ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្លាំងជំនាញចម្រុះ ចាប់​ឃាត់​រថយន្ត​ដឹកសត្វជ្រូកក្លា​ស្សេ​ចំនួន១៦០​ក្បាល ​នៅស្រុកស្វាយចេក រួច​យកទៅដុតកំ​ទេចចោល
Fri,05 November 2021 (Time 01:35 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 553នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រុមអន្តរាគមបង្ក្រាបបទល្មើស ការិយា ល័យ សហការជាមួយការិយាល័យប្រ ឆាំងបទ​ល្មើសសេដ្ឋកិច្ចខេត្តបន្ទាយ​មានជ័យ ចាប់ឃាត់រថយន្តដឹកសត្វជ្រូកក្លាស្សេចំនួន១៦០​ក្បាល កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ២០២១។

មន្ត្រីជំនាញ បានឲ្យដឹងថា នៅវេលាយប់ខាងលើកម្លាំងចម្រុះ បានចេញស្ទាក់ចាប់ បានរថយន្ត១ គ្រឿងម៉ាក សាំយ៉ុង ពណ៍សំបកឳឡឹក ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅ ត្រង់ចំណុចមុខ វត្តខ្លែងពណ៍ ភូមិខ្លែង ពណ៍ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាន ជ័យ បើកបរដោយឈ្មោះ យន សា ម៉េត អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំ ពៅលូន ខេត្តបា​ត់ដំបង ក្រោយពីឃាត់រថយន្តហើយកម្លាំងចម្រុះឆែកឆេក្នុងរថយន្តរកឃើញជ្រូកក្លាស្សេចំនួន១៦០ ក្បាល។បន្ទាប់ពីពិនិត្យ ជាក់ស្ដែងឃើញថា ពុំមានលិខិតអនុញ្ញាតិដឹកជញ្ជូនអ្វី ទាំងអស់ និងមានកា រដឹកជញ្ជូន មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានការប្រែប្រួលសភាពដើម និង មានក្លិនស្អុយ ទើប មន្ត្រីចម្រុះសម្រេចដុតកំ ទេចចោល នៅវេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃខែដដែល តែម្តង។

មន្ត្រី​ជំនាញបន្តថា បណ្ដាអាជីវ ករមួយចំនួនតូច នៅ តែបន្តបំពាន ក្នុងការ​ទិញជ្រូកមិនសុចរិត ក​ណ្ដា​លឲ្យ​ច្រករបៀងនៅតាម បណ្តោយខ្មែរ ថៃ ត្រូវបានក្រុមឈ្មួញ នៅតែលួចដឹកជ្រូកក្លាស្សេ នាំ ចូលដោយគ្មានការត្រួតពិនិត្យ យកមកលក់ក្នុងទីផ្សារ ដែលជាហេតុបង្កការលំបាក ក្នុងការទប់ស្កាត់ និងបង្ក្រាប អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ជាយថាហេតុដល់សុខភាព សុវត្ថិភាពរប ស់អ្នកប្រើប្រាស់ ជាដើម។ចំណែកម្ចាស់រថយន្ត និងរថយន្តកម្លាំងចម្រុះយកទៅធ្វើតាមនិតិវិធីនៃច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6026 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
116611 នាក់
ខែនេះ :
469329 នាក់
3 ខែនេះ :
1247510 នាក់
សរុប :
14187821 នាក់