ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបញ្ចប់ការបូមខ្សាច់លើសម៉ោង និងការបូមខ្សាច់ខុសទីតាំងដែលបានកំណត់
Fri,15 October 2021 (Time 06:48 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 327នាក់)


ខេត្តកណ្ដាល៖ក្នុងកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី២៩ អាណត្តិទី៣ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបញ្ចប់ការបូមខ្សាច់លើសម៉ោង និងការបូមខ្សាច់ខុសទីតាំងដែលបានកំណត់។

ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បន្តថា បន្ទាប់ពីមានការស្រកចុះនូវទឹកទន្លេ ព្រែក អាចបណ្ដាលឱ្យមានការបាក់ច្រាំង ដែលជាកត្តាធម្មជាតិ ក៏ប៉ុន្តែក៏មានកត្តាមួយចំនួន ដែលជាបញ្ហាប្រឈមបណ្ដាលឱ្យមានការបាក់ច្រាំង និងធ្វើឱ្យរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា ការបូមខ្សាច់ខុសទីតាំងដែលបានកំណត់ និងកាបូបហួសម៉ោងដែលច្បាប់បានកំណត់ផងដែរ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ទីររ៉ែ និងថាមពល និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាបញ្ចប់នូវសកម្មភាព ទាំងនេះឱ្យបាន ដើម្បីកាត់បន្ថយនូវការបាក់ច្រាំង និងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32070 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
207957 នាក់
ខែនេះ :
446621 នាក់
3 ខែនេះ :
996228 នាក់
សរុប :
17489456 នាក់