ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យទីតាំង និងជួប​ជាមួយតំណា​ងប្រជាពល​រដ្ឋ ដែល​មានវិវាទ​ដីធ្លីជា​មួយក្រុមហ៊ុន​ សូ​ ងួន
Wed,13 January 2021 (Time 08:10 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 29នាក់)


ខេត្តកំពត៖នៅថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ២០២១ ឯកឧត្តម​ ជាវ​ តាយ​ អភិបាល នៃគណ:អ​ភិបាល​ខេត្ត​កំព​ត អញ្ជើញចុះពិនិត្យទីតាំង និងជួបជាមួយ​តំណាងប្រជា​ពលរដ្ឋដែ​លមានវិ​វាទដីធ្លីជា​មួយ​ក្រុម​ហ៊ុន​ សូ​ ងួន នៅឃុំត្រពាំងភ្លាំង។

ក្នុងនោះក៏មានការអញ្ជើញចូលរួម​ពីឯកឧត្ដម​ អភិបាល​រងខេត្ត​ លោកឧកញ៉ា សូ ងួន មន្ទីរជំនា​ញពា​ក់ព័ន្ធអភិបាលស្រុក​ឈូក​ លោកមេឃុំ​ និងតំណាងប្រ​ជាពលរដ្ឋ​ ប្រមាណ​៤៥នាក់។ក្រោយពី​បានស្តាប់ការលើ​កឡើ​ង​នូវបញ្ហា និងសំណូមពររបស់​តំណាងប្រជាពលរដ្ឋ និងមតិចូល​រួមរបស់​មន្ទីរ​ជំ​នាញ អាជ្ញាធរមូលដ្ឋានរួច​មក​ ឯកឧត្ដម​ ជាវ​ តាយ​ ទទួលយក​សំណូមពរ​ទាំងអស់ដែ​លបានលើក​ឡើងនា​ពេលនេះ​ យកដាក់ក្នុង​កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ដើម្បីរកដំណោះ​ស្រាយ​បញ្ចប់​វិវាទដីធ្លីរវាងប្រជា​ពលរដ្ឋ និងក្រុមហ៊ុន សូ ងួន​។ចំពោះការងារចំមុខ ក្រុមហ៊ុន​ សូ​ ងួន​ បាន​ឯក​ភាពផ្អាកក្នុងការរុះរើជាបណ្តោះអាសន្ន​ រង់ចាំកិច្ចប្រជុំបញ្ចប់វិវាទ៕

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល នៅទិសយោធភូមិភាគទី៤ (ឆន្ទះកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសាម​ញ្ញលើកទី២០ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុម​ប្រឹក្សាខេត្ត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេ​ត្តបន្ទាយមានជ័យ ទទួល​យកសំណូមពរ និងបញ្ហាប្រឈ​មរបស់​ប្រជាព​លរដ្ឋនៅក្នុងស្រុកថ្មពួក ដែល​បានលើកឡើង ក្នុងវេទិកា​ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់​ក្រុម​ប្រឹក្សាខេត្ត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូ​នខ្លួន​ថៅ​កែ​ដេប៉ូ​បូម​ខ្សាច់ នៅ​គល់​ស្ពាន​ព្រែក​សំ​រោងម្នាក់ ទៅតុលាការ​ភ្នំពេញ ពាក់ព័ន្ធ​បទ​ល្មើ​ស មិន​បំពេញ​កាតព្វកិច្ច​ ចំពោះ​ឧបករណ៍​​ដែល​អាច​ជួញដូរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ​ករណីគ្រឿង​ញៀន (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8356 នាក់
ម្សិលមិញ :
12210 នាក់
សប្តាហ៍នេះ :
64043 នាក់
ខែនេះ :
280435 នាក់
3 ខែនេះ :
710862 នាក់
សរុប :
3793298 នាក់