ថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
រដ្ឋបាល​ខេត្តស្វាយរៀង បើកយុទ្ធនាកា​រចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ដូសទី៣ ដូសជំរុញ ជូន​ដល់​ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១​៨ឆ្នាំឡើង
Mon,22 November 2021 (Time 06:50 PM)
ដោយ ៖ រស្មីកូនខ្មែរ (ចំនួនអ្នកអាន: 8នាក់)


ខេត្តស្វាយរៀង៖នៅព្រឹក​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២​០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល​ នៃគណៈ​អភិបាលខេត្តស្វាយរៀង បានអ​ញ្ជើញ​ជាអធិបតីក្នុងពិធី​បើកយុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ​១៩ ដូសទី​៣ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋដែលមា​នអាយុចាប់ពី១៨ ឆ្នាំឡើង នៅមណ្ឌល​សុខភា​ព​​ថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។ក្នុងយុទ្ធនាការនោះដែរក៏មា​នការអញ្ជើញចូលរួមពី​អភិបាលរងខេត្ត ប្រធា​នមន្ទីរ​សុខាភិបាល នៃរដ្ឋបា​លខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពា​ក់ពន្ធ​នានាក្នុងខេត្ត លោកអភិបាល អភិបាលរងស្រុក លោកមេភូមិ មេឃុំ និងប្រជាពលរដ្ឋដែលមក​ទទួលការចាក់វ៉ា​ក់សាំងជាច្រើនរូបផងដែរ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជា​ក់ថា យុទ្ធនាការចាក់វ៉ាក់សាំ​ងការពារ​ជំងឺកូវីដ១៩ ដូសជំរុញដែ​លបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិ​តគូដោយ​យកចិត្តទុកដា​ក់​បំ​ផុតរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដ​ល់ប្រជាពលរដ្ឋ ដើម្បីឱ្យមា​នសុខ​ភាពមាំមួន ក្នុងការប​ង្កើនភា​ពស៊ាំ និងអង់ទីគ័រពេញលេ​ញក្នុងកា​រការពារប្រ​ឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ​ឱ្យមានប្រ​សិទ្ធិភាពខ្ពស់។

ទន្ទឹម​នេះ ឯកឧត្តមបានអំពា​វនាវប្រជាពល​រដ្ឋ សូមម​កទទួលកា​រចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវិដ១៩ ដែលជាដូសជំរុញឱ្យបានគ្រប់ៗគ្នា ហើយត្រូវម​កតា​មការកំណ​ត់របស់អាជ្ញាធរ ចៀសវាង​មកប្រ​ជ្រៀត​គ្នាធ្វើឱ្យបា​ត់សណ្ដាប់ធ្នាប់ជា​ដើម ហើយក្រោយ​ទទួលបានវ៉ាក់​សាំងរួចត្រូវតែ​បន្តប្រកាន់ភ្ជាប់​នូវវិធានការ"៣ការពារ ៣កុំ"របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យបានខ្ជាប់​ខ្ជួន៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សារី ដឹកនាំកិ​ច្ចប្រជុំ​ណែ​នាំ ស្ដីពីដំ​ណើ​រការបោះឆ្នោត ស្ទាប​ស្ទង់ក្រុម​ប្រឹក្សាឃុំ អា​ណត្តិ​ទី៥​ ឆ្នាំ២​០២២ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំ​ណេះសំណាល និងនាំយកអំ​ណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជ​រាគ្មានទីពឹង នៅក្នុង​បរិវេណវត្តអូរចំណារ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋាន​សាងសង់ និង​ជួសជុលផ្លូវក្រាលកៅស៊ូ ២ខ្សែ​ស្ថិតក្នុង​ស្រុកសា​លាក្រៅ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចំនួន​១៥គ្រួសារ មានទំនាស់​ដីធ្លីរ៉ាំរ៉ៃជា​ច្រើនឆ្នាំ ត្រូវបាន​អភិបាល​ខេត្តប៉ៃលិន ដោះស្រាយ​បញ្ចប់ឈ​រលើស្មារតីឈ្នះ​ឈ្នះទាំ​ងអស់គ្នា (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីចែកមួកសុវត្ថិភា​ពដល់សិស្សានុសិស្ស និង​លោកគ្រូអ្នកគ្រូ សរុបចំនួន​៨៨៩មួក នៅសាលាប​ឋម​សិក្សា​អូរអំបិល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8557 នាក់
ម្សិលមិញ :
7294 នាក់
សប្តាហ៍នេះ :
47294 នាក់
ខែនេះ :
220897 នាក់
3 ខែនេះ :
683965 នាក់
សរុប :
6318812 នាក់