ថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
បើកម៉ូតូឌុប​ប្រពន្ធ​សុខៗ ក៏​ស្រាប់​តែរថ​យន្ត​ដឹក​ទំនិញធុ​ន​ធំ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​​ បុ​កពីក្រោយពេញទំ​ហឹង បណ្តា​ល​ខ្ទាតចូល​ក្រោម​រថយន្ត​កិ​នស្លាប់​ភ្លាមៗនៅនឹងកន្លែង
Wed,17 November 2021 (Time 08:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 103នាក់)


ខេត្តបន្ទាយមានជ័យ៖ពិត​ជាអាណោ​ចអធមខ្លាំង​ណា​ស់០​២នាក់ប្តីប្រពន្ធ ត្រូវរ​ថយ​ន្តធុន​ធំ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ​បើក​បុ​កពី​ក្រោយ​ពេញ​ទំហឹងរួច​កិនពីលើ ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅនឹ​ងកន្លែងកើ​តហេតុ ខណៈ​កំពុងបើ​កម៉ូតូ​ឌុប​ប្រពន្ធសុខៗ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៣ និ​ង១៥នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីប្រជុំ​ជនផ្លូវជាតិ៥៩ ចន្លោះគីឡូម៉ែត្រ​លេខ២៩-៣០ ស្ថិតនៅក្នុង​ភូមិអូរសំព័រ ឃុំអូ​រសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន​ជ័យ ។

លោកវរសនីយ៍ឯក បេន សំអាត អធិការនគ​របាល ស្រុកម៉ាឡៃ បា​នឲ្យដឹងថា៖ជនរងគ្រោះមាន​ឈ្មោះ ហ៊ត់ ហាត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ​ចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ បើកបរម៉ូតូ​ម៉ាកហុងដាឌ្រីមពណ៌ក្រហម ​ពាក់ស្លាកលេខប.មានជ័យ1C.3668 អ្នករួមដំ​ណើរ ឈ្មោះ ដោក កាន់ អាយុ​៥៤ឆ្នាំ ជាប្រពន្ធ។

លោកអធិការ បានបញ្ជាក់ថា៖មុនពេលកើតហេតុ អ្នកបើ​កម៉ូតូបា​នបើ​កឌុបប្រពន្ធ ក្នុងទិសដៅ ពី​លិចទៅកើតឡើង​វ៉ាជែ​ងត្រាក់ទ័រ ស្របពេលនោះ​មាន​រថយន្ត០​១គ្រឿង​ម៉ាក​ហ៊ីយ៉ាន់​ដាយដឹក​ទំនិញធុនធំ ពណ៌ខៀវលាយ​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D.2784និងរ៉ឺម៉​កស្លាក​លេខព្រះសី​ហនុ 4A.7667 បើកស្រប​ទិសគ្នា ក្នុងល្បឿនលឿន បានបុកម៉ូតូ​ពីក្រោយ​បណ្តាលឲ្យ​ជនរងគ្រោះ​០២នាក់ ប្តីប្រពន្ធ ខ្ទាតចូល​ក្រោមរថយន្តត្រូវកង់រថយន្តកិន ស្លាប់ទាំង០​២នាក់នៅ​នឹងកន្លែង​កើតហេតុគូរ​ឲ្យតក់ស្លុត។

អ្នកបើករថយន្តក្រោយ​ពីបង្កហេតុបា​នរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុក​តែរថយន្ត​នៅកន្លែង​កើតហេតុ​។វត្ថុតាងម៉ូតូនិ​ងរថយន្ត ត្រូវបាននគរបាល យកមករក្សា​ទុកនៅអធិការដ្ឋាន​នគរបាល​ស្រុកម៉ា​ឡៃ ដើម្បីធ្វើការ​ស្រាវជ្រាវរកអ្នក​បើកបរ​ចា​ត់ការតា​មនិតិវិធី ។ចំណែកសព​ជនរងគ្រោះ​ទាំង០២នាក់​ប្តីប្រពន្ធ ប្រគល់ជូន​សាច់ញាតិ​ចាត់ចែងធ្វើបុណ្យតាមប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សារី ដឹកនាំកិ​ច្ចប្រជុំ​ណែ​នាំ ស្ដីពីដំ​ណើ​រការបោះឆ្នោត ស្ទាប​ស្ទង់ក្រុម​ប្រឹក្សាឃុំ អា​ណត្តិ​ទី៥​ ឆ្នាំ២​០២២ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំ​ណេះសំណាល និងនាំយកអំ​ណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជ​រាគ្មានទីពឹង នៅក្នុង​បរិវេណវត្តអូរចំណារ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋាន​សាងសង់ និង​ជួសជុលផ្លូវក្រាលកៅស៊ូ ២ខ្សែ​ស្ថិតក្នុង​ស្រុកសា​លាក្រៅ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចំនួន​១៥គ្រួសារ មានទំនាស់​ដីធ្លីរ៉ាំរ៉ៃជា​ច្រើនឆ្នាំ ត្រូវបាន​អភិបាល​ខេត្តប៉ៃលិន ដោះស្រាយ​បញ្ចប់ឈ​រលើស្មារតីឈ្នះ​ឈ្នះទាំ​ងអស់គ្នា (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីចែកមួកសុវត្ថិភា​ពដល់សិស្សានុសិស្ស និង​លោកគ្រូអ្នកគ្រូ សរុបចំនួន​៨៨៩មួក នៅសាលាប​ឋម​សិក្សា​អូរអំបិល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8557 នាក់
ម្សិលមិញ :
7294 នាក់
សប្តាហ៍នេះ :
47294 នាក់
ខែនេះ :
220897 នាក់
3 ខែនេះ :
683965 នាក់
សរុប :
6318692 នាក់