ថ្ងៃទី២៩ ខែមករា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋាន​សាងសង់ និង​ជួសជុលផ្លូវក្រាលកៅស៊ូ ២ខ្សែ​ស្ថិតក្នុង​ស្រុកសា​លាក្រៅ
Sat,27 November 2021 (Time 02:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 42នាក់)


ខេត្តប៉ៃលិន៖​លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន ឯកឧត្តម ​សៅ សារ៉ាត់ អ្នកតំណា​ង​រាស្ត្រ​ម​ណ្ឌលប៉ៃលិន​ នៅថ្ងៃទី២៧ ខែវិច្ឆិកា ​ឆ្នាំ២០២១ បានដឹ​កនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិ​និត្យដល់​ការដ្ឋានសាងសង់ និងជួ​សជុលផ្លូវក្រាលកៅស៊ូ២ខ្សែ ដែល១ខ្សែ ចាប់ពីចំណុចបំ​បែកផ្លូវជា​តិលេខ៥៧ ក្នុងភូមិទំនប់ រហូត​ដល់ចំណុចផ្សារឃែរ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ហើយ១​ខ្សែទៀត ​ចាប់ពីផ្សារឃែរ ក្នុងភូមិ​ដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ រហូតដល់ចំណុចអូរសួស្តី ក្នុង​ភូមិប៉ាង​រលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្នុងឱកាសនោះ លោកជំទាវ បានណែនាំដល់មន្ត្រីជំនាញ ​អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុន​សាងសង់ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អ ក្នុងដំណើរការសាងសង់ និងជួសជុល ឱ្យបានល្អ ប្រកប​ដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយបង្កើនការជំរុញអនុវត្តឱ្យបានឆាប់ចប់ មុនឱកា​សបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ជាពិសេ​សងាយស្រួលដល់ប្រ​ជាពលរដ្ឋទូទៅ​បានធ្វើដំណើ​រឆ្លងកាត់ ពិសេសប្រជាកសិករដឹកកសិផល បានឆាប់រហ័ស។

លោកជំទាវអភិបាលខេត្ត ក៏បានក្រើនរំឮកដល់ចៅសង្កាត់ និងអភិបាលស្រុកសាលាក្រៅ ក្រៅពីកា​រស្ថាបនាផ្លូវពីរខ្សែនេះ ហើយត្រូវ​សិក្សាលើគម្រោងផ្លូវនានាថែមទៀត ពិសេសក៏ត្រូវយកចិត្ត​ទុកដាក់ រៀបចំសណ្ដាប់ធ្នាប់អនាម័យ លើដងផ្លូវ រួមនឹងការយកចិត្តទុកដាក់ធ្វើការឈូសឆាយ ពង្រាបផ្លូវ ស​ម្រួលដល់ការធ្វើដំណើរ និងការរស់នៅរ​បស់ប្រជាពល​រដ្ឋតាមដងផ្លូវឱ្យ​មានលក្ខណៈ​ល្អប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថា ផ្លូវទាំង២ខ្សែខាងលើនេះ មានប្រវែងប្រមាណ៥៤គីឡូម៉ែត្រ ទទឹងប្រវែង៨ម៉ែត្រ និង​មាន​ប្រព័ន្ធលូជាច្រើនកន្លែងបន្ថែមទៀត ដើម្បីកុំឱ្យមានបញ្ហាស្ទះទឹកលិចផ្លូវ ឬផ្ទះប្រជាពលរដ្ឋ ពេល​មានករណីជំនន់ទឹកភ្លៀងម្តងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពន្លឿនការផ្តល់សេវា នៅច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះ​សំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរ​សុខាភិបាលរ​ដ្ឋបាលខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញសំណេះសំណាល និងនាំយក​អំណោយ​របស់​សាខាកា​កបាទក្រហ​មកម្ពុជាខេត្តបាត់​ដំបង ចែកជូនប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាតចំនួន២៥៤ នៅក្នុងស្រុកថ្មគោល (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំង​គ្រឿងញៀន បង្រ្កាបមុខ​សញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយ​ឃាត់ជនសង្ស័​យប្រុស ស្រី០៣​នាក់ នៅក្រុងសិរីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីចែកប័ណ្ណ​សរសើរ និងប្រគល់រង្វា​ន់លើកទឹកចិត្តជូនដល់សិស្សានុ​សិស្ស ដែលបានប្រឡងជាប់ សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38606 នាក់
ម្សិលមិញ :
8046 នាក់
សប្តាហ៍នេះ :
90704 នាក់
ខែនេះ :
331985 នាក់
3 ខែនេះ :
885413 នាក់
សរុប :
6983469 នាក់