ថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១២៥គ្រួសារ នៅក្រុងកែប ទទួលបានអំណោយពីសមាជិករដ្ឋសភា​និងថ្នាក់ដឹកនាំខេត្តកែប
Sat,16 October 2021 (Time 04:59 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 69នាក់)


ខេត្តកែប:នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា​ អមដំណើរដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ និងថ្នាក់ដឹកនាំមកពីគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា សមាជិកា​ ក្រុមប្រឹក្សា​ខេត្ត​​ អភិបាលរងខេត្ត​ អភិបាលក្រុងកែប និងមន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​ អញ្ជើញសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១២៥គ្រួសារ នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

នាឱកាសនោះឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងអំណរគុណគណៈប្រតិភូ ដែលបានយកចិត្តទុកដាក់សាកសួរទុក្ខ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តកែប ដែលនេះជាការរួមចំណែកសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារវិបត្តិនៃជំងឺឆ្លង ជាសាកល កូវិដ-១៩។

ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្ត្តជាប្រចាំ នូវវិធានការសុខាភិបាល វិធានការបីកុំ បីការពារ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ទំលាប់រស់នៅល្អ ហូបស្អាត ផឹកស្អាត មានអនាម័យ ទើបយើង អាចឈានទៅបញ្ចប់ការឆ្លងរាលដាល់ជំងឺកូវីដ-១៩ និងមានជីវភាពប្រសើរឡើងវិញ ។

ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវម្ចាស់ការ​ និងប្រាកដថា ខ្លួនពិតជាមានឈ្មោះ ពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ រឺចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត រឺអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។


អំណោយដែលយកទៅប្រគល់ជូន ប្រជាពលរដ្ឋ១២៥គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២០kg និងមី១កេះ រួមទាំងពាំនាំថវិកា ដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសចំនួន ២៤០០ដុល្លារ​ ជូនព្រះវិហារឥស្លាមភូមិថ្មី​ ក្រុងកែប ដែលសរុប ជាថវិកាទាំងអស់ ៤៥៨៧ ដុល្លារអាមេរិក ជាមួយគ្នានេះ គណៈប្រតិភូក៏បានផ្តល់ជូនដំណាប់ល្មើ ១៧០គីឡូក្រាម និងគម្ពីរអាល់គួរអាន​ មួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក លី សារី ដឹកនាំកិ​ច្ចប្រជុំ​ណែ​នាំ ស្ដីពីដំ​ណើ​រការបោះឆ្នោត ស្ទាប​ស្ទង់ក្រុម​ប្រឹក្សាឃុំ អា​ណត្តិ​ទី៥​ ឆ្នាំ២​០២២ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញសំ​ណេះសំណាល និងនាំយកអំ​ណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជ​រាគ្មានទីពឹង នៅក្នុង​បរិវេណវត្តអូរចំណារ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋាន​សាងសង់ និង​ជួសជុលផ្លូវក្រាលកៅស៊ូ ២ខ្សែ​ស្ថិតក្នុង​ស្រុកសា​លាក្រៅ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចំនួន​១៥គ្រួសារ មានទំនាស់​ដីធ្លីរ៉ាំរ៉ៃជា​ច្រើនឆ្នាំ ត្រូវបាន​អភិបាល​ខេត្តប៉ៃលិន ដោះស្រាយ​បញ្ចប់ឈ​រលើស្មារតីឈ្នះ​ឈ្នះទាំ​ងអស់គ្នា (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីចែកមួកសុវត្ថិភា​ពដល់សិស្សានុសិស្ស និង​លោកគ្រូអ្នកគ្រូ សរុបចំនួន​៨៨៩មួក នៅសាលាប​ឋម​សិក្សា​អូរអំបិល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8557 នាក់
ម្សិលមិញ :
7294 នាក់
សប្តាហ៍នេះ :
47294 នាក់
ខែនេះ :
220897 នាក់
3 ខែនេះ :
683965 នាក់
សរុប :
6318584 នាក់