ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អ៊ូច ភា ជំរុញដល់ថ្នាក់ដឹកនាំ​តាម បណ្ដាក្រុង ស្រុកទាំង១០ ត្រូវបន្តយ​កចិត្តទុក​ដាក់ដោះ​ស្រាយរាល់បញ្ហា ដែលកើតមានឡើងក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ឱ្យស្របទៅ​នឹងគោលន​យោ​បាយ​របស់រាជរដ្ឋាភិបាល ដែលបានដា​ក់ចេញ
Fri,26 November 2021 (Time 05:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 297នាក់)


ខេត្តតាកែវ៖ក្នុងកិច្ចប្រជុំគ​ណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២​១ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយ​ករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានម​ន្ទីរអង្គភាពពាក់ព័ន្ធ លោក​អភិបាលក្រុង ស្រុក​ទាំង​១០ និងលោកឧត្តមសេនីយ៍ទោស្នងកា​រនគរបាលខេត្ត លោកមេ​បញ្ជាការកងរាជអាវុធហត្ថ ខេត្ត លោ​កមេ​បញ្ជាការតំបន់សឹ​ករងខេត្ត ព្រមទាំងមន្រ្តីចំណុះ​រដ្ឋបាលខេត្តជាច្រើនរូបនោះ ឯកឧត្តម អ៊ូច ភា ប្រធានគណៈបញ្ជាការឯកភាពខេត្ត​តាកែវ និងជាអភិបាលខេត្ត បានជំរុញប ដល់ថ្នាក់​ដឹកនាំ​តាម បណ្ដាក្រុង ស្រុកទាំង១០ ត្រូវបន្តយ​កចិត្តទុកដាក់ដោះស្រាយរាល់បញ្ហា ដែលកើតមា​នឡើង​ក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ឱ្យស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់​ចេញ ដើម្បីផ្ដល់នូវសេចក្ដីសុខ និងជីវភាពល្អប្រសើ​រដល់បងប្អូនប្រជាពលរដ្ឋយើង ដោយធានា​ទាំងសន្តិសុខ និងកា​ររស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

ត្រូវបន្តផ្សព្វផ្សាយ និងទប់ស្កាត់ ឱ្យបាននូ​វការរីករាលដាលនៃជំងឺកូវីដ១៩ ដោយធ្វើយ៉ាងណា​ឲ្យបងប្អូនប្រជាព​លរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ និងការពារឲ្យបានគ្រប់ៗគ្នា ដោយអនុវត្តឱ្យបា​នខ្ជាប់ខ្ជួននូវវិធា​នការ ៣ការពា ៣កុំ និងអនុវត្តតា​មការ ណែនាំរបស់រាជរដ្ឋាភិបាល និងវិធាននានា​របស់ក្រសួង​សុខាភិបាលឱ្យបា​នត្រឹមត្រូវជាទីបំផុត។

ក្នុងនោះដែរ ឯកឧត្តមក៏បានថ្លែងការ​កោតសរសើរ និងថ្លែងអំណរ​គុណដល់ថ្នាក់ ដឹកនាំព្រម​ទាំងមន្ត្រីរាជ​ការទាំងអស់ ដែលបាន​ខិតខំពុះពារ រាល់ការលំបាកទាំងអស់ ដើម្បីស្វែងរ​កដំណោះ​ស្រាយ ក្នុងកិច្ចការ​ចំពោះ មុខរហូតទទួលបាន ​លទ្ធផលល្អប្រសើ​រនាពេលកន្លងមក ពិសេសលើ​ការងារ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ១៩ និងការងារសន្តិសុខសណ្តាប់ធ្នាប់សា​ធារណៈ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
888 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
163342 នាក់
ខែនេះ :
509099 នាក់
3 ខែនេះ :
1100794 នាក់
សរុប :
17620728 នាក់