ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីចែកមួកសុវត្ថិភា​ពដល់សិស្សានុសិស្ស និង​លោកគ្រូអ្នកគ្រូ សរុបចំនួន​៨៨៩មួក នៅសាលាប​ឋម​សិក្សា​អូរអំបិល
Fri,26 November 2021 (Time 05:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 357នាក់)


ខេត្តបន្ទាយមានជ័យ៖លោកជំទាវ មឹន មាណវី រដ្ឋលេ​ខាធិការក្រសួងសាធារណៈនិងដឹកជញ្ជូន និងជា​អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន (គ.ស.ច.គ) លោក លី សារី អភិបាលរង​ខេត្តតំណាង​ឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈ​អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូល​រួមជាអធិ​បតីភា​ពក្នុងពិធីចែកមួកសុវត្ថិភាពដ​ល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ សរុបចំនួន៨៨៩មួក នៅ​សាលាបឋមសិក្សាអូរអំបិល ក្នុងគោ​លបំណង(ជំរុញការពាក់​មួកសុវត្ថិភាពជាពិសេស​ក្នុងចំណោម​អ្នករួមដំណើរតាមទោចចក្រយានយន្តនៅកម្ពុជា) រៀបចំដោយអង្គការមូលនិធិបង្ការរបួសអាស៊ី AIP សហការជាមួ​យក្រុមហ៊ុនមេនូឡាយ ខេមបូឌា (Manulife Cambodia) ដោយមាន​ការអញ្ជើញចូលរួម​ពីលោក គឹម បញ្ញា នាយ​កអង្គការមូលនិធិបង្ការរបួ​សអាស៊ីប្រចាំព្រះរាជា​ណាចក្រកម្ពុជា និងលោក Justin Helferich អគ្គនាយ​កប្រតិបត្តិ និងជានាយកចាត់ការ​ទូរទៅក្រុមហ៊ុនមេនូឡាយ ខេមបូឌា (Manuli​fe Cambodia និងលោក លោ​កស្រី មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ នារសៀល២៥ ខែវិច្ឆិកា ឆ្នាំ​២០២១។

លោក លី សារី បានមា​នប្រសាសន៍​លើកឡើងថា៖ បើប្រៀបធៀ​បស្ថានភាពគ្រោះថ្នាក់ចរាចរ​ណ៍ផ្លូវ​គោ​ករយៈពេល៩ខែដើមឆ្នាំ២០២១ ទៅនឹងរ​យៈពេលដូចគ្នាក្នុងឆ្នាំ២០២០ នៅក្នុងខេត្ត​បន្ទាយ​មានជ័យ ដោយយោងតាមរបា​យការណ៍ របស់លេ​ខាធិការដ្ឋានអនុគ​ណៈកម្មា​ការសុវត្ថិភា​ពចរាចរណ៍ផ្លូវគោ​កខេត្តរួមមាន៖
១.គ្រោះថ្នាក់បានកើតឡើង៦៣ករណីលើ៦២ករណីកើតឡើង១ករណី
២.គ្រោះថ្នាក់ប្រភេទ​ធ្ងន់បានកើតមានឡើង៦២ករណីលើ ៥៨ករណីកើនឡើង៤ករណី។
៣.គ្រោះថ្នាក់ប្រភេទ​សាលបានកើតមានឡើង១ករណីលើ ៤ករណីថយចុះ៣ករណី។
៤.ស្លាប់ចំនួន៤៨នាក់ស្រី៦អ្នក លើ៥៣នាក់ ស្រី១០នា​ក់ថយចុះ៥នាក់។
៥.របួសធ្ងន់ចំ​នួន៣៨នាក់ លើ៥៣នាក់ ស្រី១៨នាក់ ថយចុះ១៥នាក់។
៦.របួសស្រាល​ចំនួន២០នាក់ ស្រី៧នាក់ លើ៣៨នាក់ ស្រី ១២នាក់ ថយចុះ១៨នាក់។
ជាមួយគ្នា​នោះលោក បានសង្ឃឹមថា៖ គម្រោងមួកសុវត្ថិភា​ពសម្រាប់ក្រុមគ្រួសា​រពិតជាបានរួម​ចំណែកយ៉ាងសំខាន់ ក្នុងការបង្ការទប់ស្កាត់ការស្លាប់ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយ​គម្រោងនេះ​នឹងនាំមកនូវសុវត្ថិភា​ពល្អប្រសើរសម្រាប់សហគមន៍របស់យើងផងដែរ។

មានប្រសាសន៍ថ្លែងក្នុងឱកាស​នោះលោកជំទាវ មឹន មាណវី បានធ្វើការកោតសរសើរ និងថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ​អង្គការមូលនិធិប​ង្ការរបួសអាស៊ី AIP និងក្រុមហ៊ុនមេនូឡាយ ខេ​មបូឌា (Manulife Cambodia)ដែលបានស​ហការ និងជួយឧបត្ថម្ភទាំងកម្លាំងកាយ និងថវិកាក្នុងការ​អប់រំអំពីសុវត្ថិភា​ពចរាចរណ៍ពិសេសការផ្ដល់មួកសុវត្ថិភាពនាពេលនេះ។ម្យ៉ាងវិញ​ទៀតសកម្មភា​ពនេះ​បង្ហាញ​ឲ្យឃើញនូវការ​យកចិត្តទុកដា​ក់អំពីបញ្ហា​សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង ជាក់​ស្ដែងនៅក្នុង​ខេត្តបន្ទាយមានជ័យនាពេលនេះ។

ជាមួយគ្នានោះ​លោកជំទាវ បានធ្វើការអំពាវនាវដល់លោកគ្រូ អ្នកគ្រូ មាតា បិតា ត្រូវជួយអប់​រំសិ​ស្សានុ​សិស្សនិងកូនៗបន្ថែមទៀត អំពីសុវត្ថិភាពក្នុងការធ្វើដំណើ​រជាពិសេសសូមក្មួយក្មួយ​សិស្សា​នុសិស្សពេលធ្វើដំណើ​រពីកន្លែងមួយទៅ​កន្លែងមួយទៀតត្រូវ​មានស្មារតីប្រុង​ប្រយ័ត្នខ្ពស់ និងគោ​រពច្បាប់​ចរាចរណ៍ឲ្យបានត្រឹ​មត្រូវព្រមទាំង​ចេះការពារខ្លួនពីការឆ្លងនីជំងឺកូវីដ.១៩ ដោយអ​នុវត្តឲ្យបា​នខ្ជាប់ខ្ជួនវិធានការ ៣ការពារ និង៣កុំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
28730 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
139356 នាក់
ខែនេះ :
380549 នាក់
3 ខែនេះ :
931920 នាក់
សរុប :
17420004 នាក់