ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជន​សង្ស័យ​១១នា​ក់ ដែល​បង្ក​ហិង្សា​ដោ​យចេ​តនា ដោ​យ​ប្រើ​កាំភ្លើ​ងខ្លីបា​ញ់តបតជា​មួយ​កម្លាំង​កងរា​ជ​អាវុធហត្ថ ផ្សារ​រាត្រីទឹកពុះប​ណ្តា​ល​ឲ្យមា​នអ្នក​រង​របួស​ស្រាល ​និង​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការខេ​ត្តប​ន្ទាយ​មានជ័​យ
Mon,22 November 2021 (Time 10:22 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 306នាក់)


ខេត្តបន្ទាយមានជ័​យ៖ក្រោយពី​បង្ក​ហិ​ង្សាដោ​យចេត​នា មា​នស្ថា​នទម្ងន់​ទោស ដែ​ល​ប្រព្រឹត្តកា​លពី​ថ្ងៃទី​២០ ​ខែ​វិច្ឆិកា ឆ្នាំ២០២១ វេ​លាម៉ោ​ង​២៣ និង១​៥នាទី ​នៅចំ​ណុច​ផ្សាររាត្រីទឹកពុះ ស្ថិតក្នុង​ភូមិក្បា​លស្ពាន១ សង្កាត់​/ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមា​នជ័យ បណ្តាល​ឲ្យ​មា​នអ្នករ​ង​របួស​ស្រាល និង​ធ្ងន់ ក្នុង​នោះ​មាន​មន្ត្រី​កង​រាជអាវុ​ធហត្ថ​ផងដែរនោះ​ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២​១​កម្លាំងការិ​យាល័យព្រហ្មទ​ណ្ឌ បញ្ជា​ការដ្ឋានកងរា​ជអាវុធហត្ថខេត្ត បានបញ្ជូន​ជនសង្ស័យ​ចំនួន​១១​នាក់ រួមនិងវត្ថុតាង​ទៅតុលា​ការខេត្ត ដើម្បីបន្តនិតិវិធី។

គួរបញ្ជាក់ដែរថា កាលពីវេលា ថ្ងៃខែខាងលើ ជន​សង្ស័យមួ​យក្រុម មានគ្នាប្រហែល​៣០នាក់ បាន​ជិ:រថយន្ត​ចំនួន០៣គ្រឿង ទៅអង្គុយ​ផឹកស៊ីនៅហាង​ABCក្នុងផ្សារ​រាត្រីទឹកពុះ ដែលមា​នទាំង​ជនជាតិ​ខ្មែរ និងជន​ជាតិថៃចំនួន០៥នាក់។ក្នុងខណៈពេលពួក​គេកំពុងផឹកស៊ីនោះ ￸ក្រុមជនរង​គ្រោះ￸​ក៏ទៅ​ដល់កន្លែងផឹកស៊ីដែរ មួ​យសន្ទុះក្រោយមកក្រុមជ​នសង្ស័យបានធ្វើ​សកម្មភាពប្រើហិង្សា ដោយយ​កដបស្រា និងកែ​វជាច្រើន គប់ទៅលើជនក្រុមជ​នរងគ្រោះ￸ ភ្លាមនោះ￸​កម្លាំងមូលដ្ឋាន​កងរា​ជអាវុធ​ហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើអន្តរាគមន៍ តែក្រុម​ជនសង្ស័យ​មិនស្ដាប់​តាម ហើយបន្តគ​ប់ដបស្រា និងកែវ​ ព្រមទាំ​ងដេញ​វា​យទៅលើក្រុមជនរងគ្រោះ￸ និងក​ម្លាំងអាវុធហត្ថថែ​មទៀត បន្ទាប់ម​កក្រុមជនសង្ស័យ​បានប្រើប្រាស់​កាំភ្លើងខ្លី (ពុំស្គាល់ម៉ាក) បាញ់​មកលើ​កម្លាំងអាវុធហត្ថ បណ្ដា​លឲ្យអាវុធហត្ថម្នាក់​រងរបួសធ្ងន់ ក្រៅពីនេះ￸ កម្លាំង អាវុធហត្ថ០២​នាក់ទៀត រងរបួ​សស្រាល ដោយសារត្រូវនឹ​ងកែវស្រាដែលពួ​កជនសង្ស័យគប់មកលើ​។

ក្រុមជនសង្ស័យនៅតែបន្តវា​យមកលើសមត្ថកិច្ច ក្រោយម​កទើបកម្លាំង​បានសម្រេច​ចិត្តបាញ់​កាំភ្លើងត​បតវិញ ដើម្បីកា​រពារខ្លួន ទើបបណ្ដា​លឲ្យខាងជន​សង្ស័យរងរបួសម្នាក់​ចំជើង។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ដោយឃើញសភា​ពការណ៍ដូច្នេះ￸ លោ​កបានរាយការណ៍ជូនលោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេ​បញ្ជាការរងនៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបា​នសុំ​គោលការណ៍ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្ត ហើយ​បានដឹកនាំ​កម្លាំងចុះបង្រ្កាបករណី￸​ខាងលើនេះ￸ ដោយឃាត់ខ្លួនក្រុម​ជនបង្កជាបន្តបន្ទាប់​បានចំនួន១១នាក់ ព្រមទាំ​ងដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកឡិចស៊ីស NX200T ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CND 7677ចំនួន០១គ្រឿង រថយន្តម៉ា​កឡង់គ្រីស័រ ពណ៌ស ពាក់ស្លាក​លេខ កម្ពុជា CNE 7677 ចំនួន០១គ្រឿង បំ​ពង់ទី​បដែកប្រវែង១១​០សង់ទីម៉ែត្រ ចំនួន០១ដើម កាំបិតប៉័ងតោ​ដងឈើចំនួន​០២ដើម កាំបិតចុងស្រួច​ចំនួន០១ដើម ហើយបញ្ជូនម​កមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បី​សាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយ​សារភាពថា ពួកគេ​មានគ្នាចំនួន២០នាក់ បាននាំ​គ្នាជិ:រថយន្ត០២គ្រឿងដែល​មានភិនភាគ​ខាងលើ ព្រមទាំងម៉ូតូចំ​នួន០២គ្រឿងទៀត ពិតជាបាន​នាំគ្នា​ទៅផឹកស៊ីក្នុង​ហាងនោះ￸ពិតប្រាកដមែន ហើយ​បានបង្កជម្លោះ￸ទៅ​លើក្រុមម្ខាងទៀត ក្រោយ​មកស​មត្ថកិច្ចកងរាជអាវុធហត្ថបានចុះមកអន្តរាគមន៍ ពួ​កគេក៏បានធ្វើ​ការត​ដៃជាមួយស​មត្ថកិច្ច​ទៀត ប៉ុន្តែពួក​គេមិនបា​នដឹងថា ក្រុមរបស់​គេអ្នក​ណាមានកាំភ្លើង​បាញ់ទៅលើ​សមត្ថ​កិច្ចនោះ￸ទេ ចំណែក​បក្សពួក​ជនបង្ក០៩​នាក់ផ្សេងទៀត ដែ​លរត់គេចខ្លួន កម្លាំងកំពុង​ស្រាវជ្រា​វឃាត់ខ្លួនបន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3140 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
113766 នាក់
ខែនេះ :
354959 នាក់
3 ខែនេះ :
906330 នាក់
សរុប :
17394414 នាក់