប្អូន​ៗទទួលបានជាសះស្បើយក្តី តែពេលត្រឡប់ទៅផ្ទះវិញ ក៏ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត ដើម្បីជាការ​បង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់​ទំនាក់ទំនងម​កក្រុមគ្រូ​ពេទ្យ និងកុំភ្លេចញ៉ាំថ្នាំអោយបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ និងបានកើតសរសើរ ថ្លែង​អំណ​រគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត លះបង់​ពេលវេលាទាំងយប់ទាំងថ្ងៃ ក្នុងកា​រមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់រហូតបានជាសះស្បើយ។

លោកជំទាវ បាន​បញ្ជាក់បន្ថែមជូន​បងស្រីថា ក្នុងដំ​ណាក់កាលព្យាបាលនិងការស្នាក់នៅ ហូបចុក គឺ​ជាការយកចិត្តទុកដាក់រប​ស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយមិ​នទុកអោយបងប្អូន​ពលករខ្មែរយើងណាម្នាក់ជួបទុក្ខលំបាកដោយសារវីរុសកូវីដ៩ ដោ​យលោ​កមិ​នបានដឹង និងមិនបានដោះស្រាយនោះឡើយ។

លោកបានចាត់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការងារនេះជាសមរភូមិមុខ បន្ទាប់មកក​ងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការរីករាលដាលវីរុស​កំណាចនេះចូលក្នុងមូលដ្ឋាន។

លោកជំទាវក៏បានស្នើអោយ​បងស្រី បើមានសាច់ញាតិដែ​លត្រូវត្រឡប់មកស្រុកកំណើតវិញ សូមម​កតាមសម្រួល និងត្រូវផ្តល់​ព័ត៌មានពិត ជូនកង​កម្លាំងការពារ និងក្រុមគ្រូពេទ្យជំនាញ រួចស្ម័គ្រចិត្ត ចូលខ្លួន​ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សូមបញ្ជាក់ថានៅខេត្តប៉ៃលិនមា​នអ្នកវិជ្ជមានជម្ងឺកូវិដ១៩ មានតែម្នាក់​គត់កំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យខេត្ត នេះបើយោងទៅលើកា​រប្រកាសពត៌មានរបស់ក្រសួង​សុខាពិបាលគិត​ត្រឹមម៉ោង​៧​និង​០០នាទីថ្ងៃទី២១ខែមករាឆ្នាំ២០២១នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5079 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
216436 នាក់
ខែនេះ :
538436 នាក់
3 ខែនេះ :
1087652 នាក់
សរុប :
17598464 នាក់