ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីបិ​ទបញ្ចប់​យុទ្ធនាកា​រចាក់វ៉ាក់សាំងការ​​ពារជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមា​នអាយុ១​៨ឆ្នាំឡើងទៅ
Fri,15 October 2021 (Time 06:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 316នាក់)


ខេត្តបន្ទាយមានជ័យ៖យុទ្ធនាការចាក់វ៉ាក់សាំ​ងការពារជំងឺកូវីដ ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមាន អាយុ ១៨ឆ្នាំ ឡើងទៅ នៅក្នុងភូមិសាស្ត្រខេ​ត្តបន្ទាយមានជ័យ ត្រូវ​បានប្រកាសបិទបញ្ចប់ នៅព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោ​កជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកា​រក្រសួងសុ​ខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ា​ក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណៈអភិបាលខេត្ត។

នាឱកាសនោះដែរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ សង្ខេ​បស្ដីពីលទ្ធផលការងារ នៃគណៈកម្ម​ការខេត្តប្រយុទ្ធជំងឺកូវីដ១៩ ក្នុងយុទ្ធនាការចា​ក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋអាយុ១៨ ឆ្នាំឡើងក្នុងផែនការ៥២៩,៦៨១នាក់ ចាក់បានចំនួន៤០៤ ,៤៨៤នាក់ ស្មើនឹង៧៦,៣៦% ចាក់ លើក ទី ២ បាន៣២៦ ,៨១៥នាក់ និងចាក់លើកទី3 ដូសជំរុ ញបានចំនួន ១៧,៥៣០នាក់ស្រី៧,១០៣ នាក់​។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ចាប់ពីមានការផ្ទុះរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជ​មានចំនួន ២៧ ,៨៩៥ នាក់ស្រី ១៣,៨១៩នាក់ ជាសះស្បើយ ២៦,២៥២នាក់ស្រី ១៣,១៨៤ នាក់ នៅសល់វិជ្ជ​មាន​ចំនួន ៨៨៦នាក់ស្រី ៤៨៨នាក់ កំពុងសម្រាកព្យាបាល​នៅក្នុងមណ្ឌល។ដោយឡែក សម្រាប់អ្នក​ស្លាប់ដោយសារជំងឺកូវីដ១៩ សរុបចំនួន២៥០នាក់ស្រី ១៣៨នាក់ (ខ្មែរ ២៤៤នាក់ស្រី ១៣៥នាក់ និង ជនបរទេស ៦នាក់ ស្រី៣នាក់)។

ជាមួយគ្នានោះដែរលោកជំទាវ ឱ វណ្ណឌីន បានសំដែងនូវការកោតសរសើរដោយស្មោះចំពោះ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ពិសេសក្រុមគ្រូពេទ្យ គ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យកងយុទ្ធពលខេ មរភូមិន្ទ ទាំងអស់ដែ លបាន​ខិតខំយកចិត្តទុក ដាក់លើបញ្ហាជំងឺកូវីដ១៩ នេះ ចំណាយ ទាំងកម្លាំ ងកាយចិត្ត ទាំងយប់ទាំងថ្ងៃ ដើម្បីចូល​ រួមជួយកាត់បន្ថយ នៃ ការរីករា​លដាលជំងឺឆ្លងកូវីដ១៩។
ទន្ទឹម​នោះ​លោកជំទាវក៏បានធ្វើការផ្តាំផ្ញើដ ល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុក ដាក់គ្រប់​គ្រង​ស្ថាន ភាពជំងឺកូវីដ១៩ ឱ្យបា​នជាប្រចាំនិងធ្វើការចុះអប់រំផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ​គ្រប់ស្រ​ទាប់វណ្ណៈ ឲ្យបានជ្រាបច្បាស់ពី​បញ្ហាជំងឺកូវីដ១៩នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5237 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
218249 នាក់
ខែនេះ :
540102 នាក់
3 ខែនេះ :
1090186 នាក់
សរុប :
17604532 នាក់