ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូក​សរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និង​លើកទិ​សដៅកា​រងា​រខែធ្នូ ឆ្នាំ២០២១
Thu,25 November 2021 (Time 09:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 293នាក់)


ខេត្តស្វាយរៀង៖ឯកឧត្ដម ម៉ែន វិបុល អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគ​ណៈបញ្ជាកា​រឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញ​ជាអធិបតី​ក្នុងកិ​ច្ចប្រជុំបូ​កសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២១ រប​ស់​រដ្ឋបាលខេត្តស្វាយរៀងតាមរយះប្រពន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពី​លោក លោក​ស្រី​អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសា​លាដំបូងខេត្ត នាយករដ្ឋបាលសា​លាខេត្ត ស្នង​ការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អ​ង្គភាពនានាជុំវិញខេត្ត លោកអភិបាល​ក្រុង/ស្រុកទាំង៨ លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់​ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

នាឱកាសនោះឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវកា​រកោតសរសើរ និងអរគុណចំពោះ​កងកម្លាំង​មាន​សមត្ថកិច្ច ប្រធានគ​ណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពា​ក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុក​ដាក់លើការងារពង្រឹង​សន្តិសុខសុវត្ថិ​ភាពជូនដល់ប្រជា​ពលរដ្ឋបានល្អប្រ​សើរនាពេលកន្លងមក​។ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវទិសដៅ និងចំណុចសំ​ខាន់ៗមួយចំនួនដូចជា ៖
១.អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយ និងជម្រុញឱ្យប្រជា​ពលរដ្ឋទៅទទួល​ការចាក់វ៉ាក់​សាំ​ងឱ្យបានគ្រប់ៗគ្នា និងគ្រប់ចំនួនដូស ជាពិសេសដូសទី៣ ដូសជំរុញ ដែលកំពុងមានវត្ត​មាន​ចាក់ជូននៅស្រុករំដួល និងស្រុកកំពង់រោទិ៍។
២. អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពា​ក់ព័ន្ធ ត្រូវបន្តពង្រឹងបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសការទ​ប់​ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
៣.បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀតដើម្បីកាត់បន្ថយការគ្រោះថ្នាក់នៅលើដងផ្លូវ។
៤.អាជ្ញាធរ ក្រុង ស្រុក រហូតដល់មូលដ្ឋានត្រូវណែនាំដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
៥.អាជ្ញាធរក្រុង ស្រុក ត្រូវខិតខំពិនិត្យនិងការពារដីរបស់រដ្ឋ ពិសេសខិតខំ​ដោះស្រាយ​បញ្ហាទំនាស់​ផ្សេងៗជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យអោយអស់លទ្ធភាព។
៦.អាជ្ញាធរក្រុង និងមន្ត្រីទទួលបន្ទុកភ្លើងបំភ្លឺផ្លូវ​របស់សាលាខេត្តត្រូវសហ​ការចុះពិនិត្យលើ​បញ្ហាភ្លើង​បំភ្លឺផ្លូវនៅតាមបណ្តាផ្លូវណាដែលដាច់ងងឹត ត្រួវធ្វើការជួសជុលឱ្យភ្លឺឡើងវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32394 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208281 នាក់
ខែនេះ :
446945 នាក់
3 ខែនេះ :
996552 នាក់
សរុប :
17489780 នាក់