ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ផ្តល់ផ្ទះ១ខ្នង ដល់ស្រ្តីមេម៉ាយ ១គ្រួសារ រស់នៅស្រុកស្ទឹងត្រង់
Sat,16 October 2021 (Time 02:53 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 261នាក់)


ខេត្តកំពង់ចាម:​ឯកឧត្តម​ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២១ អញ្ជេីញប្រគល់ផ្ទះកាកបាទក្រហម កម្ពុជា ១ខ្នង ជូនដល់ស្ត្រីក្មួយស្រី សន វី អាយុ​ ៣៦ឆ្នាំ​ ជាស្រីមេម៉ាយទ័លលំបាក មានកូនប្រុសស្រី ៦នាក់ និងចៅស្រី​ ១នាក់​ ក្នុងបន្ទុក ស្ថិតនៅភូមិដីលើ ឃុំ​ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

គួររំលឹកថា កាលពីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ លំនៅដ្ឋានក្មួយស្រី សន វី ដែលធ្វើពីឈើ ប្រក់សង្កសី ១ខ្នង ទំហំ 5m×7m ត្រូវអគ្គីភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី ។ភ្លាមៗនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់តំណាងចុះផ្តល់ជំនួយសង្រ្គោះបន្ទាន់ ដល់គ្រួសាររងគ្រោះ។ជាមួយនោះ ឯកឧត្តម ហ៊ុន ណេង ក៏បានអញ្ជើញ ចុះពិនិត្យស្ថានភាពរងគ្រោះដល់ទីតាំងដោយផ្ទាល់ ហើយបានសម្រេចផ្តល់ជូន ផ្ទះថ្មី ១ខ្នង ជូនក្មួយស្រី សន វី ដើម្បីបានស្នាក់នៅសមរម្យ។

ក្នុងឱកាសនោះ​ ឯកឧត្តម ហ៊ុន ណេង បានពាំនាំប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ជូនចំពោះលោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់ និងបានអំពាវនាវ សូមយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវមានអនាម័យស្អាត សម្រាន្តក្នុងមុង និង ពិសារទឹកឆ្អិនដាំពុះជានិច្ច​ ហេីយជាពិសេស ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដោយអនុវត្ត​តាមវិធានសុខាភិបាល " ៣ការពារ​ ៣កុំ និង ២ចូលរួម " ឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីជៀសផុតពីពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវ នេះ។

រដ្ឋបាលខេត្តបញ្ជាក់ថា​ ផ្ទះ​ ១ខ្នង ថ្មីនេះ​ ចំណាយថវិកា ៨.៦៥០ដុល្លារ (ប្រាំបីពាន់ប្រាំមួយរយហាសិបដុល្លារអាមេរិក) សង់ពីឈេីខ្ពស់ផុតពីដី​ ២ម៉ែត្រ​,​ មានទំហំ 5m x 7m, ដំបូលប្រក់ស័ង្កសីភ្លីធំ, ជញ្ជាំងស្មាបត,​ រនាបឬស្សី, មានបង្អួច ៣, ជណ្តេីរធ្វើពីឈើ, មានប្រព័ន្ធអគ្គិសនី ប្រេីប្រាស់ថាមពលព្រះអាទិត្យ​ (Solar) អាចប្រេីទូរទស្សន៍១​ កង្ហារ​ ១​ និងអំពូល៥ និង មានផ្ទះបាយជាប់ខាងក្រោយផ្ទះ​ ។

អំណោយបានផ្តល់ជូនជាសម្ភារ គ្រឿងឧបភោគបរិភោគ រួមមាន ៖ អង្ករ​ ៥០គីឡូ, មី ០២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា)​ ២កញ្ចប់, អាវយឺត ១៦,​ សម្ភារផ្ទះបាយ​ និងសម្ភារប្រេីប្រាស់ក្នុងផ្ទះ ចំនួន​ ២៧មុខ ព្រមទាំងថវិកា ២00,000រៀល។
ដោយឡែក ឯកឧត្តម ហ៊ុន ណេង បានឧបត្ថម្ភបន្ថែមចំនួន៥០០ដុល្លារអាមេរិក។សម្រាប់លោកយាយ​ លោកតា​ ចំនួន​ ២០នាក់​ ក្នុងងម្នាក់ៗទទួលបាន​ ៖ អង្ករ ២៥គីឡូ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ត្រីខ ១០កំប៉ុង, ឃីត (មុង​ ភួយ​ សារុង​ ក្រមា​ អាយឺត)​ ០១កញ្ចប់,​ អាវយឺត ៤ , ម៉ាស់ ៥បន្ទះ និងថវិកា ២0,000រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5832 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228566 នាក់
ខែនេះ :
552178 នាក់
3 ខែនេះ :
1102860 នាក់
សរុប :
17619980 នាក់