ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាជ្ញាធរខេត្តប៉ៃ​លិន ស្នើឱ្យពលរដ្ឋត្រូវ​ត្រៀមឯកសា​រពាក់ព័ន្ធ និងព្រំប្រទ​ល់ដីឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួល​ដល់មន្ត្រីជំនាញ ក្នុងការចុះបញ្ជីដី​ធ្លីជាលក្ខណៈប្រព័ន្ធ
Wed,20 January 2021 (Time 10:47 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 336នាក់)


ខេត្តប៉ៃលិន៖មានប្រសា​សន៍ក្នុងកិ​ច្ចប្រជុំផ្សព្វផ្សាយ​សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់​ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន នាព្រឹកថ្ងៃទី​២០ ខែមករា ឆ្នាំ២០២១ នៅបរិវេ​នវត្តព្រំមរកត​ ឯកឧត្តម ហុក សុផល អភិបាល​ខេត្តស្តីទី ក្នុងនាមលោកជំទាវអភិបាលខេត្ត បាន​ស្នើដ​ល់បងប្អូន​ប្រជាពលរដ្ឋ ត្រូវត្រៀម​ឯកសារពាក់​ព័ន្ធ និងព្រំប្រទល់ដីរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួល​ដល់មន្ត្រីជំនាញ​ក្នុងការចុះបញ្ជី​ដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យបានឆាប់រហ័ស ពីព្រោះការធ្វើប័ណ្ណកម្មសិទ្ធិគឺជា ការកំ​ណត់ព្រំប្រ​ទល់ដីធ្លីរបស់យើង​ដោយស្របច្បាប់ ហើយប័ណ្ណកម្មសិទ្ធិនេះ ពិតជាមានសារៈ​សំខាន់​ណាស់​សម្រាប់ការកំណត់អត្តសញ្ញាណដីធ្លី ងាយស្រួលចែកបន្តដល់កូន ចៅ ជំនាន់ក្រោយៗ សម្រាប់​ប្រើប្រាស់តាមតម្រូវការចាំបាច់ ដោយគ្មានជនណាម្នាក់អាចកេងបន្លំបានឡើយ។

ឯ​កឧត្តម ហុក សុផល បានមានប្រសាសន៍លើកឡើងថា៖កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានប្តេជ្ញាអនុវត្តន៍កំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្នុងនោះក៏មានការកំណែទម្រង់វិស័យដីធ្លីផងដែរ ទៅតាមការចាំបា​ច់របស់បងប្អូន​ប្រជាពលរដ្ឋ​នៅមូ​លដ្ឋាន​យ៉ាងពិតប្រាកដ ដូច្នេះការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការ​ចុះបញ្ជីដីធ្លីមា​នល​ក្ខណៈជាប្រព័ន្ធ ពិតជាមានភាពងា​យស្រួលក្នុងការ​ផ្តល់សិទ្ធិកាន់​កាប់ទ្រព្យសម្បតិ្ត​ជូនដល់​ប្រជា​ពលរដ្ឋដោយស្របច្បាប់។

ឯកឧត្ត​មអ​ភិបាលស្តីទី ក្នុងនាមអភិបាលប៉ៃលិ​នបាន​មានប្រសាសន៍​ផ្តាំផ្ញើដល់ប​ងប្អូនប្រជា​ពលរដ្ឋ​ដែលបានម​កចូលរួមនាពេលនេះ សូមជួយផ្សព្វផ្សាយបន្តឲ្យបងប្អូនប្រជាពលរដ្ឋដទៃទៀត ដែល​មិន​បានចូលរួមឲ្យយល់ដឹងពីនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយត្រូវ​ត្រៀមឯក​សារពាក់​ព័ន្ធមួយចំនួន ដូចជា៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរ​ណៈភាព និងសៀវភៅគ្រួសារជាដើម ហើយក្នុង នោះអាជ្ញាធមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង​ស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ដីក្នុងតំបន់វិនិច្ឆ័យនេះ សូម​ផ្តល់​ភាពងាយ​ស្រួល និងចូលរួមសហការឲ្យបានល្អជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដើម្បីឲ្យ​ការអនុវត្តន៍នីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធប្រព្រឹត្តទៅដោយរលូន និងជោគជ័យ​ទៅតាមផែនការ។

លោក សូ សុខុន ប្រ​ធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បានឲ្យ​ដឹងថា៖នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធមាន៥ដំណាក់កាល៖
១-ត្រៀមរៀបចំ គឺការកំ​ណត់​តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
២-ប្រតិបតិ្តការបច្ចេកទេស គឺការចុះកំណត់​ព្រំ វាស់វែង ​និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងប​ញ្ជីឈ្មោះម្ចាស់ដី។
៣-បិទផ្សាយជាសា​ធារណៈនូវ​ឯកសារនៃការវិនិច្ឆ័យ (ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី) រយៈពេ​ល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភា​ពគ្រួសារ​និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។
៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផល​នៃការបិទផ្សាយជា​សាធារណៈនូវ​ឯកសារនៃ​ការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេច​លើការផ្តល់​សិទ្ធិ​ចំពោះ​ក្បាលដីណាដែលមិនមានទំនាស់ឬមានការពាក់ព័ន្ធនឹងដីរបស់រដ្ឋ និង៥-ចុះបញ្ជី​ចេញប័ណ្ណ និង​ចែកប័ណ្ណ ជូនម្ចាស់ដី។

សូមបញ្ជាក់ថា៖ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលប្រកាសកំណ​ត់តំប​ន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺមានប្រជាជនសរុបចំនួន ៧២​៦គ្រួ​សារ ស្មើរនឹងចំនួន ៣១២៦នាក់ ស្រី ៦១៦នាក់ មានផ្ទៃដីទំហំ ២២៩ហិចតា ស្មើរនឹង ១៤៣៤ក្បា​លដី ក្នុងនោះដីលំនៅដ្ឋានចំនួន ២០០ហិចតា និងដីកសិកម្មមានចំនួន ២៩ហិចតា ហើយក្រុមការងា​រចុះវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនឹងចាប់ផ្តើមវាស់វែងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17463007 នាក់