ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃា​ត់ខ្លួនជន​សង្ស័យ​១នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ពន្ធ័ករណីលួចម៉ូតូ
Mon,18 January 2021 (Time 09:29 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 305នាក់)


ខេត្តបន្ទាយមានជ័យ៖អាវុធហត្ថឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ គា ហៅជ្រូក ភេទប្រុស អាយុ​១៧ឆ្នាំ​ បញ្ជូនទៅតុ​លាការខេត្ត​បន្ទាយ​មាន​ជ័យ ពាក់ព័ន្ធទៅនឹង​ករណីលួចម៉ូតូប្រ​ជាពលរដ្ឋ​នៅចំណុ​ចភូ​មិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ចាកា​រមូលដ្ឋានអា​វុធហត្ថ​ក្រុងប៉ោយ​ប៉ែត​បានឱ្យដឹង​ថា ដោយ​យោងតាមពាក្យបណ្ដឹង​របស់ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ​ប្រជាធ​ម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បានប្ដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រ​ហែល២០ និង០០នាទី ប្អូនប្រុសរ​បស់ខ្លួនឈ្មោះ ប៉ែន ឆៃណាម ភេទ​ប្រុស អាយុ២០ឆ្នាំ បានខ្ចីម៉ូតូរបស់ខ្លួ​នម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លា​កលេខ បន្ទាយមានជ័យ1U-9785 ទៅដើរលេង ក្រោយមកដោ​យបាត់យូរពេខ្លួន​ក៏ទូរស័ព្ទទៅប្អូន​ទាក់ទងមិ​នបាន រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ទើបប្អូនប្រុសរបស់ខ្លួនប្រាប់ថា ម៉ូតូត្រូវបា​នគេលួចបាត់ហើយ។បន្ទាប់ពីបានទទួលដំណឹងភ្លាម ឈ្មោះ ប៉ែន ឆៃណា ក៏បានមកដាក់ពា​ក្យបណ្ដឹងនៅមូលដ្ឋានអា​វុធហត្ថ​ក្រុងប៉ោយប៉ែតតែម្ដង។

ក្រោយពីទទួលបានពាក្យបណ្ដឹង លោក ក៏បានចាត់តាំង​កម្លាំងចុះធ្វើការស្រាវជ្រា​វរហូតឈានដល់​ការ​ឃាត់ខ្លួនជនសង្ស័យខាងលើនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំ​ណុចម្ដុំសា​លាពីរជាន់ ស្ថិតក្នុងក្រុងប៉ោយប៉ែត ព្រមទាំងដក​ហូតម៉ូតូ០១គ្រឿងដូ​ចមានភិនភាគ​ក្នុងពាក្យបណ្ដឹង រួចបញ្ជូនមកមូលដ្ឋានអា​វុធហត្ថ​ក្រុង ដើម្បីធ្វើការសាកសួរ។

ក្រោយពីសមត្ថកិច្ចសាកសួរចម្លើយរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ​ខាង​លើពិត​ប្រាកដមែន ដោយផ្អែកលើចម្លើយសារភាព នឹងមានវត្ថុតាង និងតាមរយៈធ្វើតេស្តទឹក​នោមរកសារធាតុញៀនដោយវិជ្ជមាន ទើបកម្លាំងជំនាញព្រហ្មទណ្ឌអា​វុធហត្ថ​ក្រុង កសាងសំណុំ​រឿង​បញ្ជូនមកការិយាល័យព្រហ្មទណ្ឌអា​វុធហត្ថ​ខេត្តចាត់ការបន្ត។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញអា​វុធហត្ថ​ខេត្ត បញ្ជូនទៅសាលាដំបូ​ងខេត្ត ដើម្បី​ចាត់ការតាម​នីតិវិធី ចំណែ​កម៉ូតូត្រូវបានអា​វុធហត្ថ​ក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32769 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208656 នាក់
ខែនេះ :
447320 នាក់
3 ខែនេះ :
996927 នាក់
សរុប :
17490155 នាក់