ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្ត​កំពត បើកកិច្ចប្រ​ជុំពិភាក្សាលើ​គម្រោងកែលម្អ និ​ងពង្រីក​សួនច្បារ​មាត់ព្រែកកំពង់បាយ
Wed,20 January 2021 (Time 11:12 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 526នាក់)


ខេត្ត​កំពត៖ក្នុងកិច្ចប្រជុំពិ​ភាក្សាលើគម្រោងកែលម្អ និងពង្រីក​សួនច្បារមាត់ព្រែកកំពង់បាយ ដែល​មានទី​តាំងចា​ប់ពីស្ពានថ្មថ្មីរហូតដល់​ស្ពានឥន្ធនូ នៅ​រសៀល​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១​ ឯកឧត្តម ជាវ តាយ អភិបាល​នៃគណៈអភិ​បាលខេត្តកំពត បានផ្ដល់អនុសាស​ន៍ជូនដល់អង្គ​ប្រជុំដើម្បី​យកទៅ​អនុវត្តគ​ម្រោងនេះ​ទទួលជោគជ័យ​ដូចខា​ងក្រោម:
១-ត្រូវរៀបចំ​ក្រុមកា​រងារគ្រប់គ្រងគម្រោងកែ​លម្អ និងពង្រីកសួនច្បារមាត់ព្រែកកំពង់បាយ ដើម្បីពិនិ​ត្យសម្របសម្រួលនិងដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតឡើងក្នុងដំណើរការសិក្សាក៏ដូចជាការអនុ​វត្តគម្រោងនេះ ។
២-​ស្នើសុំលោកប្រធានមន្ទីររៀបចំដែ​នដីនគររូបនីយកម្មនិងសំណង់ សិក្សាលំអិតបន្ថែមទៀតលើ គំនូ​សប្លង់រចនា និងរចនាបថឱ្យបានសមស្របនិងគួរឱ្យទាក់ទាញ។
៣-ស្នើលោ​កអភិបាលក្រុង ពិនិត្យមើលមាត់ព្រែកត្រើយខាងលិច ត្រូវកែលម្អឱ្យបានស្អាត និងត្រូវពិ​ចារណា​សាងសង់ផ្លូវបេតុងតាមបណ្ដោយមាត់ព្រែក ដើម្បីទប់ស្កាត់ការរំលោភយកដីព្រែកផងដែរ។

សូមជំរាបដែរថា ក្រោយពីការធ្វើប​ទបង្ហាញគំនូសប្លង់រច​នា គម្រោងកែលម្អ ពង្រីកសួន​ច្បារមា​ត់ព្រែក​កំពង់បាយប្រវែង៦៦៣ ម៉ែត្រ ទទឹង៣៤ម៉ែត្រ ដោយមានរចនាដាក់ដាក់រូបសំណាក និង​ស្ពានលយចូលទៅក្នុងព្រែក​សម្រាប់ភ្ញៀវទេសចរណ៍មកលំហែកម្សាន្ត និងថតរូប​យកទេស​ភាពមាត់ព្រែក ឯកឧត្តម ជាវ តាយ បានដឹកនាំ​ពិភាក្សា​ធាតុចូល ជាគំនិតយោប​ល់ពីអ្ន​កចូលរួម​ពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើ​ឲ្យគម្រោងកែលម្អសួន​ច្បារមាត់ព្រែកនេះ​មានភាពល្អប្រសើរ គ្រប់ជ្រុង​ជ្រោយ មាន​សោភ័ណភាពទាក់ទាញ​ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្ស​នាខេត្តកំពត​ឲ្យបានច្រើនថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14713 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
227725 នាក់
ខែនេះ :
549578 នាក់
3 ខែនេះ :
1099662 នាក់
សរុប :
17614180 នាក់